នេះជារឿងមួយដ៏សោកសៅបំផុត ចំពោះនារីវ័យក្មេងម្នាក់អាយុប្រហែលជា២២ឆ្នាំប៉ុណ្ណោះ ហើយនេះជាកូនដំបូងរបស់នាងទៀតផង ។ សោកនាដកម្មនេះបានកើតឡើងចំពោះគ្រួសារលោក សម្បត្តិនិងភរិយា លោកស្រីរចនា ។ អ្នកទាំងពីរបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាបានជាងមួយបីខែ ប្រពន្ធរបស់លោកក៏មានទម្ងន់ នេះពិតជាដំណឹងដ៏រីករាយបំផុតសម្រាប់គូស្វាមីភរិយាថ្មី ដែលប្រាថ្នាចង់បានកូនប្រុសស្រីបន្ដពូជពង្សវង្សត្រកូល ប៉ុន្ដែជាអកុសល ព្រហ្មលិខិតពិតជាដាច់មេត្តាណាស់ ។នៅខែទី០៨ លោកសម្បតិ្តបាននាំភរិយាទៅពិនិត្យផ្ទៃពោះ នៅទីរួមខេត្ត គ្រូពេទ្យបានព្រមានថា ភរិយារបស់លោកអាចខ្វះឈាម អាងត្រគាកមិនបើកល្អនោះទេ ដូចនេះបើសិនជាអាចគួរតែវះកាត់ទៅ ។

