អង់គ្លេស៖ វាមិនមែនជា រឿងដែលចម្លែក និងមិនធ្លាប់កើតឡើង នោះទេតែ ករណីបែបនេះ នៅតែមិនទាន់ អាចបកស្រាយបាន ថាតើវាជា អ្វីឲ្យពិតប្រាកដ តួយ៉ាងដូចជា ស្ត្រីជាម្តាយម្នាក់ មានភាពភ្ញាក់ផ្អើល និងព្រឺក្បាលខ្ញាកៗ តែម្តងបន្ទាប់ពី ប្រទះឃើញ រូបថតដែលមាន មុខមាត់ខ្មោច កូនក្មេងម្នាក់ បង្ហាញខ្លួន នៅក្បែរកូនៗ របស់នាង។រូបថតមួយសន្លឹក នេះថតឡើង ដោយអ្នកស្រី Michelle Mason អំឡុងពេលដែល រូបគាត់បាន នាំកូនៗទៅ ដើរកំសាន្តនៅ ឯតំបន់ព្រៃ Cannoc Chase នៃទីក្រុង Staffordshire របស់ប្រទេស អង់គ្លេស ហើយនៅក្នុងរូបនោះ យើងអាចមើលឃើញថា មានក្មេង២នាក់ កំពុងឡើងដើមឈើ រួមជាមួយនឹង ស្រមោលដែលមាន រូបរាងដូចជាខ្មោច កូនក្មេងម្នាក់ ដ៏គួរឲ្យខ្លាច នៅក្បែរនោះ ផងដែរ។

