មក​មើល ឈុត​ក្រៅ​ឆាក និង​វីដេអូ​តុប​តែង​តួ​ខ្មោច​រឿង “សសរ​កន្លោង”(វីដេអូ)

ការ​ផលិត​ភាពយន្ត​បែប​ភ័យ​រន្ធត់ ឬ​រឿង​ខ្មោច ​ចាំ​បាច់​បំផុត​ត្រូវ​មាន​តួ​ខ្មោច​ដែល​សក្ដិសម​បំផុត ដូច្នេះ​អ្នក​ផលិត​ត្រូវ​ធ្វើ​យ៉ាង​ណា​តុប​តែង​តួ​ខ្មោច​ និង​ទីតាំង​ភ័យ​រន្ធត់​ទាំង​នោះ​ឲ្យ​បាន​ល្អ​ មើល​ទៅ​ប្លែក​ភ្នែក។ ​រឿង “សសរកន្លោង” ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ភាពយន្ត​ភ័យ​រន្ធត់​ខ្នាត​ធំ​​១​ប្រចាំ​ឆ្នាំ​២០១៧​ ដោយ​ក្នុង​នោះ​មាន កញ្ញា យ៉ែម ស្រីពេជ្រ គ្រង​តំណែង​ជា​តួ​ខ្មោច។ការ​តុប​តែង​ជា​តួ​ខ្មោច​នេះ តួ​សម្ដែង​ស្រី​ខាង​លើ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ​ព្រោះ​តារា​ស្រី​ដែល​មាន​សម្ផស្ស​ស្អាត​ និង​ចរិត​សុភាព​រាប​សារ ​​បាន​ផ្លាស់​ប្ដូរ​​​ទៅ​ជា​ខ្មោច​គួរ​ឲ្យ​ខ្លាច​រអា។

Leave a comment