តើ​ព្រលឹង​ខ្មោច​មាន​ពិត​ដែរឬទេ​? (មានវីដេអូ)

មាន​មនុស្ស​មិន​តិច​នាក់​ទេ ដែល​ជឿ​ថា ពិតជា​មាន​ព្រលឹង​ខ្មោច​មែន ប៉ុន្តែ​រហូតទល់​ពេល​នេះ ពួក​អ្នកវិទ្យាសាស្ត្រ និង​អ្នកជំនាញការ​ជាន់ខ្ពស់ នៅ​ពុំ​ទាន់​រកឃើញ​ភស្តុតាង ដើម្បី​បញ្ជាក់​ពី​ការ​ស្ថិតស្ថេរ​មាន​ពិត​នៃ​ព្រលឹង​ខ្មោច ។​ព្រលឹង​ខ្មោច​គឺជា​អាថ៌កំបាំង​ធំ​បំផុត​ប្រវត្តិសាស្ត្រ​។ រាប់ពាន់​ឆ្នាំ​មក​ហើយ​មនុស្ស​តែង​ស្វែងរក​ចម្លើយ​សម្រាប់​អាថ៌កំបាំង​ទាំងឡាយ ដែល​គេ​ប្រទះ​នឹង​ឃើញ​ព្រលឹង​ខ្មោច ក៏ដូចជា​អ្វីដែល​ព្រលឹង​ទាំងនោះ​បង្កឡើង ។​តាម​ការពន្យល់​បកស្រាយ​ទាំងនោះ​ក៏​មាន​ការស្រាវជ្រាវ​ល្អិតល្អន់​របស់​រូប​វិទូ​សញ្ជាតិ​អង់គ្លេស​ឈ្មោះ Brian Cox ធ្វើការ​នៅ​សកល​វិទ្យាល័យ Manchester ។​

Leave a comment