បើតាមជំនឿខ្មែរ អ្នក​ដែល​ត្រូវ​​ខ្មោច​លង​ញឹកញាប់ ដោយសារ​មូលហេតុ​​ទាំង​នេះ

រឿងខ្មោចលងនេះ ជារឿងមួយគួរឲ្យឆ្ងល់​ដែលមានអ្នកខ្លះ​ឧស្សាហ៍មើលឃើញខ្មោច ឬខ្មោចឧស្សាហ៍លងជា​ដើម។ មាន​មនុស្ស​៣ ឬ​៤​នាក់ ដើរជាមួយគ្នា​នៅ​វេលាយប់​កណ្ដាលអធ្រាត ជួន​កាលក្នុងចំណោម​មនុស្សទាំង ៣​ ឬ៤នាក់នោះ មាន​តែ​ម្នាក់​​ប៉ុណ្ណោះ ដែល​​បាន​មើល​ឃើញ​ខ្មោច ឬពពួកភូតព្រាយបិសាចជាដើម#casinoonline ចំណែកអ្នក​ផ្សេង​ទៀត បែរជាមើលមិនឃើញ​ទៅ​វិញ។ តើមូល​ហេតុ​អ្វី បាន​ជា​មាន​អ្នកខ្លះឧស្សាហ៍មើលឃើញខ្មោច ឬខ្មោចឧស្សាហ៍លង?អ្នកខ្លះមិនធ្លាប់មើលឃើញខ្មោច ឬខ្មោចលង រហូតដល់ធ្វើឲ្យអ្នកនោះជឿថា នៅលើលោកនេះពិតមិនមានខ្មោច ព្រាយ​បិសាច​ឡើយ​។#lko888KH ប៉ុន្តែ​សម្រាប់​​អ្នក​ដែលធ្លាប់ត្រូវបានខ្មោចលង គេជឿថា នៅលើលោកនេះ​ពិតជាមានខ្មោចមែន។លោកព្រឺទ្ធាចារ្យ ប៉ក់ ផើង ដែលលោកតា ជាគ្រូមន្តអាគមស្ដោះផ្លុំល្បីល្បាញមួយរូបផងនោះ បានមានប្រសាសន៍ប្រាប់អ្នក​សារ​ព័ត៌មាន​យើង​ឲ្យ​ដឹង​ថា បានជាមានអ្នកខ្លះឧស្សាហ៍ត្រូវបានខ្មោចលង ដោយសារ​អ្នកនោះមានក្រយៅម្យ៉ាង​នៅលើកំភួនជើង ដូច្នេះ​ហើយ ជា​ហេតុ​​ធ្វើ​ឲ្យ​គេ​ឧស្សាហ៍មើលឃើញខ្មោច ឬត្រូវបានខ្មោចលងញឹកញាប់​ជាដើម។លោកព្រឺទ្ធាចារ្យដែល​មានទីលំនៅ​ប្រចាំភូមិត្រពាំងជោរ ស្រុកឱរាល់ បានមាន​ប្រសាសន៍ #ហ្គេមអនឡាញ ទាំង​ដៃ​កំពុងទាញ​ស្លឹកសង្កែ​ចេញពី​ហោប៉ាវ ដើម្បីមូរថ្នាំជក់ «បើ​អ្នកណាមានក្រយៅ​នៅ​ត្រង់​ចំណុច​នេះ​​ហើយ ដើរទៅណាមកណា​ក៏មើលឃើញខ្មោចដែរ មិនថា​វេលា​យប់ ឬវេលាថ្ងៃទេ ដូច្នេះ​ហើយ​បានជាមានពាក្យ​ដែលគេតែងតែ​និយាយ​ថា ក្រយៅ​ខ្មោច​លង»។

Leave a comment