បើតាមជំនឿខ្មែរ អ្នកដែលត្រូវខ្មោចលងញឹកញាប់ ដោយសារមូលហេតុទាំងនេះ
រឿងខ្មោចលងនេះ ជារឿងមួយគួរឲ្យឆ្ងល់ដែលមានអ្នកខ្លះឧស្សាហ៍មើលឃើញខ្មោច ឬខ្មោចឧស្សាហ៍លងជាដើម។ មានមនុស្ស៣ ឬ៤នាក់ ដើរជាមួយគ្នានៅវេលាយប់កណ្ដាលអធ្រាត ជួនកាលក្នុងចំណោមមនុស្សទាំង ៣ ឬ៤នាក់នោះ មានតែម្នាក់ប៉ុណ្ណោះ ដែលបានមើលឃើញខ្មោច ឬពពួកភូតព្រាយបិសាចជាដើម#casinoonline ចំណែកអ្នកផ្សេងទៀត បែរជាមើលមិនឃើញទៅវិញ។ តើមូលហេតុអ្វី បានជាមានអ្នកខ្លះឧស្សាហ៍មើលឃើញខ្មោច ឬខ្មោចឧស្សាហ៍លង?អ្នកខ្លះមិនធ្លាប់មើលឃើញខ្មោច ឬខ្មោចលង រហូតដល់ធ្វើឲ្យអ្នកនោះជឿថា នៅលើលោកនេះពិតមិនមានខ្មោច ព្រាយបិសាចឡើយ។#lko888KH ប៉ុន្តែសម្រាប់អ្នកដែលធ្លាប់ត្រូវបានខ្មោចលង គេជឿថា នៅលើលោកនេះពិតជាមានខ្មោចមែន។លោកព្រឺទ្ធាចារ្យ ប៉ក់ ផើង ដែលលោកតា ជាគ្រូមន្តអាគមស្ដោះផ្លុំល្បីល្បាញមួយរូបផងនោះ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា បានជាមានអ្នកខ្លះឧស្សាហ៍ត្រូវបានខ្មោចលង ដោយសារអ្នកនោះមានក្រយៅម្យ៉ាងនៅលើកំភួនជើង ដូច្នេះហើយ ជាហេតុធ្វើឲ្យគេឧស្សាហ៍មើលឃើញខ្មោច ឬត្រូវបានខ្មោចលងញឹកញាប់ជាដើម។លោកព្រឺទ្ធាចារ្យដែលមានទីលំនៅប្រចាំភូមិត្រពាំងជោរ ស្រុកឱរាល់ បានមានប្រសាសន៍ #ហ្គេមអនឡាញ ទាំងដៃកំពុងទាញស្លឹកសង្កែចេញពីហោប៉ាវ ដើម្បីមូរថ្នាំជក់ «បើអ្នកណាមានក្រយៅនៅត្រង់ចំណុចនេះហើយ ដើរទៅណាមកណាក៏មើលឃើញខ្មោចដែរ មិនថាវេលាយប់ ឬវេលាថ្ងៃទេ ដូច្នេះហើយបានជាមានពាក្យដែលគេតែងតែនិយាយថា ក្រយៅខ្មោចលង»។ Continue reading បើតាមជំនឿខ្មែរ អ្នកដែលត្រូវខ្មោចលងញឹកញាប់ ដោយសារមូលហេតុទាំងនេះ