សណ្ឋាគារចាស់នៅប៉ៃលិន ដែលធ្វើឱ្យគ្រប់គ្នាព្រឺសម្បុរញាក់សាច់ ការពិតត្រូវបោះបង់ចោលដោយសារតែរឿងបែបនេះសោះ!
ប៉ៃលិន៖ ថ្មីៗនេះសណ្ឋាគារចាស់ដែលត្រូវបានគេបោះបង់ចោលមួយកន្លែងនៅខេត្តប៉ែលិន បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើល ដោយសារតែមើលរូបរាងខាងក្រៅគួរឱ្យព្រឺសម្បុរ និងញាក់សាច់ជាខ្លាំង។តាមរយៈគណនីហ្វេសប៊ុក Rak Smee ដែលបានបង្ហោះរូបភាពនៃសណ្ឋាគារមួយនេះ ក៏បានរៀបរាប់ខ្លីៗលាយនឹងការលេងសើចផងដែរថា ៖ « សណ្ធាគារ40បន្ទប់ ដែលពីមុនគេល្បីថាមានខ្មោចលងសាហាវទាំងយប់ទាំងថ្ងៃ ដោយសារតែមានខ្មោចលងសណ្ឋាគារនឹងត្រូវបានគេទុកចោលជាង ២០ឆ្នាំ ហើយក៏មិនដែលមានអ្នកណាហ៊ានចូលមើលសណ្ឋាគារនឹងដែរ »។ តែក្រោយពីការបង្ហោះសារ និងរូបភាពមួយនេះ បែរជាមានអ្នកលេងបណ្តាញសង្គមជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំងចំពោះសណ្ឋាគារមួយនេះ ដោយអ្នកខ្លះជឿជាក់ថាពិតជាមានខ្មោចលងមែន អ្នកខ្លះដែលមានទីលំនៅប៉ៃលិនក៏សុទ្ធតែលាន់មាត់ថាពិតជាមានរឿងព្រឺសម្បុរបែបនេះកើតឡើងមែន ពោលគឺតាំងពីពួកគេនៅតូចៗឯណោះ។ Continue reading សណ្ឋាគារចាស់នៅប៉ៃលិន ដែលធ្វើឱ្យគ្រប់គ្នាព្រឺសម្បុរញាក់សាច់ ការពិតត្រូវបោះបង់ចោលដោយសារតែរឿងបែបនេះសោះ!