ប្លែក! យុវជនឥណ្ឌូនេស៊ី តែងធ្វើខ្មោចបន្លាចមនុស្ស កុំឲ្យពូកែដើរលេងក្រៅឆ្លងកូវីដ ១៩
យុវជនស្ម័គ្រចិត្តមួយក្រុមនៅភូមិមួយឈ្មោះ Kepuh ក្នុងប្រទេសឥណ្ឌូនេស៊ី បាននាំគ្នាតុបតែងខ្លួនធ្វើជាខ្មោច ដើម្បីលងបន្លាចមនុស្សតាមផ្លូវ ក្នុងគោលបំណងដើម្បីឲ្យពលរដ្ឋទាំងអស់ខ្លាចរអារចេញក្រៅ ការពារខ្លួនពីវីរុសកូវីដ ១៩។ក្រុមយុវជនដែលតែងខ្លួនធ្វើខ្មោចដើរលេងមនុស្សតាមផ្លូវពេញភូមិនោះ និយាយថា ការធ្វើដូច្នេះដើម្បីឲ្យមនុស្សខ្លាច ហើយពួកគេមិនហ៊ានដើរលេងក្រៅផ្ទះ។ ក្រោយធ្វើសកម្មភាពនេះបានប៉ុន្មានថ្ងៃ ក្រុមយុវជនដដែលថា ការតែងខ្លួនធ្វើខ្មោចនេះ ដូចបានផលគ្រាន់បើ ដោយឃើញភូមិរាងស្ងាត់អ្នកដើរលេងក្រៅជាងពីមុន៕ Continue reading ប្លែក! យុវជនឥណ្ឌូនេស៊ី តែងធ្វើខ្មោចបន្លាចមនុស្ស កុំឲ្យពូកែដើរលេងក្រៅឆ្លងកូវីដ ១៩