ប្រវត្តិដ៏ញាក់សាច់របស់តុក្កតាខ្មោច ខ្ជូតគួរឱ្យខ្លាច Annabelle (ហាមអានពេលយប់ម្នាក់ឯង)

Annabelle វជារឿងពិតដ៏រន្ធត់មួយដែលត្រូវបានគេផលិតជាភាពយន្ត។ ហើយថ្ងៃនេះយើងនឹងនិយាយពីដើមហេតុដែលបណ្តាលអោយមានការផ្អើលលើតុក្កតា ឯណាបែល/Annabelle រហូតដល់មានលក្ខណៈ ស្រាវជ្រាវជាទ្រង់ទ្រាយធំពីប្រវត្តិរបស់តុក្កតាមួយនេះ។ដើមហេតុដំបូងគេ គឺកើតឡើងនៅឆ្នាំ ១៩៦៨ មាន ស្រីនិស្សិតពេទ្យម្នាក់នាងឈ្មោះ ដីត្រេ បឺណាត/Deidred Bernard យុវតីរស់នៅបន្ទប់ជួលនៃអាផាតមិនតែឯង ។ យប់មួយខួបកំនើតអាយុ២៥ឆ្នាំរបស់នាង ម៉ាក់នាងផ្តល់ជូននាងនូវកាដូតុក្កតាមួយ ទុកគ្រាន់កំដរនាងក្នុងបន្ទប់ជួលតែឯង នៅពេលកូនស្ងួនសិក្សាជំនាញពេទ្យក្នុងទីក្រុង។ កាដូត្រូវបានផ្ញើមក និង ទទួលបានយ៉ាងល្អគ្មានការខូចខាតអ្វីទេ។ វាជាតុក្កតាដ៏ស្រស់សោភា។ Continue reading ប្រវត្តិដ៏ញាក់សាច់របស់តុក្កតាខ្មោច ខ្ជូតគួរឱ្យខ្លាច Annabelle (ហាមអានពេលយប់ម្នាក់ឯង)

ទំនៀមទំលាប់ខ្មែរក្នុងពិធី​បុណ្យសព

​ តាម​សៀវភៅ​វប្បធម៌ អរិយធម៌​ខ្មែរ​ ដែល​រៀបរៀង​ដោយ​សាស្ត្រាចារ្យ​ ពន់ ឆាយ បានឲ្យដឹងថា​ ការស្លាប់របស់​មនុស្ស​មាន​ច្រើនសណ្ឋាន​ណាស់ តួយ៉ាង ស្លាប់​ដោយ​ចងក លង់ទឹក រន្ទះបាញ់ គ្រោះថ្នាក់​ផ្សេងៗ​ជាដើម​។ ស្លាប់​អ៊ីចឹង ​គេ​ហៅថា​សា្ល​ប់​ដោយ​”​អកាលមរណៈ ឬ​ខ្មោចតៃហោង​”​។ តាម​ទំនៀមទម្លាប់​ ការស្លាប់​របៀបនេះ​គេ​មិន​យកទៅ​បូជា​ទេ គឺ​គេ​ឲ្យ​យកទៅ​កប់​សិន ​រង់ចាំ​ដល់​វេលា​ល្អ ទើប​គាស់​យក​ឆ្អឹងទៅ​បូជា​វិញ​។ ឯ​ការស្លាប់​ដោយ​ស្របពេល​វេលា​ ដូច​មាន​ស្លាប់​ដោយ​ជំងឺ​ដែល​ព្យាបាល​ពុំជា ជំងឺ​ចាស់ជរា ដែល​គេ​ត្រៀម​ទុក​រៀបចំ​ទៅតាម​ទំនៀម​ទម្លាប់​។​ Continue reading ទំនៀមទំលាប់ខ្មែរក្នុងពិធី​បុណ្យសព

ព្រឺក្បាលខ្ញាក់តែម្តង ពេលឃើញរូប​ចម្លាក់​កន្លែងបញ្ចុះ​សព​​ទាំងនេះ

ពិតជារឿងមួយដែលគួឲ្យចម្លែកមែន ដោយគ្រាន់តែឃើញក៏ព្រឺក្បាលសុបិន្តអាក្រក់ដែរ ចំពោះទីកន្លែងដែលគេទុកសម្រាប់បញ្ចុសសពរបស់អ្នកស្លាប់ដែលកាន់សាសនាគ្រីស្ទសាសនា ។ ហើយគេសាងសង់ឡើងនៅកន្លែងដែលមានប្រជុំជន ឬទីក្រុង ដែលទីនោះមានបណ្តំដោយប្រជាជនរបស់គេរស់នៅច្រើនទើបគេសង់ទុកមួយកន្លែងសម្រាប់ប្រជាជនគេនៅពេលដែលមានអ្នកស្លាប់ហើយយកទៅបញ្ចុសនៅទីនឹង ។ Continue reading ព្រឺក្បាលខ្ញាក់តែម្តង ពេលឃើញរូប​ចម្លាក់​កន្លែងបញ្ចុះ​សព​​ទាំងនេះ

រឿងរ៉ាវខ្មោចលងពិត ​ក្រោយសមាជិកគ្រួសារទាំង ៥នាក់សម្លាប់ខ្លួន ​ដ៏គួរឱ្យញាក់សាច់ខ្លាំងបំផុត

ជំនឿតែងតែមានមិនបាច់រលុបឡើយ ​ពីអ្នកដែលមានជំនឿស៊ុបទៅលើ ជាពិសេសរឿងខ្មោច ​ព្រាយ ​បិសាច ​ហើយបើទោះបីជាវិទ្យាសាស្រ្តកាន់តែជឿនលឿន ​និងមិនជឿលើអបិយជំនឿទាំងនេះក្តី ​តែរឿងរ៉ាវខ្លះអ្នកវិទ្យាសាស្រ្តក៏គ្រវីក្បាលមិនអាចឆ្លើយតបនឹងអភូតហេតុខ្លះដែលនឹកស្មានមិនដល់ដូចគ្នា។មានករណីមួយដែលគួរឲ្យសង្វេគ គឺសម្លាប់ខ្លួនទាំងគ្រួសារ ទាំងអស់មានគ្នា ៥ នាក់ ។ ករណីនេះកើតឡើងចំពោះគ្រួសារមួយ ដោយក្នុងនោះមានឳពុកអាយុប្រហែល50ឆ្នាំ និងកូនអាយុ 13ឆ្នាំម្នាក់ 10ឆ្នាំម្នាក់ និងពីនាក់ទៀតជាឳពុកម្តាយដែលរស់នៅក្នុងបន្ទុកជាមួយគ្នា អាយុប្រហែល80ឆ្នាំ ។ Continue reading រឿងរ៉ាវខ្មោចលងពិត ​ក្រោយសមាជិកគ្រួសារទាំង ៥នាក់សម្លាប់ខ្លួន ​ដ៏គួរឱ្យញាក់សាច់ខ្លាំងបំផុត

ហ៊ានជិះអត់? ល្បីថាផ្លូវទាំងនេះគ្រោះថ្នាក់ណាស់ ហើយសម្បូរវិញ្ញាណកាចសាហាវទៀត!

ដូចដែលលោកអ្នកបានដឹងរួចមកហើយថា ផ្លូវ ឬវិថីសាងសង់ឡើងដើម្បីឱ្យអ្នកធ្វើដំណើរជិះយានយន្តទៅមកដោយងាយស្រួល។ តែនៅក្នុងនោះផងដែរ ផ្លូវដែលមានមនុស្សជិះកាត់ទៅមកៗរាល់ថ្ងៃ ក៏មិនប្រាកដថាគ្មានអ្វីកើតឡើងនោះដែរ ដោយផ្លូវមួយចំនួនធំសុទ្ធតែធ្លាប់ជួបនូវគ្រោះថ្នាក់ចរាចរណ៍ ឬគ្រោះអាក្រក់កើតឡើងជាយថាហេតុ ដែលអាចបង្កគ្រោះថ្នាក់ របួស ឬឈានដល់ការបាត់បង់ជីវិតភ្លាមៗក៏មាន។ ហើយដោយសារតែមានរឿងហេតុអាក្រក់ៗកើតឡើងបែបនេះហើយ បានធ្វើឱ្យមនុស្សជាច្រើនជឿថា ផ្លូវទាំងនោះអាចជាផ្លូវដែលមានវិញ្ញាណសណ្ឋិត ឬមានខ្មោចលងបន្លាច។ Continue reading ហ៊ានជិះអត់? ល្បីថាផ្លូវទាំងនេះគ្រោះថ្នាក់ណាស់ ហើយសម្បូរវិញ្ញាណកាចសាហាវទៀត!

វិធី​ការពារ​កុំឱ្យ​ខ្មោចលង​នៅក្នុង​បន្ទប់​សណ្ឋាគារ​

នេះ​គឺជា​ជំនឿ និង​ជាការ​សម្ងាត់​ម្យ៉ាង​របស់​បណ្តា​ម្ចាស់​មុខ​ជំនួញ​សណ្ឋាគារ គឺ​សណ្ឋាគារ​គ្រប់​ទីកន្លែង​តែងតែមាន​យ៉ាងតិច​បំផុត មួយ​បន្ទប់ ដែល​ត្រូវតែ​ទុក​ឱ្យនៅ​ទំនេរ​ជានិច្ច ទោះជា​មាន​អ្នក​មក​ជួល​ស្នាក់នៅ​ពេញ​អស់​ប៉ុនណា​ក៏ដោយ ក៏​ពួកគេ​មិន​ជួល​បន្ទប់​នោះ​ឱ្យទៅ​ភ្ញៀវ​ម្នា​ក់ណា​ទាំងអស់។ Continue reading វិធី​ការពារ​កុំឱ្យ​ខ្មោចលង​នៅក្នុង​បន្ទប់​សណ្ឋាគារ​

វិធីបង្ការការពារកុំឱ្យខ្មោចលង រាល់ពេលទៅលេងសណ្ឋាគារម្តងៗ

នេះគឺជាជំនឿ និងជាការសម្ងាត់ម្យ៉ាងរបស់បណ្តាម្ចាស់មុខជំនួញសណ្ឋាគារ។ សណ្ឋាគារគ្រប់ទីកន្លែងតែងតែមានយ៉ាងតិចបំផុត មួយបន្ទប់ ដែលត្រូវតែទុកឱ្យនៅទំនេរជានិច្ច ទោះជាមានអ្នកមកជួលស្នាក់នៅពេញអស់ប៉ុនណាក៏ដោយ ក៏ពួកគេមិនជួលបន្ទប់នោះឱ្យទៅភ្ញៀវម្នាក់ណាទាំងអស់។ Continue reading វិធីបង្ការការពារកុំឱ្យខ្មោចលង រាល់ពេលទៅលេងសណ្ឋាគារម្តងៗ

ប្រកាសរកមនុស្សដែលហ៊ានធ្វើជាមេដោះនៅក្នុងផ្ទះមួយនេះដោយឲ្យប្រាក់ឈ្នូលក្នុង១ថ្ងៃដល់ទៅ

គ្រួសារ​មួយ​រស់នៅ​តំបន់​ព្រំដែន​ស្កុ​តលែ​ន បាន​ផ្សព្វផ្សាយ​រក​មេដោះ​ម្នាក់ ដើម្បី​មើលថែ​ទាំង​ក្មេង​២​នាក់ ក្នុង​គ្រួសារដោយ​ផ្តល់​បៀវត្សរ៍​ដល់​ទៅ ៦៤០០០ ដុល្លារ ក្នុង​១​ឆ្នាំ ។ ហេតុតែ​ផ្តល់​កម្រៃ​យ៉ាងខ្ពស់​ដូច្នេះ ដោយសារ​គ្រួសារ​នេះ​កំពុង​រស់នៅ​ក្នុងផ្ទះ​…. មាន​ខ្មោចលង ។​គ្រួសារ​នេះ​មានកូន​២​នាក់ អាយុ ៥ ឆ្នាំ និង​ម្នាក់ទៀត​អាយុ ៧ ឆ្នាំ ។ តាម​ការប្រកាស​មេដោះ នឹងត្រូវ​បានរស់នៅ​ក្នុង​ផ្ទះ ដែល​គ្រួសារ​នេះ​ពណ៌នា​ថា​ជា «​ទ្រព្យសម្បត្តិ​ប្រវត្តិសាស្ត្រ​, គួរ​ឲ្យ​ស្រឡាញ់​, ទូលំទូលាយ​» ។ Continue reading ប្រកាសរកមនុស្សដែលហ៊ានធ្វើជាមេដោះនៅក្នុងផ្ទះមួយនេះដោយឲ្យប្រាក់ឈ្នូលក្នុង១ថ្ងៃដល់ទៅ

ទាក់ទាញព្រឺខ្នងណាស់! លឺសូរថាសាលាល្បីមួយក្នុងក្រុងភ្នំពេញមានខ្មោចលង?

សំនួរនេះ គ្មានអ្នកណាហ៊ានចេញមុខអះអាងទេ ប៉ុន្តែខ្ញុំចង់និយាយបញ្ជាក់ថា កាលពីមុន នៅ RUPP ធ្លាប់មានអ្នកលោតសម្លាប់ខ្លួន ធ្លាប់មានអ្នកចង.ក និងធ្លាប់មានអ្នកខ្យល់គរស្លាប់ក្នុងអគារ មិនតិចជាង3នាក់ទេ។ ហើយបើនៅ IFL វិញ ក៏លឺសូរថាធ្លាប់មានអ្នកស្លាប់ក្នុងបន្ទប់ទឹក ស្លាប់ក្នុងបន្ទប់រៀន និងមានអ្នកលង់ទឹកស្រះខាងមុខស្លាប់ដែរ (តាមសារព័ត៌មាន និងការអះអាងតៗគ្នា)។ ហើយអ្នកខ្លះនិយាយថា ពួកគេធ្លាប់ឃើញ ស្ត្រីម្នាក់ស្លៀករ៉ូបក្រហម ឧស្សាហ៍ឈរ នៅលើស្ពាននាគ ហើយជួនកាល គេក៏លឺសូរសម្លេង សើច ចម្លែកៗ ចេញពីក្នុងបន្ទប់ទឹកផងក៏មាន។ Continue reading ទាក់ទាញព្រឺខ្នងណាស់! លឺសូរថាសាលាល្បីមួយក្នុងក្រុងភ្នំពេញមានខ្មោចលង?

ប្លែកៗ​កែ​មុខ​កែ​មាត់​ខ្ទេច​ទាល់តែ​ដូច​លលាដ៍ក្បាល​ខ្មោច​គួរឱ្យខ្លាច​

​បុរស​ជនជាតិ​កូ​ឡុំ​ប៊ី ម្នាក់​បាន​កាត់​ច្រមុះ ចៀរស្លឹកត្រចៀក ចាក់​សាក់​ជុំវិញ​ភ្នែក និង​ចាក់​សាក់ គ្រាប់ភ្នែក​លើ​ថ្ងាស វះ​ពុះ​អណ្តាត​ជា​ពីរ និង​សាក់​ធ្មេញ​លើ​មាត់​ដើម្បីឱ្យ​មើលទៅ​ដូច​លលាដ៍ក្បាលខ្មោច​។​វិចិត្រករ​ចាក់​សាក់​ឈ្មោះ អេ​រីក យេ​ណឺ ហ៊ី​ន​កា​ពី រ៉ា​មី​រ៉េ​ស (Eric Yeiner Hincapié Ramírez) ដែលមាន​រហស្សនាម​ថា Kalaca Skull (​លលាដ៍ក្បាល កាឡា​កា​) ខាងលើនេះ បាន​ឆ្លងកាត់​ការវះកាត់​សាហាវៗ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយនេះ​ដើម្បីឱ្យ​មុខមាត់​របស់ខ្លួន​ដូច​លលាដ៍ក្បាល​ខ្មោច​។ Continue reading ប្លែកៗ​កែ​មុខ​កែ​មាត់​ខ្ទេច​ទាល់តែ​ដូច​លលាដ៍ក្បាល​ខ្មោច​គួរឱ្យខ្លាច​