កំពុងតែភ្ញាក់ផ្អើល! កូរ៉េ​ខាងត្បូង​បើក​ថ្នាក់​បង្រៀន​អំពី​ការ​ស្លាប់ មូលហេតុក៏ព្រោះតែ…

តាមការផ្សាយរបស់សារពត៌មាន Daily Mail បានអោយដឹងថា កូរ៉េ​ខាងត្បូង​ជា​ប្រទេស​ជាប់​លេខ​២​លើ​ពិភពលោក ដែល​មាន​មនុស្ស​សម្លាប់​ខ្លួន​ច្រើន​ជាងគេ ។ ហើយក៏មិនមានហេតុផងណាមួយច្បាស់លាស់ទាក់ទងទៅនឹងការសម្លាប់ខ្លួននេះពិតប្រាកដដែរ។ ស្ថិត​ចំពោះ​មុខ​សភាពការណ៍​មនុស្ស​សម្លាប់​ខ្លួន​ប្រមាណ​៤០​នាក់ ក្នុង​មួយ​ថ្ងៃ​បែប​នេះ មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ Hyonwon នៅ​ទីក្រុង​សេ​អ៊ូ​ល ក៏​បើក​ថ្នាក់​បង្រៀន​អំពី​ការ​ស្លាប់ ដែល​ថ្នាក់​បង្រៀន​នេះ​ទាក់ទាញ​បាន​យុវជន​ជា​ច្រើន ដែលពួកគេទាំងនេះសុទ្ធសឹងតែមានបញ្ហា បាក់ទឹកចិត្ត ស្មុគ្រស្មាញក្នុងជីវិតរបស់នៅប្រចាំថ្ងៃជាដើម ។ Continue reading កំពុងតែភ្ញាក់ផ្អើល! កូរ៉េ​ខាងត្បូង​បើក​ថ្នាក់​បង្រៀន​អំពី​ការ​ស្លាប់ មូលហេតុក៏ព្រោះតែ…

វិធីសាស្ត្របញ្ឈប់ការខ្លាចខ្មោច

ការខ្លាចខ្មោច ឬ Phasmophobia​ ដែលជាពាក្យបច្ចេកទេស គឺជាអាការៈខ្លាចទីងងឹត ឬគិតឃើញថាមានវិញ្ញាណអាក្រក់នៅក្បែរខ្លួន។ ពេលខ្លះ វាធ្វើឲ្យយើងមានផលវិបាក ជាពិសេសបើសិនយើងត្រូវធ្វើការម្នាក់ឯងច្រើន។ សាកស្រមៃទៅមើល បើយើងឈឺជុះពេលយប់ ហើយមិនហ៊ានទៅជុះម្នាក់ឯង តើនឹងមានអ្វីកើតឡើង? Continue reading វិធីសាស្ត្របញ្ឈប់ការខ្លាចខ្មោច

ស្តែងៗ! តើបងប្អូនធ្វើយ៉ាងណាប្រសិនជានៅជិត បុរសដែលត្រូវខ្មោចចូលនោះ ?

ម៉ាឡេស៊ី៖ កាលពីពេលថ្មីៗនេះ វីដេអូឃ្លីបមួយ បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញ ទិដ្ឋភាពបុរសម្នាក់ ត្រូវខ្មោចចូល រួចប្រកាច់ដួល ហើយរំពេចនោះដែរ ក៏មានស្រមោលខ្មោចមួយ ត្រូវបានគេមើលឃើញ ចាំងចេញពីកញ្ចក់ទូរទឹកកក ដែលមើលទៅពិតជាគួរឲ្យខ្លាច និងស្តែង ខ្លាំងណាស់ ។ នៅក្នុងផ្សារទំនើបមួយកន្លែង ក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានបង្ហោះ ទៅលើបណ្តាញសង្គម ដោយបានបង្ហាញឲ្យឃើញថា ដំបូងឡើយបុរសរូបនោះ កំពុងតែដើរទិញអីវ៉ាន់ ហើយដើរសំដៅទៅរកទូរទឹកកក និងយកភេសជ្ជៈមួយចេញមក ។ Continue reading ស្តែងៗ! តើបងប្អូនធ្វើយ៉ាងណាប្រសិនជានៅជិត បុរសដែលត្រូវខ្មោចចូលនោះ ?

ខ្មោចអាថ៌កំបាំង បងប្អូនមួយភូមិរារាំងមិនឲ្យអ្នកណាចម្លែកចូលទៅថត

ភ្នំពេញ ៖ ខ្មោចចងកសម្លាប់ខ្លួន ផ្អើលសាច់ញាតិអស់មួយភូមិប្រមូលកេណ្ឌគ្នាមកឡោមព័ទ្ធជុំវិញទីតាំងកើតហេតុ គ្រាន់ការពាររារាំង ទប់ទល់ជាមួយ សមត្ថកិច្ច ទាំងប៉ូលីស ទាំងប៉េអុឹម អ្នកសារពត៌មាន រួមទាំងមនុស្សចម្លែកមុខផង គឺមិនអនុញាតិឲ្យចូលថត ក្បែរបរិវេណចងកឡើយ មនដឹងថាខ្មោចមានអាថ៌កំបាំងអ្វី បានរារាំងដល់ថ្នាក់ហ្នឹង ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំការស្វាយ ទួលនាយក ភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ។ Continue reading ខ្មោចអាថ៌កំបាំង បងប្អូនមួយភូមិរារាំងមិនឲ្យអ្នកណាចម្លែកចូលទៅថត

រឿងរន្ធត់ៗដែលថតនៅទីតាំងខ្មោចលងពិតប្រាកដ

សាច់រឿងរន្ធត់ ធ្វើឲ្យអ្នកមើលបះសក់ល្មមទេ ចុះបើរឿងនោះថតនៅកន្លែងលងមានពិតវិញនោះ តើនឹងទៅជាយ៉ាងណា? ដូចជារឿង “The Promise” ជាដើម ថតនៅក្នុងអគារបោះបង់ចោល មានឈ្មោះថា Sathorn Unique Tower និយាយពីមិត្តភក្តិជិតស្និទ្ធពីរនាក់ Boum និង Ib ដែលថ្ពក់ដៃសន្យាគ្នាថានឹងរស់នៅជាមួយគ្នាក្នុងអគារនោះ ដែលក្រោយមកគ្រួសាររបស់អ្នកទាំងពីរក៏បានក្ស័យធន។ ផ្ទុយទៅវិញ មានតែ Ib ប៉ុណ្ណោះដែលរក្សាពាក្យសន្យា។ ម្ភៃឆ្នាំក្រោយ Boum បានដឹងថាព្រលឹងរបស់ Ib មិនដែលចាកចេញពីអគារនោះទេ ហើយនៅតែរង់ចាំនាងត្រលប់ទៅរក្សាពាក្យសន្យាវិញនោះ។ មិនខុសពីរឿងថៃរន្ធត់មួយនេះទេ ទាំងនេះជាភាពយន្តរន្ធត់ជាច្រើនទៀតរបស់អាស៊ី ដែលថតនៅក្នុងទីតាំងដែលមានខ្មោចលងមែនទែន។ Continue reading រឿងរន្ធត់ៗដែលថតនៅទីតាំងខ្មោចលងពិតប្រាកដ

ហ៊ានសាកទេ? ល្បែងខ្មោចលងរន្ធត់ទាំង ៤ សាហាវបំផុតនៅពេលបច្ចុប្បន្ន

វិទ្យាសាស្ត្រ​ជឿន​លឿន​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​អាច​លុប​បំបាត់​អបិយជំនឿ​ចេញ​ពី​ផ្នត់​គំនិត​របស់​មនុស្ស​ទូទៅ​​ជុំវិញ​ពិភពលោក​នោះ​ទេ ។ ខ្មោច​ ព្រាយ បិសាច ទេវតា ព្រះ នៅ​តែ​ជា​អ្វី​ដែល​មនុស្ស​ជា​ច្រើន​ជឿជាក់​ថា​មា​ន​ពិត បើ​ទោះ​បី​ពួកគេ​មិន​បាន​ជួប​ផ្ទាល់​យ៉ាង​ណា​ក្ដី ។ហើយ​ខាងក្រោម​នេះ​គឺ​ជា​រឿង​រ៉ាវ​រន្ធត់ៗ​ទាំង ៥ ដែល​ទាក់ទង​នឹង​ខ្មោច​ព្រាយ​បិសាច ដែល​វា​មាន​ភាព​ល្បីល្បាញ​យ៉ាង​ខ្លាំង​ក្នុង​បណ្ដាញ​សង្គម ជា​ពិសេស​មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​ថា​រឿងរ៉ាវ​ទាំង​នោះ​ជា​ការ​ពិត​ទៀត​ផង ៖ Continue reading ហ៊ានសាកទេ? ល្បែងខ្មោចលងរន្ធត់ទាំង ៤ សាហាវបំផុតនៅពេលបច្ចុប្បន្ន

តើអ្នកជឿថា នៅលើលោកយើងនេះ ពិតជាមាន «អាប» ពិតប្រាកដមែន?

ជឿជាក់ថា បើនិយាយដល់រឿង «អាប» ប្រិយមិត្តភាគច្រើន សុទ្ធតែធ្លាប់បានដឹងឮកន្លងមកខ្លះៗហើយពីរឿងនេះ។ ពិសេសអ្នកខ្លះទៀត ដែលធ្លាប់បានឃើញនៅនឹងភ្នែកស្រស់ៗ ពិតជានិយាយពេញៗមាត់ថា ក្នុងលោកនេះពិតជាអាបពិតប្រាកដមែន។ប៉ុន្តែបើនិយាយចំពោះអ្នកដែលមិនធ្លាប់បានឃើញ ឬធ្លាប់តែបានឮចាស់ៗនិយាយ តៗគ្នា ឬធ្លាប់តែបានឃើញនៅក្នុងខ្សែភាពយន្តវិញនោះ ច្បាស់ជាមិនជឿទេថា អាបមានពិតមែននៅលើលោកយើងនេះ។ Continue reading តើអ្នកជឿថា នៅលើលោកយើងនេះ ពិតជាមាន «អាប» ពិតប្រាកដមែន?

ហ៊ានសាកទេ? ល្បែងខ្មោចលងរន្ធត់ទាំង ៤ សាហាវបំផុតនៅពេលបច្ចុប្បន្ន

វិទ្យាសាស្ត្រ​ជឿន​លឿន​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​អាច​លុប​បំបាត់​អបិយជំនឿ​ចេញ​ពី​ផ្នត់​គំនិត​របស់​មនុស្ស​ទូទៅ​​ជុំវិញ​ពិភពលោក​នោះ​ទេ ។ ខ្មោច​ ព្រាយ បិសាច ទេវតា ព្រះ នៅ​តែ​ជា​អ្វី​ដែល​មនុស្ស​ជា​ច្រើន​ជឿជាក់​ថា​មា​ន​ពិត បើ​ទោះ​បី​ពួកគេ​មិន​បាន​ជួប​ផ្ទាល់​យ៉ាង​ណា​ក្ដី ។ហើយ​ខាងក្រោម​នេះ​គឺ​ជា​រឿង​រ៉ាវ​រន្ធត់ៗ​ទាំង ៥ ដែល​ទាក់ទង​នឹង​ខ្មោច​ព្រាយ​បិសាច ដែល​វា​មាន​ភាព​ល្បីល្បាញ​យ៉ាង​ខ្លាំង​ក្នុង​បណ្ដាញ​សង្គម ជា​ពិសេស​មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​ថា​រឿងរ៉ាវ​ទាំង​នោះ​ជា​ការ​ពិត​ទៀត​ផង ៖ Continue reading ហ៊ានសាកទេ? ល្បែងខ្មោចលងរន្ធត់ទាំង ៤ សាហាវបំផុតនៅពេលបច្ចុប្បន្ន

ហេតុអ្វីពេលមានមនុស្សស្លាប់ គេចាំបាច់ដោតទង់ក្រពើ នៅមុខផ្ទះធ្វើអ្វី?

ទង់ក្រពើ គឺទង់មួយដែលបានធ្វើឡើងពីក្រណាត់ស ដែលរចនា ឬកាត់ចេញជារូបរាងសត្វក្រពើ។រាល់ពេលមានពិធីបុណ្យសពម្តងៗ អ្នកតែងសង្កេតឃើញទេថា ហេតុអ្វីបានជាមានទង់ក្រពើធ្វើពីក្រណាត់ស.ដោតនៅពីមុខរោង ឬនៅពីមុខផ្ទះអ្នកស្លាប់?ជាការពិតមនុស្សភាគច្រើនតែគិតថា ឱ្យតែពេលឃើញរូបទង់ក្រពើនេះនៅមុខផ្ទះគឺតំណាងថាផ្ទះនោះមានមនុស្សស្លាប់ហើយ។ ស្របជាមួយគ្នានេះក្រុមការងារខ្មែរឡូតយើងក៏បានធ្វើការសាកសួរអ៊ុំស្រីម្នាក់ឈ្មោះ សុខ ដែលមានអាយុ៥៨ឆ្នាំ គាត់បានឱ្យយើងដឹងថា៖ «កាលពីដើមនៅលើផែនដីយើងមានសុទ្ធតែទឹក ទើបនាងគង្ហីងដែលរស់នៅក្រោម បាតសមុទ្របានផុសចេញមកទឹកដោយជិះក្រពើមួយក្បាលឱ្យផុតពីរលក ហើយគ្រវីសក់ស្រូបយកទឹកចេញបង្កើតបានជាដី ដែលអាចឱ្យមនុស្សអាចរស់នៅបាន។ Continue reading ហេតុអ្វីពេលមានមនុស្សស្លាប់ គេចាំបាច់ដោតទង់ក្រពើ នៅមុខផ្ទះធ្វើអ្វី?

ព្រឺក្បាល​ឥតល្ហែ! មក​ស្ដាប់​​​ចាស់ៗ​​តាម​ភូមិ​​ដាច់​ស្រយាល ដំណាល​​ពី​​រឿង​ខ្មោច​​ចងក

ទាក់ទងរឿងខ្មោចចងកនេះ មកដល់សព្វថ្ងៃមនុស្សមួយចំនួន ពុំសូវដឹងពីជំនឿរបស់ចាស់បុរាណ ដែលពួក​គាត់​បាន​ហាម​ប្រាម​កូន​​ចៅ​​មិន​​ឲ្យ​យក​មនុស្សស្លាប់ដោយសារចងក យកទៅកប់ និងធ្វើបុណ្យឡើយ។ចំពោះជំនឿនេះ អ្នកស្រុកនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅតែប្រកាន់ជាប់លាប់រហូតមកដល់សព្វថ្ងៃ​នេះ។ នៅ​ពេល​មាន​មនុស្ស​ស្លាប់ ដោយសារចងក គេមិនឲ្យយកខ្មោចនោះទៅធ្វើបុណ្យទេ គឺគេកប់នៅនឹងកន្លែងចងកនោះតែម្ដង។លោកអ៊ំ កុក ហ្វាំង មានវ័យ ៧៥ឆ្នាំ រស់នៅភូមិត្រពាំងជោរ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយលោកអ៊ំក៏​ធ្លាប់​ជា​អ្នក​ព្លុក​​ម្នាក់​ផង​ដែរ បានប្រាប់មកកាន់សារព័ត៌មានយើងឲ្យដឹងថា បើមានមនុស្សស្លាប់ ដោយសារចងក គឺគេមិនយកមកធ្វើបុណ​ទេ ចងក​នៅ​កន្លែង​ណា គឺគេកប់នៅកន្លែងនោះ សូម្បីមឈូសក៏គេមិនដាក់ឲ្យផង។ Continue reading ព្រឺក្បាល​ឥតល្ហែ! មក​ស្ដាប់​​​ចាស់ៗ​​តាម​ភូមិ​​ដាច់​ស្រយាល ដំណាល​​ពី​​រឿង​ខ្មោច​​ចងក