បទពិសោធន៍របស់មនុស្សម្នាក់ៗ សុទ្ធតែជាលទ្ធផលនៃពេលវេលា ដែលធ្វើដំណើរឆ្លងកាត់ជីវិតជាបន្តបន្ទាប់។ មនុស្សភាគច្រើនមានបឋមជីវិតដូចគ្នាគឺ ទន់ភ្លន់ ស្អាតស្អំ ស្លូតត្រង់ និងកក់ក្តៅ ហើយពេលរលកនៃកាលវេលាបក់បោកចូលមកមួយថ្ងៃហើយមួយថ្ងៃទៀត វាបាននាំយកភាពថោកទាប ភាពសាហាវយង់ឃ្នង ល្បិចកិច្ចកល ការកេងប្រវ័ញ្ច និងជំងឺព្យាធិចូលមកក្នុងសមរភូមិជីវិត ដើម្បីភាពរស់រានមាន ជីវិត ។#pussy888 នេះហើយគឺអ្វីដែលហៅថា «ពិសោធន៍ជីវិត!!» ចេញពីកូនង៉ែតកូនង៉ា មនុស្សក្លាយជាឆ្កែព្រៃដ៏កំណាចឃោរឃៅត្រឹមតែមួយប៉ព្រិចភ្នែក បើប្រៀបធៀបនឹងពេលវេលារបស់ចក្រវាឡ។ មនុស្សរស់នៅក្នុងគន្លងនៃពេលវេលា ដោយកម្លាំងប្រដេញពីរប្រការគឺ មួយកម្លាំងកសាងលោក និងពីរកម្លាំងបំផ្លាញលោក។ មនុស្សផលិតថង់ប្លាស្ទិចដើម្បីបំផ្លាញបរិស្ថាន។#lko888មនុស្សបង្កើតភ្លើងដើម្បីបំផ្លាញភាពងងឹត។ មនុស្សបង្កើតតន្ត្រីដើម្បីបំផ្លាញភាពស្ងប់ស្ងាត់។ កាលបើផ្លែសន្ទូចនៃសេចក្តីស្លាប់ វាត់ចូលមកព្រមជាមួយពេលវេលា ហើយស្ទូចយកដួងវិញ្ញាណមនុស្សទៅកាន់សុគតិភព នោះទើបការកសាង និងការបំផ្លាញ អាចបញ្ចប់ទៅបាន ដោយបន្សល់ទុកនូវប្រស្នាឲ្យមនុស្សជំនាន់ក្រោយរិះគិតស្វែងរកបន្តទៀតថា មនុស្សធ្វើដំណើរទៅកាន់កន្លែងណាឬដើរត្រឡប់ទៅកាន់ចំណុចចាប់ផ្តើមដូចគ្នានឹងវដ្តរបស់ចក្រវាឡ។ មនុស្សនឹងឡើងទៅឋានសួគ៌ ចុះនរក វិលវល់នៅក្នុងពិភពដែលគ្មានគោលដៅ ឬត្រឡប់មកចាប់ជាតិថ្មី? សំណួរនេះ រត់ចូលមកក្នុងខួរក្បាលរបស់ខ្ញុំនៅថ្ងៃមួយ ពេលមានស្រីម្នាក់ដែលរស់នៅផ្ទះក្បែរគ្នារត់មកប្រាប់ដោយទឹកមុខភ័យស្លន់ស្លោថា #baccarat អ្នកជិតខាងក្បែរនេះបានស្លាប់ទៅហើយ។ ការដែលនាងភ័យសស្លើតសស្លាក់បែបនេះ ព្រោះហេតុផលទីមួយ នាងគឺជាមនុស្សខ្លាចខ្មោចបំផុត។ ហេតុផលទីពីរនាងគឺជាក្រមុំនៅលីវដែលរស់នៅម្នាក់ឯង ហើយចៃដន្យអីផ្ទះរបស់អ្នកស្លាប់គឺនៅទល់មុខផ្ទះរបស់នាងតែម្តង។ ការពិតទៅ ខ្ញុំក៏រស់នៅម្នាក់ឯងដូចនាងដែរ។ ខ្ញុំមិនចូលចិត្តរកហេតុផល មកពន្យល់ឲ្យនរណាស្តាប់ទេថា ហេតុអ្វីកំលោះសង្ហា ឋានៈថ្លៃថ្នូរ ក្នុងវ័យ៣៣ឆ្នាំដូចរូបខ្ញុំនេះ មិនទាន់រៀបការ? បើនិយាយឲ្យស្រួលស្តាប់ គឺព្រោះខ្ញុំពេញចិត្តនឹងជីវិតនៅលីវបែបនេះ។ Continue reading ខ្មោចចងកគឺជាខ្មោចដែលលងសាហាវបំផុត