ល្បីខ្មោច​ បំពេរកូនលងបន្លាច​ ប្រជាជននៅ​ អូរមួយក្បែរ​ភូមិ​ នៅខេត្តប៉ៃលិន

ខេត្ត​ប៉ៃ​លិន​៖ បើ​សិន​ជា​មាន​គេ​និយាយ​រៀបរាប់​រឿង​ខ្មោច​ព្រាយប​ិសាច​ប្រាប់​ដល់​ក្មេង​​តូចៗ​ដែល​កំពុង​ជួប​ជុំ​គ្នា​នៅ​កន្លែង​ណាមួយ​នោះ គឺ​ពួកគេតែង​តែ​អង្គុយ​ឬ​ឈរ​សម្ងំ​ចំហ​មាត់​ចាំ​ស្តាប់​យ៉ាង​ប្រុង​ប្រយ័ត្ន​ និង​យក​ចិត្ត​ទុក​ដាក់​បំផុត​ ទោះ​បី​ជា​រឿង​នោះ​ពិត​ឬជា​រឿង​និទាន​បែប​កុហក​ក៏​ដោយ​ ថែម​ទាំង​ធ្វើ​ឱ្យ​ពួកគេ​ម្នាក់ៗ​មាន​អារម្មណ៍​ថា​ភ័យ​ខ្លាច​រហូត​ព្រឺ​រោម​ដៃ​ជើង​ផង​ដែរ ។​ទាក់ទិន​ទៅ​នឹង​បញ្ហា​ទាំង​នេះ​ មាន​អ្នក​ខ្លះ​ជឿ​ថា​ ពិត​ជា​មាន​ខ្មោច​ព្រាយ​បិសាច​មែន​ តែ​ក៏​មាន​អ្នក​ខ្លះ​ទៀត​អត់​ជឿ​ទាល់​តែ​សោះថា​មាន​ខ្មោច ព្រោះ​​មើល​អត់​ឃើញ​ ហើយ​ក៏​មាន​តែ​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ដែល​គេ​និពន្ធ​ឡើង​ប៉ុណ្ណោះ ។​ មិន​ដឹង​ថា​ អស់​លោក​អ្នក​មាន​យោបល់​បែប​ណា​ជុំ​វិញ​ការ​ផ្សាយ​ព័ត៌​មាន​ពី​ខ្មាច​ព្រាយប​ិសាច​នេះ ​​ ឡើយ​ ទោះ​បី​ជា​បែប​ណា នេះ​គ្រាន់​តែ​ជា​រឿង​ភ្ញាក់​ផ្អើល​ដែល​បាន​កើត​ឡើង​ប៉ុណ្ណោះ Continue reading ល្បីខ្មោច​ បំពេរកូនលងបន្លាច​ ប្រជាជននៅ​ អូរមួយក្បែរ​ភូមិ​ នៅខេត្តប៉ៃលិន

នារីម្នាក់បានជាប់នៅក្នុងមន្ទីរពេទ្យមួយ នារាត្រីដោះលែងខ្មោច

រឿង «រាត្រីក្នុងមន្ទីរពេទ្យ» ជាខ្សែភាពយន្ត ដែលនិយាយពីទំនៀមទម្លាប់ដ៏គួរឱ្យខ្លាចមួយរបស់ប្រជាជនឥណ្ឌូនេស៊ី ដែលពួកគេតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំរៀងរាល់ថ្ងៃដំបូងនៃខែ Suro ក្នុងប្រក្រតិទិនជ្វា។ ដោយមានប្ដីប្រពន្ធមួយគូ បានសម្រេចចិត្តផ្លាស់ទីលំនៅទៅផ្ទះ ដែលដាច់ស្រយាលមួយ ទាំងដែលប្រពន្ធកំពុងពពោះកូនក្នុងផ្ទៃផង។ ដោយជាគ្រួសារចំណូលថ្មី មិនបានយល់ដឹងនូវវប្បធម៌របស់ទីតាំងនេះច្បាស់ នាងជាប្រពន្ធបានរកឃើញខ្លួនឯងនៅក្នុងមន្ទីរពេទ្យមួយ ដែលគ្មានមនុស្ស នារាត្រីដ៏គួរឱ្យខ្លាចមួយនេះ។ Continue reading នារីម្នាក់បានជាប់នៅក្នុងមន្ទីរពេទ្យមួយ នារាត្រីដោះលែងខ្មោច

រន្ធត់ណាស់!ខ្មោចប្រែខ្លួនជាមនុស្ស មកជួយដូរកង់់ឡាន….(រឿងពិត)

នឹកឃើញមិនភ្លេច រឿងហេតុកាលពីយប់មិញ ពេលដែលខ្ញុំជិះឡានជាមួយបងប្រុសខ្ញុំទៅខេត្តបាត់ដំបង បំណងចង់ទៅមើលរឿង “First they killed my father” ព្រោះគេចាក់បញ្ចាំងជូនទស្សនាដោយសេរី។ ប៉ុន្តែសំណាងមិនល្អ ពេលជិះហួសទីរួមខេត្តកំពង់ឆ្នាំងបន្តិច ឡានបងប្រុសខ្ញុំក៏បែកកង់។ ដំបូងពួកខ្ញុំគិតថាមិនអីទេ ក៏ប្រឹងដូរកង់ខ្លួនឯង ស្រាប់តែដូរយូរទៅ កាន់តែយូរទៅ ចំណាយពេលអស់បួនប្រាំម៉ោង នៅតែដូរមិនទាន់រួចទៀត។ ពេលនោះ ប្រហែលជាខ្ទង់ម៉ោង6ល្ងាច មេឃចាប់ផ្តើមងងឹត ពួកខ្ញុំក៏ចាប់ផ្តើមព្រួយបារម្ភជាខ្លាំង។ Continue reading រន្ធត់ណាស់!ខ្មោចប្រែខ្លួនជាមនុស្ស មកជួយដូរកង់់ឡាន….(រឿងពិត)

តើ​ខ្មោចជា​រឿង​ពិតប្រាកដមែនទេ?

«ខ្មោច» គឺ​ជា​ការ​ដែល​យើង​ស្មាន​ថា ជា​ការ​បង្ហាញ​ខ្លួន​របស់​បុគ្គល​ណា​ម្នាក់​ដែល​បាន​ស្លាប់​បាត់​ទៅ​ហើយ​ឲ្យ​យើង​ឃើញ។ ពួក​សាវ័ក​បាន​យល់​ច្រឡំ​ពីរ​ដង​ថា ព្រះ​យេស៊ូវ​ជា​ខ្មោច ឬ​ក៏​ជា​វិញ្ញាណ​ណា​មួយ (ម៉ាកុស ៦:៤៩; លូកា ២៤:៣៧)។ ក្នុង​ករណី​ទាំង​ពីរ​នោះ ព្រះ​យេស៊ូវ​មិន​បាន​បដិសេធ ឬ​ក៏​គាំទ្រ​ការ​មាន​ ឬ​ក៏​មិន​មាន​វិញ្ញាណ​បែប​ហ្នឹង​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ​ព្រះ​អង្គ​បែរ​ជា​អះអាង​ម្ដង​ហើយ​ម្ដង​ទៀត​ថា ទ្រង់​មិន​មែន​ជា​ខ្មោច​ទេ តែ​ទ្រង់​គឺ​ជា​ទ្រង់​ផ្ទាល់​តែ​ម្ដង។ Continue reading តើ​ខ្មោចជា​រឿង​ពិតប្រាកដមែនទេ?

៙ខ្មោចចូលកណ្ដាលអធ្រាត្យ៚

{ កំណត់ហេតុ០៨ }៚ ខ្វាន់ ជាមួយមិត្ត ៤ នាក់ បានធ្វើដំណើរទៅតាមខេត្ត ដើម្បីធ្វើរបាយការណ៍សិក្សាសម្រាប់ថ្នាក់មហាវិទ្យាល័យជូនគ្រូ។ មិត្តរបស់ ខ្វាន់ ទាំង ៤ នាក់ជាសង្សារនឹងគ្នា គឺមានគូស្នេហ៍ ណាត់ និង ចូ មួយគូទៀតគឺ ណើយ និង ឯក ។ ទាំង ៥នាក់បានធ្វើដំណើរមកស្នាក់នៅក្នុងសណ្ឋាគារតូចមួយនៅក្នុងខេត្ត កានចុនប៊ុរី ប្រទេសថៃ។ Continue reading ៙ខ្មោចចូលកណ្ដាលអធ្រាត្យ៚