អាណិតពេកស្ទើរទប់ទឹកភ្នែកមិនជាប់! ស្រឡាញ់គ្នា តែមិនបានរស់នៅជាមួយគ្នា ខាងស្រីមានជំងឺមហារីក រៀបការបានប៉ុន្មានថ្ងៃនាងក៏ស្លាប់បាត់

ថៃ៖ ថ្មីៗនេះ បុរសជនជាតិថៃម្នាក់ បានធ្វើឲ្យមនុស្សជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីលោក បានសម្រេចចិត្តរៀបការជាមួយគូស្នេហ៍របស់ខ្លួនៅក្នុងមន្ទីរពេទ្យ ខណៈដែលនាងកំពុងមានជំងឺមហារីកដំណាក់កាលចុងក្រោយ គ្មានសង្ឃឹមថានឹងបានរស់យូរឡើយ ។ចំពោះពិធីមង្គលការដ៏តូចមួយនេះ ត្រូវបានរៀបចំឡើងប្រកបដោយភាពសោកសង្រេងជាទីបំផុត តែទោះជាយ៉ាងណាបុរសឈ្មោះ កុក បានសម្រេចចិត្ត ដើម្បីបំពេញបំណងគូស្នេហ៍របស់លោក នាង ឌៀរ មុនពេលនាងស្លាប់ ។ Continue reading អាណិតពេកស្ទើរទប់ទឹកភ្នែកមិនជាប់! ស្រឡាញ់គ្នា តែមិនបានរស់នៅជាមួយគ្នា ខាងស្រីមានជំងឺមហារីក រៀបការបានប៉ុន្មានថ្ងៃនាងក៏ស្លាប់បាត់

ពូកែ​មិន​ស្តាប់​មិន​គោរព​វិធានការកូ​វីដ​១៩ ចាប់​ដាក់​ឱ្យ​នៅ​ក្នុង​”​ផ្ទះ​ខ្មោចលង​”

ដោយ​មាន​ការរំលោភបំពាន​លើ​ច្បាប់​ចត្តា​ឡីស័​ក​ញឹកញាប់​ពេក​នោះ អ្នកនយោបាយ​ឥណ្ឌូនេស៊ី​ម្នាក់ បាន​សម្រេចចិត្ត​បំភ័យ​ពួក​អ្នក​ល្មើស​ច្បាប់​ដោយ​ចាក់សោ​ពួកគេ​ឱ្យ​នៅ​ក្នុង​” ផ្ទះ​ខ្មោចលង​”​។​​លោកស្រី​គូស​ឌី​ណា អ៊ុន​ទុង យូ​នី ស៊ូ​កូវ៉ា​ទី អភិបាលក្រុង​ស្រា​ហ្គេន​និយាយថា​លោកស្រី​បាន​ចេញ​បញ្ជា​ដែល​ប្លែក​ពី​គេ​មួយ​នៅ​សប្តាហ៍​នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​មនុស្ស​ចេញចូល​ច្រើន​នៅ​តំបន់​​នោះ បន្ទាប់ពី​មាន​ការបិទ​នៅ​ក្រុង​ហ្សា​ការតានិង​ទីក្រុង​ធំៗ ដទៃទៀត​ដើម្បី​ទប់ស្កាត់​ការចម្លងកូ​វីដ​១៩​។​​ប៉ុន្តែ ពួក​អ្នក​ចំណូល​ថ្មី​ខ្លះ មិន​គោរព​បទបញ្ជា​ដែល​ថា​ពួកគេ​ត្រូវដាក់​ខ្លួន​នៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩​នៅ​ទូទាំង​តំបន់​នៅ​កោះ​Java ដែលមាន​​ប្រជាជន​រស់នៅ​យ៉ាង​ច្រើន​នេះ​។​ Continue reading ពូកែ​មិន​ស្តាប់​មិន​គោរព​វិធានការកូ​វីដ​១៩ ចាប់​ដាក់​ឱ្យ​នៅ​ក្នុង​”​ផ្ទះ​ខ្មោចលង​”

ល្បីខ្មោច​ បំពេរកូនលងបន្លាច​ ប្រជាជននៅ​ អូរមួយក្បែរ​ភូមិ​ នៅខេត្តប៉ៃលិន

ខេត្ត​ប៉ៃ​លិន​៖ បើ​សិន​ជា​មាន​គេ​និយាយ​រៀបរាប់​រឿង​ខ្មោច​ព្រាយប​ិសាច​ប្រាប់​ដល់​ក្មេង​​តូចៗ​ដែល​កំពុង​ជួប​ជុំ​គ្នា​នៅ​កន្លែង​ណាមួយ​នោះ គឺ​ពួកគេតែង​តែ​អង្គុយ​ឬ​ឈរ​សម្ងំ​ចំហ​មាត់​ចាំ​ស្តាប់​យ៉ាង​ប្រុង​ប្រយ័ត្ន​ និង​យក​ចិត្ត​ទុក​ដាក់​បំផុត​ ទោះ​បី​ជា​រឿង​នោះ​ពិត​ឬជា​រឿង​និទាន​បែប​កុហក​ក៏​ដោយ​ ថែម​ទាំង​ធ្វើ​ឱ្យ​ពួកគេ​ម្នាក់ៗ​មាន​អារម្មណ៍​ថា​ភ័យ​ខ្លាច​រហូត​ព្រឺ​រោម​ដៃ​ជើង​ផង​ដែរ ។​ទាក់ទិន​ទៅ​នឹង​បញ្ហា​ទាំង​នេះ​ មាន​អ្នក​ខ្លះ​ជឿ​ថា​ ពិត​ជា​មាន​ខ្មោច​ព្រាយ​បិសាច​មែន​ តែ​ក៏​មាន​អ្នក​ខ្លះ​ទៀត​អត់​ជឿ​ទាល់​តែ​សោះថា​មាន​ខ្មោច ព្រោះ​​មើល​អត់​ឃើញ​ ហើយ​ក៏​មាន​តែ​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ដែល​គេ​និពន្ធ​ឡើង​ប៉ុណ្ណោះ ។​ មិន​ដឹង​ថា​ អស់​លោក​អ្នក​មាន​យោបល់​បែប​ណា​ជុំ​វិញ​ការ​ផ្សាយ​ព័ត៌​មាន​ពី​ខ្មាច​ព្រាយប​ិសាច​នេះ ​​ ឡើយ​ ទោះ​បី​ជា​បែប​ណា នេះ​គ្រាន់​តែ​ជា​រឿង​ភ្ញាក់​ផ្អើល​ដែល​បាន​កើត​ឡើង​ប៉ុណ្ណោះ Continue reading ល្បីខ្មោច​ បំពេរកូនលងបន្លាច​ ប្រជាជននៅ​ អូរមួយក្បែរ​ភូមិ​ នៅខេត្តប៉ៃលិន

នេះជាចម្លើយ! ពិត ឬ មិនពិត រឿងខ្មោចសង្កត់ដែលគេតែងតែនិយាយគ្រប់គ្នាហ្នឹង?

តើអ្នកធ្លាប់ភ្ញាក់ឡើងកណ្តាលយប់ងងឹត ហើយមិនអាចកម្រើកខ្លួនបានដែរឬទេ? មិនថាអ្នកព្យាយាមរើខ្លួនប៉ុណ្ណាក៏ដោយ អាចមិនអាចសូម្បីតែកម្រើកម្រាមដៃរបស់ខ្លួន។ មានមនុស្សមួយចំនួនថែមទាំងបាននិយាយថាពួកគេមិនអាចដកដង្ហើម ហាក់ដូចជាមានរបស់ធំធ្ងន់មកសង្កត់លើពួកគេ។ Continue reading នេះជាចម្លើយ! ពិត ឬ មិនពិត រឿងខ្មោចសង្កត់ដែលគេតែងតែនិយាយគ្រប់គ្នាហ្នឹង?

នៅចាំមេចោរ “រ៉ាស្មាច់” អត់? បើបានស្គាល់ពីប្រវត្តិ និងរបស់ពូកែៗដែលគាត់ប្រើ ទើបដឹងថាសាហាវញាក់សាច់ប៉ុណ្ណា!!

កាលពី​១៨ឆ្នាំមុន​នៅក្នុង​ទីក្រុង​ភ្នំពេញ​អ្នកណាៗ​ក៏​ធ្លាប់​ញាក់សាច់​ដែរ ពិសេស​ពួក​ឧកញ៉ាៗ និង​ពួក​អ្នកមានៗ យ៉ាងហោចណាស់​ក៏​ជិត​២០​នាក់ ត្រូវបាន​ក្រុម​ឧក្រិដ្ឋជន​កំពូល​មេចោរ​ប្លន់​ល្បីឈ្មោះ ២​នាក់ គឺ​ម្នាក់​ឈ្មោះ អា​រ៉ា​ស្មាច់ និង​ម្នាក់ទៀត​ឈ្មោះ ហួត រ៉ាវុធ ព្រមទាំង​កូនចៅ​ពួកគេ​ដើរ​ប្លន់​និង​ចាប់​ជិ​រិត​អុកឡុក​ពេញទី​ក្រុងភ្នំពេញ​ធ្វើ​ឲ្យ​ពួក​អ្នកមាន​ទាំងឡាយ​ភ័យ​ញាក់សាច់​គ្រប់ៗ​គ្នា រីឯ​ពួក​សមត្ថកិច្ច​ទាំង​បូលីស​និង​ប៉េអឹម ក៏​វិលក្បុង​ឈឺក្បាល ពី​ក្រុម​កំពូល​មេចោរ​ទាំង​នេះដែរ។គេ​នៅ​ចាំបាន​ថា កាល​នៅ​អំឡុង​ឆ្នាំ​២០០០ កំពូល​មេចោរ​ចាប់ជំរិត​មនុស្ស​ទាំងពី​រអា​រ៉ា​ស្មាច់​និង ហួត​រ៉ាវុធ ម្នាក់ៗ​ចាប់ជំរិត​ពួគ​អ្នកមាន​និង មហាសេដ្ឋី​យ៉ាងហោចណាស់​៩​លើក​ដូចគ្នា ហើយ​សរុបទៅ​១៨​លើក ។ អា​រ៉ា​ស្មាច់ ប្លន់​និង​ចាប់​សេដ្ឋី​ជំរិត​ទារប្រាក់​សរុប​បាន​ទឹកប្រាក់​ប្រមាណ​១,២៧​លាន​ដុល្លារ រីឯ​ហួត រ៉ាវុធ ជំរិត​បាន​ជិត ៨០​ម៉ឺន​ដុល្លារ។ Continue reading នៅចាំមេចោរ “រ៉ាស្មាច់” អត់? បើបានស្គាល់ពីប្រវត្តិ និងរបស់ពូកែៗដែលគាត់ប្រើ ទើបដឹងថាសាហាវញាក់សាច់ប៉ុណ្ណា!!

បុរស​ម្នាក់​ជិះម៉ូតូចូលមកបត់ជើងស្រាបតែ ប្រទះឃើញខ្មោចចង.កលើដើមព្រីងរត់បាស់សក់

ភ្នំពេញ៖ បុរស​ម្នាក់​មិន​ដឹង​ថា មាន​វិបត្ដ​អ្វី​ទេ ទើប​គាត់​សម្រេចចិត្ដ​ធ្វើ​អត្ដឃាត​ដោយ​ចង.ក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​ព្រី​ង ​ ហេតុ​ការណ៍​នេះ​បង្ក​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៧ និង​៣​០ នាទី ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មីនា​ឆ្នាំ​២០១៨នៅចំ​ណុ​ច​ដីឡូត៍ ភូមិ​ទ្រុង​មាន់ សង្កាត់​អូរ​ក្អម ខណ្ឌ​សែ​ន​សុខ ។ នេះ​បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ថា បុរស​ដែល​បាន​ធ្វើ​អត្ដឃាតចង​.ក​សម្លាប់​ខ្លួន​នេះ​មិន​បាន​ស្គាល់​អត្ដ​សញ្ញាណ​នោះ​ទេ ។ Continue reading បុរស​ម្នាក់​ជិះម៉ូតូចូលមកបត់ជើងស្រាបតែ ប្រទះឃើញខ្មោចចង.កលើដើមព្រីងរត់បាស់សក់

មិនជឿកុំប្រមាថ!! សញ្ញាទាំង ៥ បញ្ជាក់ថាគ្រួសាររបស់អ្នក កំពុងមានម្រេញគង្វាលតាមថែរក្សា

នៅក្នុង​សង្គម​ខ្មែរ ជានិច្ចកាល​តែង​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​សង់​តូប​មួយ​នៅមុខ​ផ្ទះ​ខ្ពស់​ផុតពី​ដី សម្រាប់​សែនព្រេន​ថ្វាយ​ដ​ង្វា​យ​មាន​នំចំណី បង្អែម ច​ង្អា​ប ចំណែក​អ្នក​ខ្លះទៀត​រៀបចំ​ជា​កន្លែង​អុច​ធូប​បន់ស្រន់ នៅក្បែរ​សំយាបផ្ទះ​ជាដើម​។​​មូលហេតុ​បានជា​ប្រជាជន​ខ្មែរ​ធ្វើបែបនេះ​ព្រោះ​មានជំនឿថា មាន​ម្រេញគង្វាល​មក​នៅ​ក្នុងផ្ទះ ដូចនេះ​ត្រូវតែ​រៀបចំ​ជា​អាសនៈ​ដើម្បីឱ្យ​ម្រេញគង្វាល​នោះ តាម​ជួយ​ថែរក្សា​ការពារ​គ្រួសារ​ឱ្យមាន​សេចក្ដីសុខ​។ Continue reading មិនជឿកុំប្រមាថ!! សញ្ញាទាំង ៥ បញ្ជាក់ថាគ្រួសាររបស់អ្នក កំពុងមានម្រេញគង្វាលតាមថែរក្សា

មិនជឿកុំប្រមាថ ជំនឿបុរាណខ្មែរ!! វិធី ៣យ៉ាង មើលឃើញខ្មោចច្បាស់ដូចថ្ងៃ (បើខ្លាចកុំសាកធ្វើ ប្រយ័ត្នជួប)

មនុស្សភាគច្រើនជឿជាក់ថាក្នុងលោកនេះពិតជាមានខ្មោច ហើយក៏មានអ្នកខ្លះមិនជឿននោះដែល។ កាលពីអតីតកាលវិទ្យាសាស្ត្រមិនទទួលស្គាល់អំពីរឿងវិញ្ញាណ ឬខ្មោចនោះទេប៉ុន្តែបន្ទាប់ពីការស្រាវជ្រាវ និងការបង្កើតបច្ចេកវិទ្យាទំនើបៗដើម្បីស្រាយបំភ្លឺពីអាថ៌កំបាំងនេះរួចមក សូម្បីតែអ្នកវិទ្យាសាស្ត្រក៏ទទួលស្គាល់ដែរថាក្នុងលោកនេះពិតជាមានវិញ្ញាណខ្មោចពិតមែន Continue reading មិនជឿកុំប្រមាថ ជំនឿបុរាណខ្មែរ!! វិធី ៣យ៉ាង មើលឃើញខ្មោចច្បាស់ដូចថ្ងៃ (បើខ្លាចកុំសាកធ្វើ ប្រយ័ត្នជួប)

បាត់​ខ្លួន​មួយ​រយៈ ព្រោះ​ត្រូវ​គេ​ខាប​ព្រលឹង​មិន​ឱ្យ​ទៅ​ផ្ទះ​វិញ​…

ពិត​ជា​មិន​អាច​បង្ខំ​បាន​ទេ​។ ទោះ​បី​យើង​អាច​បាន​ខ្លួន​ប្រាណ​គេ​មក​នៅ​ក្បែរ តែ​បើ​ចិត្ត​គេ​មិន​នៅ​នឹង​យើង ស្នេហា​មួយ​នេះ​ក៏​គ្មាន​ក្ដី​សុខ​បាន​ដែរ​។ ផាវី​ កូន​ស្រី​អ្នក​លក់​មាស​ត្រូវ​ក្រុម​គ្រួសារ​ប្រកាស​ដំណឹង​បាត់​ខ្លួន និង​តាម​ស្វែង​រក​ តែ​គ្មាន​បាន​ដំណឹង​អ្វី​សោះ​។ Continue reading បាត់​ខ្លួន​មួយ​រយៈ ព្រោះ​ត្រូវ​គេ​ខាប​ព្រលឹង​មិន​ឱ្យ​ទៅ​ផ្ទះ​វិញ​…

ព្រឺក្បាល​ឥតល្ហែ! មក​ស្ដាប់​​​ចាស់ៗ​​តាម​ភូមិ​​ដាច់​ស្រយាល ដំណាល​​ពី​​រឿង​ខ្មោច​​ចងក…

លោកអ៊ំ កុក ហ្វាំង មានវ័យ ៧៥ឆ្នាំ រស់នៅភូមិត្រពាំងជោរ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយលោកអ៊ំក៏​ធ្លាប់​ជា​អ្នក​ព្លុក​​ម្នាក់​ផង​ដែរ បានប្រាប់មកកាន់សារព័ត៌មានយើងឲ្យដឹងថា បើមានមនុស្សស្លាប់ ដោយសារចងក គឺគេមិនយកមកធ្វើបុណ​ទេ ចងក​នៅ​កន្លែង​ណា គឺគេកប់នៅកន្លែងនោះ សូម្បីមឈូសក៏គេមិនដាក់ឲ្យផង។ ករណីចងកនៅលើផ្ទះ គឺគេអាចដង្ហែខ្មោច​នោះ​ទៅ​កប់​ចោល​​ក្នុង​ព្រៃស្មសាន ប៉ុន្តែ​ត្រូវនិមន្តព្រះសង្ឃ ៧អង្គ មកសូត្រដេញឧបទ្រពចង្រៃចេញឲ្យអស់ បើមិនដូច្នោះទេ ខ្មោច​នេះ​អុកឡុក​​ក្នុង​​ក្រុម​​គ្រួសារ និង​​អ្នក​​អ្នក​ភូមិ​មិន​ឲ្យ​​រស់នៅ​សុខស្រួលឡើយ អាចធ្វើឲ្យមនុស្សរស់នៅ​ក្នុងភូមិនេះ មានការ​ចងកសម្លាប់​ខ្លួន​ជាបន្តបន្ទាប់គ្នា​ទៀត​ផង។ Continue reading ព្រឺក្បាល​ឥតល្ហែ! មក​ស្ដាប់​​​ចាស់ៗ​​តាម​ភូមិ​​ដាច់​ស្រយាល ដំណាល​​ពី​​រឿង​ខ្មោច​​ចងក…