បើតាមជំនឿខ្មែរ អ្នក​ដែល​ត្រូវ​​ខ្មោច​លង​ញឹកញាប់ ដោយសារ​មូលហេតុ​​ទាំង​នេះ

រឿងខ្មោចលងនេះ ជារឿងមួយគួរឲ្យឆ្ងល់​ដែលមានអ្នកខ្លះ​ឧស្សាហ៍មើលឃើញខ្មោច ឬខ្មោចឧស្សាហ៍លងជា​ដើម។ មាន​មនុស្ស​៣ ឬ​៤​នាក់ ដើរជាមួយគ្នា​នៅ​វេលាយប់​កណ្ដាលអធ្រាត ជួន​កាលក្នុងចំណោម​មនុស្សទាំង ៣​ ឬ៤នាក់នោះ មាន​តែ​ម្នាក់​​ប៉ុណ្ណោះ ដែល​​បាន​មើល​ឃើញ​ខ្មោច ឬពពួកភូតព្រាយបិសាចជាដើម ចំណែកអ្នក​ផ្សេង​ទៀត បែរជាមើលមិនឃើញ​ទៅ​វិញ។ តើមូល​ហេតុ​អ្វី បាន​ជា​មាន​អ្នកខ្លះឧស្សាហ៍មើលឃើញខ្មោច ឬខ្មោចឧស្សាហ៍លង?អ្នកខ្លះមិនធ្លាប់មើលឃើញខ្មោច ឬខ្មោចលង រហូតដល់ធ្វើឲ្យអ្នកនោះជឿថា នៅលើលោកនេះពិតមិនមានខ្មោច ព្រាយ​បិសាច​ឡើយ​។ ប៉ុន្តែ​សម្រាប់​​អ្នក​ដែលធ្លាប់ត្រូវបានខ្មោចលង គេជឿថា នៅលើលោកនេះ​ពិតជាមានខ្មោចមែន។ Continue reading បើតាមជំនឿខ្មែរ អ្នក​ដែល​ត្រូវ​​ខ្មោច​លង​ញឹកញាប់ ដោយសារ​មូលហេតុ​​ទាំង​នេះ

តើអ្នកជឿថាខ្មោចមាន? តើមានភស្តុតាងណាមួយទេ?

ប្រសិនបើអ្នកជឿថានៅក្នុងព្រលឹង, អ្នកមិននៅតែម្នាក់ឯង។ ប្រជាជននៅជុំវិញពិភពលោកជឿថាព្រលឹងមនុស្សស្លាប់ទៅបន្ទាប់ពីពិភពលោកផ្សេងទៀត, ប៉ុន្តែជួនកាលវាអាចត្រូវបានត្រឡប់ទៅដី។ ជាការពិតនៃមនុស្សទាំងអស់ដែលជាញឹកញាប់ paranormal ជឿថាវាគឺនៅក្នុងព្រលឹង។គំនិតដែលថានៅតែមានមនុស្សស្លាប់បានជាមួយយើងនៅក្នុងសំណុំបែបបទនៃវិញ្ញាណគឺជាបុរាណខ្លាំងណាស់និងហាក់ដូចជានៅក្នុងរឿងរ៉ាវច្រើនរាប់មិនអស់ពីការប្រើពាក្យប្រស្នារបស់ស្ពាគម្ពីរប៊ីប “Macbeth” ។ Continue reading តើអ្នកជឿថាខ្មោចមាន? តើមានភស្តុតាងណាមួយទេ?

ប្រវត្តិដ៏អាថ៌កំបាំងរបស់ខ្មោចឆៅ Zombie

កាលពីថ្ងៃសុក្រមុននេះ ខ្ញុំបានទៅទស្សនារឿងកុនដែលទើបតែចេញផ្សាយថ្មីៗហ្នឹងគឺ “THE DEAD DON’T DIE” ដែលគេនិយាយពី Zombie មើលហើយរៀងស្ដាយលុយជាខ្លាំងដែរ ពីព្រោះថាសាច់រឿងមិនជាគួរឲដិតជាប់ក្នុងអារម្មណ៍ដូចរឿងដែលខ្ញុំធ្លាប់មើលមុនៗសោះ ហើយមានឈុតហួសចិត្តមហាច្រើនដែរ។ តែខ្ញុំមិនមែនមកនិយាយពីរឿងកុននោះទេគឺខ្ញុំនឹងមកនិយាយពីប្រធានបទយើងគឺ ខ្មោចឆៅ ឬដែលហៅថា Zombies ពពួកមនុស្សដែលស្លាប់ទៅហើយតែរស់ឡើងវិញដោយសារសាកសពងើបដើរស៊ីមនុស្សឬសត្វឲតែពាស ហើយមនុស្សឬសត្វនោះក៏ឆ្លងទៅជាខ្មោចឆៅដែរអញ្ចឹងទៅ ណាមួយដោយសារពេលមើលកុនចប់ មិត្តភក្ដិខ្ញុំក៏សួរខ្ញុំថា “ជឿថា Zombies មានពិតមែនអត់?” ។ខ្ញុំឧស្សាហ៍ស្រាវជ្រាវរឿងហ្នឹងលេងដែរ កាលពីមុន ហើយជាលទ្ធផលខ្ញុំក៏ជឿថា ខ្មោចឆៅ អស់នោះមានពិត ហើយបើអ្នកមានឳកាសជួបអ្នកវិទ្យាសាស្រ្ដខាងស្រាវជ្រាវសម័យឥឡូវអីហ្នឹង សួរគេទៅគេក៏ប្រាកដជាថាដូចជាខ្ញុំអញ្ចឹង! ឥឡូវមកមើលទាំងអស់គ្នាទៅ ថាហេតុអីបានខ្ញុំហ៊ានថាពិត ហើយវាកើតមកពីអី? Continue reading ប្រវត្តិដ៏អាថ៌កំបាំងរបស់ខ្មោចឆៅ Zombie

ព្រឺរោមណាស់! ស្រមោចបីសាច ហ្សមប៊ី មាននៅក្នុងប្រទេសប្រេស៊ីល ដែល…

ក្នុងព្រៃភ្លៀងនៃប្រទេសប្រេស៊ីលមានស្រមោចម្យ៉ាងហៅថា “ស្រមោចបីសាច ហ្សមប៊ី ” សត្វស្រមោចនេះរូបរាងប្រហាក់ប្រហែលនឹង បីសាច ហ្សមប៊ី នៅក្នុងរឿង។ សត្វស្រមោច បានស៊ីនូវគ្រាប់ផ្សិតបីសាចដែលមានផ្ទុកប៉ារ៉ាសិត ម្យ៉ាងដែលអាចគ្រប់គ្រងខួរក្បាលសត្វស្រមោច បន្ទាប់ពីសត្វស្រមោចបានស៊ីផ្សិតនោះប៉ារ៉ាសិតបានជ្រៀតចូលខួរក្បាល ឬសរីរៈរាងកាយ នៃសត្វស្រមោច និងគ្រប់គ្រងខួរក្បាល ឬរាងកាយរបស់វាម្ដងបន្តិចៗ។អ្នកដែលរកឃើញផ្សិតបីសាចនេះដំបូងគេបង្អស់គឺជាលោក David Hughes មកពីរដ្ឋ Penn State។ លោកជាអ្នកបើកការស្រាវជ្រាវជាអន្តរជាតិទៅលើ ប៉ារ៉សិត O. unilateralis ដែលជាប៉ារ៉ាសិតនៃស្រមោចបីសាច។អ្នកសិក្សាស្រាវជ្រាវផ្នែកជីវវិទូ អ្នកវិទ្យាសាស្រ្តជីវវិទូផ្នែកកុំព្យូទ័រ និងអ្នកជីវទស្សបានធ្វើការស្រាវជ្រាវយ៉ាងម៉ត់ចត់ទៅលើដំណាក់កាលនៃដំណើរការបញ្ជ្រៀតរបស់ប៉ារ៉ាសិត ក្នុងការគ្រប់គ្រងខួរក្បាលរបស់សត្វស្រមោចបីសាច។ Continue reading ព្រឺរោមណាស់! ស្រមោចបីសាច ហ្សមប៊ី មាននៅក្នុងប្រទេសប្រេស៊ីល ដែល…

អាណិតពេកស្ទើរទប់ទឹកភ្នែកមិនជាប់! ស្រឡាញ់គ្នា តែមិនបានរស់នៅជាមួយគ្នា ខាងស្រីមានជំងឺមហារីក រៀបការបានប៉ុន្មានថ្ងៃនាងក៏ស្លាប់បាត់

ថៃ៖ ថ្មីៗនេះ បុរសជនជាតិថៃម្នាក់ បានធ្វើឲ្យមនុស្សជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីលោក បានសម្រេចចិត្តរៀបការជាមួយគូស្នេហ៍របស់ខ្លួនៅក្នុងមន្ទីរពេទ្យ ខណៈដែលនាងកំពុងមានជំងឺមហារីកដំណាក់កាលចុងក្រោយ គ្មានសង្ឃឹមថានឹងបានរស់យូរឡើយ ។ចំពោះពិធីមង្គលការដ៏តូចមួយនេះ ត្រូវបានរៀបចំឡើងប្រកបដោយភាពសោកសង្រេងជាទីបំផុត តែទោះជាយ៉ាងណាបុរសឈ្មោះ កុក បានសម្រេចចិត្ត ដើម្បីបំពេញបំណងគូស្នេហ៍របស់លោក នាង ឌៀរ មុនពេលនាងស្លាប់ ។ Continue reading អាណិតពេកស្ទើរទប់ទឹកភ្នែកមិនជាប់! ស្រឡាញ់គ្នា តែមិនបានរស់នៅជាមួយគ្នា ខាងស្រីមានជំងឺមហារីក រៀបការបានប៉ុន្មានថ្ងៃនាងក៏ស្លាប់បាត់

ប្រវត្តិដ៏គួរឱ្យរន្ធត់របស់វិញ្ញាណខ្មោចតៃហោង La Llorona (ហាមអានបើអ្នកកំពុងគេងម្នាក់ឯង ឬកំពុងងូតទឹក​)

រឿងរ៉ាវដ៏រន្ធត់មួយនេះ គឺដកស្រង់ពីរឿងនិទានរបស់ប្រទេសម៉ិចស៊ិច “La Llorona” ។ នៅទីជនបទមួយនៃប្រទេសម៉ិចស៊ិច មាននារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ ម៉ារីយ៉ា តែជាកូនស្រីអ្នកក្រីក្រមួយដែលរស់នៅតំបន់ដាច់ស្រយាល។ គ្រាមួយ មានបុរសអ្នកមានប្រាក់ស្ដុកស្ដម្ភម្នាក់ធ្វើដំណើរកាត់តំបន់ដែលនាងរស់នៅ​ ចៃដន្យក៏បានជួបម៉ារីយ៉ាដែលគ្រានោះហើយដែលកំលោះម្នាក់នោះបានធ្លាក់អន្លង់ស្នេហ៍ស្រីស្អាតម៉ារីយ៉ា ហើយក៏ប្ដេជ្ញាថានឹងយកនាងធ្វើជាភរិយាអោយទាល់តែបាន។ Continue reading ប្រវត្តិដ៏គួរឱ្យរន្ធត់របស់វិញ្ញាណខ្មោចតៃហោង La Llorona (ហាមអានបើអ្នកកំពុងគេងម្នាក់ឯង ឬកំពុងងូតទឹក​)

ពូកែ​មិន​ស្តាប់​មិន​គោរព​វិធានការកូ​វីដ​១៩ ចាប់​ដាក់​ឱ្យ​នៅ​ក្នុង​”​ផ្ទះ​ខ្មោចលង​”

ដោយ​មាន​ការរំលោភបំពាន​លើ​ច្បាប់​ចត្តា​ឡីស័​ក​ញឹកញាប់​ពេក​នោះ អ្នកនយោបាយ​ឥណ្ឌូនេស៊ី​ម្នាក់ បាន​សម្រេចចិត្ត​បំភ័យ​ពួក​អ្នក​ល្មើស​ច្បាប់​ដោយ​ចាក់សោ​ពួកគេ​ឱ្យ​នៅ​ក្នុង​” ផ្ទះ​ខ្មោចលង​”​។​​លោកស្រី​គូស​ឌី​ណា អ៊ុន​ទុង យូ​នី ស៊ូ​កូវ៉ា​ទី អភិបាលក្រុង​ស្រា​ហ្គេន​និយាយថា​លោកស្រី​បាន​ចេញ​បញ្ជា​ដែល​ប្លែក​ពី​គេ​មួយ​នៅ​សប្តាហ៍​នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​មនុស្ស​ចេញចូល​ច្រើន​នៅ​តំបន់​​នោះ បន្ទាប់ពី​មាន​ការបិទ​នៅ​ក្រុង​ហ្សា​ការតានិង​ទីក្រុង​ធំៗ ដទៃទៀត​ដើម្បី​ទប់ស្កាត់​ការចម្លងកូ​វីដ​១៩​។​​ប៉ុន្តែ ពួក​អ្នក​ចំណូល​ថ្មី​ខ្លះ មិន​គោរព​បទបញ្ជា​ដែល​ថា​ពួកគេ​ត្រូវដាក់​ខ្លួន​នៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩​នៅ​ទូទាំង​តំបន់​នៅ​កោះ​Java ដែលមាន​​ប្រជាជន​រស់នៅ​យ៉ាង​ច្រើន​នេះ​។​ Continue reading ពូកែ​មិន​ស្តាប់​មិន​គោរព​វិធានការកូ​វីដ​១៩ ចាប់​ដាក់​ឱ្យ​នៅ​ក្នុង​”​ផ្ទះ​ខ្មោចលង​”

បើមិនជឿ កុំប្រមាថ!! ដាច់ខាតកុំសង់ផ្ទះក្នុងខែទាំងនេះឲ្យសោះ!! បើមិនដូច្នោះទេ ប្រាកដជា…

ការ​ជឿ​លើ​អារុក្ខអារក្ខ​អ្នក​តា​នឹង​នាំ​មក​នូវ​សេចក្ដី​សុខ​ក្នុងជីវិតរស់នៅ ហើយជំនឿទាំងនោះក៏នៅតែបន្ដដល់សម័យបច្ចុប្បន្ននេះផងដែរ លើសពីនេះទៅទៀតដូនតាខ្មែរយើងមានជំនឿថាមិនត្រូវធ្វើផ្ទះនៅក្នុងខែទាំងនេះជាដាច់ខាត បើមិនដូច្នោះទេ​ គ្រួសាររបស់អ្នកប្រាកដជាជួបបញ្ហាជាច្រើន ៖ខែ​ជេស្ឋ ៖ ចន្លោះ​ពី​ថ្ងៃ​ទី ២៦​ខែ​ឧសភា ដល់​ថ្ងៃ​ទី២៣​ខែ​មិថុនា) ដូន​តា​ខ្មែរ​ជឿ​ថា ខែ​នេះ​មិន​គួរ​សង់​ផ្ទះ​ឡើយ ព្រោះ​បើ​សង់​ខែ​នេះ​មាន​ខ្មោច​ព្រាយ​បិសាច​នឹង​លាក់​ខ្លួន​តាម​យាយី​ក្នុង​គ្រឹះ​ផ្ទះ​។ ចាស់​បុរាណ​ជឿ​ថា​ ខែ​ជេស្ឋ​សង់​ផ្ទះ​គឺ​គ្រឹះ​អន្តរាយ មាស​ប្រាក់​ខ្ចាត់ខ្ចាយ​ អាត្មា​ក្សិណក្ស័យ​ ដែលយើងត្រូវតែជៀសវាង។ Continue reading បើមិនជឿ កុំប្រមាថ!! ដាច់ខាតកុំសង់ផ្ទះក្នុងខែទាំងនេះឲ្យសោះ!! បើមិនដូច្នោះទេ ប្រាកដជា…

ល្បីខ្មោច​ បំពេរកូនលងបន្លាច​ ប្រជាជននៅ​ អូរមួយក្បែរ​ភូមិ​ នៅខេត្តប៉ៃលិន

ខេត្ត​ប៉ៃ​លិន​៖ បើ​សិន​ជា​មាន​គេ​និយាយ​រៀបរាប់​រឿង​ខ្មោច​ព្រាយប​ិសាច​ប្រាប់​ដល់​ក្មេង​​តូចៗ​ដែល​កំពុង​ជួប​ជុំ​គ្នា​នៅ​កន្លែង​ណាមួយ​នោះ គឺ​ពួកគេតែង​តែ​អង្គុយ​ឬ​ឈរ​សម្ងំ​ចំហ​មាត់​ចាំ​ស្តាប់​យ៉ាង​ប្រុង​ប្រយ័ត្ន​ និង​យក​ចិត្ត​ទុក​ដាក់​បំផុត​ ទោះ​បី​ជា​រឿង​នោះ​ពិត​ឬជា​រឿង​និទាន​បែប​កុហក​ក៏​ដោយ​ ថែម​ទាំង​ធ្វើ​ឱ្យ​ពួកគេ​ម្នាក់ៗ​មាន​អារម្មណ៍​ថា​ភ័យ​ខ្លាច​រហូត​ព្រឺ​រោម​ដៃ​ជើង​ផង​ដែរ ។​ទាក់ទិន​ទៅ​នឹង​បញ្ហា​ទាំង​នេះ​ មាន​អ្នក​ខ្លះ​ជឿ​ថា​ ពិត​ជា​មាន​ខ្មោច​ព្រាយ​បិសាច​មែន​ តែ​ក៏​មាន​អ្នក​ខ្លះ​ទៀត​អត់​ជឿ​ទាល់​តែ​សោះថា​មាន​ខ្មោច ព្រោះ​​មើល​អត់​ឃើញ​ ហើយ​ក៏​មាន​តែ​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ដែល​គេ​និពន្ធ​ឡើង​ប៉ុណ្ណោះ ។​ មិន​ដឹង​ថា​ អស់​លោក​អ្នក​មាន​យោបល់​បែប​ណា​ជុំ​វិញ​ការ​ផ្សាយ​ព័ត៌​មាន​ពី​ខ្មាច​ព្រាយប​ិសាច​នេះ ​​ ឡើយ​ ទោះ​បី​ជា​បែប​ណា នេះ​គ្រាន់​តែ​ជា​រឿង​ភ្ញាក់​ផ្អើល​ដែល​បាន​កើត​ឡើង​ប៉ុណ្ណោះ Continue reading ល្បីខ្មោច​ បំពេរកូនលងបន្លាច​ ប្រជាជននៅ​ អូរមួយក្បែរ​ភូមិ​ នៅខេត្តប៉ៃលិន

ខ្មោចឡានបុក និងខ្មោចោរបាញ់គឺជាខ្មោចតៃហោង

យុវជន ដ៏ក្រីក្រម្នាក់ ពេលដើរឆ្លងផ្លូវ ក៏ត្រូវរថយន្តបុក រួចបើករត់បាត់ ឯយុវជនរងគ្រោះ ត្រូវសមត្ថកិច្ចចាត់ចែងបញ្ជូនទៅមន្ទីរពេទ្យ ជាអកុសល ក៏ស្លាប់ទៅ។ ដោយសារបងប្អូនសុទ្ធតែក្រ មិនបានធ្វើបុណ្យឱ្យត្រឹមត្រូវតាមមាគ៌ាព្រះពុទ្ធសាសនា បណ្តាលឱ្យព្រលឹងខ្មោចតៃហោងនោះ វិលវល់តាមលង បន្លាចបងប្អូនគ្រប់គ្នា រហូតអ្នកខ្លះលែងហ៊ានដេកផ្ទះ Continue reading ខ្មោចឡានបុក និងខ្មោចោរបាញ់គឺជាខ្មោចតៃហោង