ទំនាយ​ ៣០​ បែប​ដែល​អ្នក​​​តែង​សុ​បិ​ន​ឃើញ​​​បញ្ជាក់​ពីអ្វី​ខ្លះ​?

១)​សុបិន​ឃើញ​ឈាម​-​សុបិន​ឃើញថា​សម្លាប់​គ្នា រហូត​ហូរឈាម ឬ​ឈាម​សត្វ​ដែល​ត្រូវគេ​សម្លាប់​ដក់​ពេញ​ផ្លូវថ្នល់​។​*​ទំនាយ​បញ្ជាក់ថា​ នឹង​បានទទួល​ជោគ​លាភ​ឬ​មានសំណាង​ក្នុង​ផ្នែក​ការ​ផ្សងព្រេង​អ្វីមួយ​។​-​សុបិន​ឃើញ​មាន​ឈាម​ហូរ​ឬ​ឈាម​ហូរ​ចេញ​តាម​រាងកាយ​ខ្លួនឯង​។​*​ទំនាយ​បញ្ជាក់ថា​ នឹង​អស់​គ្រោះ​ឬ​បានទទួល​ដំណឹង​ល្អ​ពី​ចម្ងាយ​។​-​សុបិន​ឃើញថា​បាន​បរិភោគ​ឈាមស​ត្វ​។​*​ទំនាយ​បញ្ជាក់ថា​ នឹង​បានទទួល​ជោគ​លាភ​ពី​ការ​ផ្សងសំណាង​ឬ​លេងល្បែង​។​ Continue reading ទំនាយ​ ៣០​ បែប​ដែល​អ្នក​​​តែង​សុ​បិ​ន​ឃើញ​​​បញ្ជាក់​ពីអ្វី​ខ្លះ​?

បាត់​ខ្លួន​មួយ​រយៈ ព្រោះ​ត្រូវ​គេ​ខាប​ព្រលឹង​មិន​ឱ្យ​ទៅ​ផ្ទះ​វិញ​…

ពិត​ជា​មិន​អាច​បង្ខំ​បាន​ទេ​។ ទោះ​បី​យើង​អាច​បាន​ខ្លួន​ប្រាណ​គេ​មក​នៅ​ក្បែរ តែ​បើ​ចិត្ត​គេ​មិន​នៅ​នឹង​យើង ស្នេហា​មួយ​នេះ​ក៏​គ្មាន​ក្ដី​សុខ​បាន​ដែរ​។ ផាវី​ កូន​ស្រី​អ្នក​លក់​មាស​ត្រូវ​ក្រុម​គ្រួសារ​ប្រកាស​ដំណឹង​បាត់​ខ្លួន និង​តាម​ស្វែង​រក​ តែ​គ្មាន​បាន​ដំណឹង​អ្វី​សោះ​។ Continue reading បាត់​ខ្លួន​មួយ​រយៈ ព្រោះ​ត្រូវ​គេ​ខាប​ព្រលឹង​មិន​ឱ្យ​ទៅ​ផ្ទះ​វិញ​…

អំពីអាបធ្មប់ពិតជាមានពិតមិនថានៅក្នុងទីណានោះទេ នេះជារឿងដែរកើតឡើងនៅក្នុងភូមិរបស់ខ្ញុំ

នៅក្នុងដីឡូមួយកន្លែងរបស់ជីតាខ្ញុំ មានដីធំអាចសង់ផ្ទះឈើប្រក់ក្បឿងធំៗ រហូតដល់បួនខ្នង សំរាប់កូនបួននាក់ ក្នុងនោះមានម្តាយខ្ញុំដែលជាកូនពៅ ទទួលបានផ្ទះធំជាងគេ និងមានសំភារៈតុទូល្អៗច្រើនជាងគេ ក្នុងចំណោមនោះ។ ពេលនោះខ្ញុំអាយុប្រហែល១៣ឆ្នាំ ខ្ញុំអាចនៅចាំ និងដិតដាមរឿងរ៉ាវ ឈ្លោះប្រកែកគ្នាដណ្តើមកេរ្តិ៍អាករ ក្រោយពីជីដូននិងជីតាខ្ញុំចែកឋានទៅ បើទោះបីជាមានចែកដីនិងផ្ទះដល់កូនរៀងៗខ្លួនក៏ដោយ អ៊ុំស្រីខ្ញុំនៅតែចង់បាន សំភារៈបុរាណៗនិងគ្រឿងអលង្ការក្នុងផ្ទះរបស់ម្តាយខ្ញុំទៀត ដោយមិនអាចយកបាន គាត់ក៏ពុះដីមួយចំណែករបស់ម្តាយខ្ញុំ ជំនួសដោយការមិនយករបស់របរផ្សេងៗ ដោយមិនចង់មានទំនាស់ ម្តាយខ្ញុំក៏យល់ព្រម តែបានប្រាក់តិចតួចបំផុតពីអ៊ុំស្រីខ្ញុំលើចំណែកដីនោះ ឪពុកខ្ញុំគាត់មិននិយាយអ្វីព្រោះជាសាច់ថ្លៃ ខ្ញុំកាលនោះ យល់ថាមនុស្សចាស់ពិតជាស៊ាំញ៉ាំណាស់ ឮតែមាត់ជជែកគ្នា។ Continue reading អំពីអាបធ្មប់ពិតជាមានពិតមិនថានៅក្នុងទីណានោះទេ នេះជារឿងដែរកើតឡើងនៅក្នុងភូមិរបស់ខ្ញុំ

អ្នកដែលចូលចិត្ដអានរឿងខ្មោចពេលយប់គួរតែដឺងពីរឿងនេះ…….

…ព័ត៌មានក្នុងទូរទស្សន៍កំពុងផ្សាយស្ទើរគ្រប់ប៉ុស្ដិ៍ , ដែលផ្សាយពីកំនើននៃអ្នកស្លាប់បន្ទាប់ពីអានរឿងខ្លីមួយក្នុងគេហទំព័រប្រលោមលោកសាធារណៈមួយ។ មិនដឹងថាមូលហេតុអីនោះទេ ឱ្យតែអ្នកណាដែលអានរឿងមួយហ្នឹងហើយដឹងតែស្លាប់ដោយមូលហេតុខុសៗគ្នា អ្នកខ្លះចង-ក អ្នកខ្លះធ្លាក់ពីលើផ្ទះ អ្នកខ្លះច្របាច់កខ្លួនឯង តែតម្រុយតែមួយគឺ ពួកគេបានអានរឿងមួយហ្នឹង។ មួយថ្ងៃៗកំនើនអ្នកស្លាប់ចេះតែកើនឡើង ក្នុងនោះមានភាគច្រើនជាយុវវ័យ ដោយពួកគេចង់ដឹងខ្លាំងពេក បើទោះជាមានការហាមប្រាមពីរដ្ឋាភិបាលច្រើនដងមកហើយក្ដី។ រដ្ឋាភិបាលបានបង្គាប់ឱ្យក្រុមFBIបិទទំព័រមួយហ្នឹងចោលតែលទ្ធផលមិនត្រឹមតែមិនអាចបិតបានទេ អ្នកដែលធ្វើរឿងនេះទាំងអស់ត្រូវស្លាប់។ Continue reading អ្នកដែលចូលចិត្ដអានរឿងខ្មោចពេលយប់គួរតែដឺងពីរឿងនេះ…….

រឿងខ្មោចដណ្ដើមទៅផ្ទះ

បន្ទាប់ពីរៀបការបាន ៧ ថ្ងៃ ស្រីទូចបាននាំប្តីចេញទៅស៊ីឈ្នួលគេនៅស្រុកឆ្ងាយដោយទុកផ្ទះចោល លុះវិលមកវិញស្រាប់តែមានខ្មោចស្រីបណ្តើរកូន ២នាក់ មកដេញនាងឱ្យចេញពីផ្ទះ។ ឥឡូវនាងនិង ប្តីមិនហ៊ានរស់នៅក្នុងផ្ទះនេះទៀតទេព្រោះជឿថាស្រីមានផ្ទៃពោះម្នាក់ ដែលចងកសម្លាប់ខ្លួនក្រោយ ផ្ទះពិតជាព្រលឹងវិលវល់ចង់បានផ្ទះនៅ…។ Continue reading រឿងខ្មោចដណ្ដើមទៅផ្ទះ

រឿងខ្មោចជំនាងផ្ទះ(រឿងពិត)

កាលពី3-4ឆ្នាំមុនខ្ញុំនឹងបងប្រុសខ្ញុំកំពុងតែអង្គុយផឹកនៅមុខផ្ទះរបស់បងជីដូនមួយរបស់ខ្ញុំ ពេលម៉ោងប្រហែលជា11យប់ពេលនៅពួកយើងក៏បានឈប់ផឹកហើយក៏រកកន្លែងគេងរៀងៗបងប្រុសខ្ញុំនឹងបងជីដូនមួយពួកគាត់បានទៅគេងនៅក្នុងបន្ទុប តែខ្ញុំបែរជាគេងមុខបន្ទុបហើយត្រូវនឹងផ្លូវត្រង់នៅផ្ទះបាយទៀត(ចាស់ៗនិយាយថាគឺគេមិនអោយកគេងចឹងនៅទេព្រោះជាផ្លូវរបស់គេដើរ)នៅពេលយប់នោះដែរខ្ញុំមានអារម្មណ៍ថាដូចមានមនុស្សកំពុងតែដើរមកជិតខ្ញុំពេលនោះខ្ញុំក៏លួចបើកភ្នែកមើលតិចៗពេលនោះខ្ញុំក៏បានឃើញស្រមោលខ្មៅយ៉ាងធំដើរទៅវិញទៅមកដូចជាចង់ប្រាប់អ្វីដល់យើងម្យ៉ាងចឹង ហើយស្រមោលខ្មៅនោះក៏បានដើរទៅផ្ទះបាយហើយក៏បានបើកភ្លើងផ្ទះបាយទៀតបន្ទប់មកស្រមោលនោះក៏បានត្រឡប់មកវិញហើយក៏ដើរចូលទៅនៅនឹងសសរកណ្ដាលផ្ទះនោះបាតទៅ ចាប់ពីថ្ញៃនោះមកខ្ញុំមិនដែរសូវហានគេងនៅផ្ទះនោះតែឋងទៀតឡើយ Continue reading រឿងខ្មោចជំនាងផ្ទះ(រឿងពិត)

ញាក់សាច់ នៅខ្មែរយើងនឹង

បុរសម្នាក់ដែលគេស្គាល់ថាជាអ្នកនិទានរឿងខ្មោចដ៏ជក់ចិត្តនៅលើបណ្តាញសង្គម Facebook ដោយគេសង្កេតឃើញរូបលោកតែងតែ តុបតែងខ្លួនគួរអោយខ្លាច ហើយ Live Video និទានរឿងខ្មោចស្ទើររាល់យប់ ដោយអះអាងថាខ្លួនធ្លាប់រៀនសូត្រវិជ្ជាមន្តអាគមន៍ទាំងនេះ កាលពីមុនមក។ អ្វីដែលធ្វើអោយគេព្រឺឆ្អឹងខ្នងនោះគឺ កាលពីយប់មិញ អ្នកនិទានរឿងខ្មោច រូបនេះបានតុបតែងខ្លួនជានារីរបាំ ហើយនិទានរឿងខ្មោច ទាំងយប់។ Continue reading ញាក់សាច់ នៅខ្មែរយើងនឹង

៙ខ្មោចចូលកណ្ដាលអធ្រាត្យ៚

{ កំណត់ហេតុ០៨ }៚ ខ្វាន់ ជាមួយមិត្ត ៤ នាក់ បានធ្វើដំណើរទៅតាមខេត្ត ដើម្បីធ្វើរបាយការណ៍សិក្សាសម្រាប់ថ្នាក់មហាវិទ្យាល័យជូនគ្រូ។ មិត្តរបស់ ខ្វាន់ ទាំង ៤ នាក់ជាសង្សារនឹងគ្នា គឺមានគូស្នេហ៍ ណាត់ និង ចូ មួយគូទៀតគឺ ណើយ និង ឯក ។ ទាំង ៥នាក់បានធ្វើដំណើរមកស្នាក់នៅក្នុងសណ្ឋាគារតូចមួយនៅក្នុងខេត្ត កានចុនប៊ុរី ប្រទេសថៃ។ Continue reading ៙ខ្មោចចូលកណ្ដាលអធ្រាត្យ៚