អំពីអាបធ្មប់ពិតជាមានពិតមិនថានៅក្នុងទីណានោះទេ នេះជារឿងដែរកើតឡើងនៅក្នុងភូមិរបស់ខ្ញុំ
នៅក្នុងដីឡូមួយកន្លែងរបស់ជីតាខ្ញុំ មានដីធំអាចសង់ផ្ទះឈើប្រក់ក្បឿងធំៗ រហូតដល់បួនខ្នង សំរាប់កូនបួននាក់ ក្នុងនោះមានម្តាយខ្ញុំដែលជាកូនពៅ ទទួលបានផ្ទះធំជាងគេ និងមានសំភារៈតុទូល្អៗច្រើនជាងគេ ក្នុងចំណោមនោះ។ ពេលនោះខ្ញុំអាយុប្រហែល១៣ឆ្នាំ ខ្ញុំអាចនៅចាំ និងដិតដាមរឿងរ៉ាវ ឈ្លោះប្រកែកគ្នាដណ្តើមកេរ្តិ៍អាករ ក្រោយពីជីដូននិងជីតាខ្ញុំចែកឋានទៅ បើទោះបីជាមានចែកដីនិងផ្ទះដល់កូនរៀងៗខ្លួនក៏ដោយ អ៊ុំស្រីខ្ញុំនៅតែចង់បាន សំភារៈបុរាណៗនិងគ្រឿងអលង្ការក្នុងផ្ទះរបស់ម្តាយខ្ញុំទៀត ដោយមិនអាចយកបាន គាត់ក៏ពុះដីមួយចំណែករបស់ម្តាយខ្ញុំ ជំនួសដោយការមិនយករបស់របរផ្សេងៗ ដោយមិនចង់មានទំនាស់ ម្តាយខ្ញុំក៏យល់ព្រម តែបានប្រាក់តិចតួចបំផុតពីអ៊ុំស្រីខ្ញុំលើចំណែកដីនោះ ឪពុកខ្ញុំគាត់មិននិយាយអ្វីព្រោះជាសាច់ថ្លៃ ខ្ញុំកាលនោះ យល់ថាមនុស្សចាស់ពិតជាស៊ាំញ៉ាំណាស់ ឮតែមាត់ជជែកគ្នា។ Continue reading អំពីអាបធ្មប់ពិតជាមានពិតមិនថានៅក្នុងទីណានោះទេ នេះជារឿងដែរកើតឡើងនៅក្នុងភូមិរបស់ខ្ញុំ