ព្រឺក្បាល! ផ្ទះបុរាណថៃមួយខ្នងអាយុកាលជាង ១០០ឆ្នាំ ត្រូវបានអ្នកស្រុកនិយាយតៗគ្នាថា មានខ្មោចរស់នៅ
ថៃ៖ ផ្ទះបុរាណមួយខ្នងស្ថិតក្នុងប្រទេសថៃ ដែលមានអាយុកាលប្រហែល ១១០ឆ្នាំ ធ្លាប់ត្រូវបានមនុស្សម្នារជាច្រើននិយាយតៗគ្នាថា បានជួបនូវរឿងចម្លែកៗនៅក្នុងផ្ទះនេះ ដូចជាពេលខ្លះឮសំឡេងមនុស្សស្រែក និងស្រមោលមនុស្សដើរក្នុងផ្ទះជាដើម ។ទាក់ទងជាមួយព័ត៌មានចចាមអារ៉ាមខាងលើនេះ សារព័ត៌មានក្នុងស្រុកមួយបានចុះទៅសម្ភាសន៍ផ្ទាល់ជាមួយបុរសម្នាក់ដែលជាអ្នកយាមផ្ទះមួយខ្នងនេះ ហើយបុរសនោះបានបញ្ជាក់ថា ផ្ទះមួយខ្នងនេះមានអាយុខ្ទង់ ១១០ឆ្នាំ និងធ្លាប់ជាទីកន្លែងរបស់ព្រះចៅចុលចមក្លាទី៥ យាងមកក្រសាលទៀតផង ។ ផ្ទះនេះសាងសង់តាមលំនាំរចនាបទបែបអ៉ឺរ៉ុប បញ្ចូលគ្នាជាមួយក្បាច់បុរាណថៃ សសរធ្វើអំពីឈើម៉ៃសាក់មាស ចំណែកក្បឿងនាំចូលពីប្រទេសអ៊ីតាលីសុទ្ធ ។ Continue reading ព្រឺក្បាល! ផ្ទះបុរាណថៃមួយខ្នងអាយុកាលជាង ១០០ឆ្នាំ ត្រូវបានអ្នកស្រុកនិយាយតៗគ្នាថា មានខ្មោចរស់នៅ