រឿងពិតនៅស្រុកបាភ្នំ៖ ព្រឺក្បាល…ផ្ទះមួយខ្នង គ្រាន់តែជិះកាត់ឃើញដំបូល ក៏ខ្លាចដែរ ព្រោះមានគ្រួសារខ្មោចរស់នៅ

ព្រៃវែង៖ បច្ចុប្បន្ននេះ យើងសង្កេតឃើញវិទ្យាសាស្ត្រ មានភាពរីកចម្រើនខ្លាំង គួរឲ្យកត់សំគាល់ ដែលធ្វើឲ្យមនុស្សជំនាន់ក្រោយ មិនសូវជឿលើ អបិយជំនឿ វិញ្ញាណ ខ្មោចព្រាយ បិសាច និងបារមីអរូបិយប៉ុន្មានឡើយ ប៉ុន្តែជាមួយគ្នានេះ ក៏មានមនុស្សជាច្រើន នៅតែមានជំនឿលើផ្លូវងងឹកទាំងអស់នេះ ពោលគឺសូម្បីតែ ប្រទេសលោកខាងលិច ដែលមានការរីកចម្រើនខ្លាំង ទៅលើវិស័យបច្ចេកវិទ្យា វិទ្យាសាស្រ្ត ក៏នៅតែមិនទាន់ មានអំណះអំណាងច្បាស់លាស់ នៅឡើយទេថា នៅលើលោកនេះមាន ឬគ្មាន វិញ្ញាណខ្មោច ព្រាយ ជាដើម ។ Continue reading រឿងពិតនៅស្រុកបាភ្នំ៖ ព្រឺក្បាល…ផ្ទះមួយខ្នង គ្រាន់តែជិះកាត់ឃើញដំបូល ក៏ខ្លាចដែរ ព្រោះមានគ្រួសារខ្មោចរស់នៅ

ពិត​ទេ​ដែល​ថា​មាន​អាបខ្មោច​មក​ហុតឈាម​ស្ត្រី​សម្រាលកូន ?

យោង​លើ​ឯកសារ​ទំនៀមទម្លាប់​ខ្មែរ​តាំងពី​បរម​បុរាណ​មក ខ្មែរ​យើង​តែង​មាន​ជំនឿ​ថា ក្រោយ​ពេល​ស្ត្រី​ជា​ម្ដាយ​សម្រាលកូន​រួច​ភ្លាម មាន​ពួក​អមនុស្ស ខ្មោច ព្រាយ បិសាច តាម​យាយី​ធ្វើបាប ដូច្នេះ​បើ​មិន​មាន​វិធី​ការពារ​ទេ នោះ​កូន​និង​ម្ដាយ​ច្បាស់​ជា​រស់នៅ​មិន​បាន​សុខ​ឡើយ គឺ​កើត​មាន​ហេតុភេទ​មិន​ចេះ​ចប់​។ ​នេះ​ជា​ទំនៀមទម្លាប់​តាំងពី​ដើម​រៀង​មក ដែល​ចាស់​ៗ​តែង​ធ្វើ​ក្រោយ​ពេល​ស្ត្រី​ជា​ម្ដាយ​សម្រាលកូន​រួច ។ Continue reading ពិត​ទេ​ដែល​ថា​មាន​អាបខ្មោច​មក​ហុតឈាម​ស្ត្រី​សម្រាលកូន ?

ពិតជារន្ធត់ព្រឺក្បាលមែន!! ទំរាំតែស៊ើបឃើញមូលហេតុសមាជិកក្រុមនារីរបាំបុរាណបានស្លាប់ជាហូរហែរព្រោះតែជួបរឿងនឹកស្មានពុំដល់…

ថ្ងៃទី30 ខែ សីហា មានករណីអត្តឃាតរបស់នារី ដែល ត្រូវបានស្គាល់អត្តសញ្ញាណ ថាជានារី នារីរាំរបាំនៃក្រុមសិល្បៈមួយ ហើយនាងមានឈ្មោះថាស្រីខួច។ សមត្ថកិច្ចបានបន្តទៀតថានាងបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនតាមការវិនិច្ឆ័យជាជំហានដំបូងនិងតាមសេចក្ដីរាយការណ៍របស់អ្នកជិតខាងរបស់នាងបានអោយដឹងថានារីម្នាក់នេះប្រហែលជាធ្វើអត្តឃាតដោយបញ្ហាក្រុមគ្រួសារដូចជាបញ្ហាជីវភាពខ្វះខាតនិងបញ្ហាជាច្រើនទៀតព្រមទាំងបានជួបអំពើហឹង្សាក្នុងក្រុមគ្រួសារគឺឪពុករបស់នាងតែងតែប្រើប្រាស់អំពើហឹង្សា នឹងបង្ខំអោយនាងឈប់រាំរបាំទៅធ្វើការរោងចក្រ ។ Continue reading ពិតជារន្ធត់ព្រឺក្បាលមែន!! ទំរាំតែស៊ើបឃើញមូលហេតុសមាជិកក្រុមនារីរបាំបុរាណបានស្លាប់ជាហូរហែរព្រោះតែជួបរឿងនឹកស្មានពុំដល់…

តើលោកអ្នកទាំងអស់គ្នាជឿដែលទេថាលើលោកនេះពិតជាមានខ្មោចទាំងអស់នេះគឺជារឿងពិតៗ…

ជំនឿចំពោះរឿងខ្មោចព្រាយបិសាចគឺជារឿងមួយដ៏គួឲ្យអស់សំណើចខ្លាំងណាស់ ប៉ុន្តែវានៅតែមិនមានការបញ្ជាក់អះអាងថាជារឿងពិតប្រាកដឬមិនមែន ចំពោះខ្ញុំគឺមិនជឿទាល់តែសោះ ព្រោះខ្ញុំមិនដែលបានឃើញប៉ុន្តែទស្សនៈទាំងអស់ត្រូវបានកែប្រែកាលពីឆ្នាំកន្លងទៅនេះ ហើយក័ធ្វើឲ្យខ្ញុំមានវិប្បដិសារីពេញមួយជីវិត។ Continue reading តើលោកអ្នកទាំងអស់គ្នាជឿដែលទេថាលើលោកនេះពិតជាមានខ្មោចទាំងអស់នេះគឺជារឿងពិតៗ…

វិញ្ញាណខ្មោចស្រីម្នាក់សណ្ឋិតនៅក្នុងសាលារៀនមួយតាមលងបន្លាចមនុស្សគ្រប់គ្នានៅក្នុងរឿង “ព្រលឹងខ្មោចអេរី”

រឿងរ៉ាវចម្លែកៗបានកើតឡើងនៅក្នុងសាលារៀនកាតូលិកមួយដែលមានពាក្យចចាមអារាមថាសិស្សស្រីម្នាក់ឈ្មោះ អេរី (Eerie) ត្រូវបានធ្វើអត្តឃាតដោយគ្មានមូលហេតុ។ គ្មាននរណាម្នាក់ដឹងអំពីហេតុផលពីក្រោយការស្លាប់របស់នាងនោះទេ ព្រោះវាជារឿងដ៏អាថ៍កំបាំងមួយ។ មិនត្រឹមតែប៉ុណ្ណោះវិញ្ញាណតែលតោលរបស់នាងបានសណ្ឋិតនៅក្នុងសាលារៀនមួយនេះហើយពេលខ្លះបានលងបន្លាចសិស្សសាលា និងដូនជីផងដែរ។ Continue reading វិញ្ញាណខ្មោចស្រីម្នាក់សណ្ឋិតនៅក្នុងសាលារៀនមួយតាមលងបន្លាចមនុស្សគ្រប់គ្នានៅក្នុងរឿង “ព្រលឹងខ្មោចអេរី”

រឿងខ្មោចនៅក្នុងបន្ទប់ទឹកសាលា(រឿងពិត)

ខ្ញុំជាសិស្សថ្នាក់ទី ១១ នៃវិទ្យាល័យមួយក្នងទីក្រុងភ្នំពេញ។ ថ្ងៃមួយ លោកប៉ាប្រាប់ខ្ញុំថា គាត់មានបេសកកម្មទៅខេត្តមួយឆ្នាំ ហើយសួរខ្ញុំថាទៅឬអត់? ខ្ញុំក៏សម្រេចចិត្តប្តូរសាលា ទៅនៅខេត្តជាមួយប៉ា ព្រោះគ្រួសារខ្ញុំ មានតែយើងពីរនាក់… សាលាដែលខ្ញុំកំពុងផ្លាស់មកនេះ ជាសាលាចំណាស់មួយ ដែលសាងឡើងមុនគេបង្អស់ក្នុងចំណោមសាលាផ្សេងទៀត ដែលនៅខេត្តជាមួយគ្នា។ តែបានលឺមកថា ដីដែលសាងសាលានេះ កាលពីមុន គឺជាវាលកប់ខ្មោច…តែអ៊ំៗចាស់ៗដែលមានលំនៅជិតៗនោះ ប្រាប់ថា ឥឡូវនេះគ្មានទៀតទេ។ មិនដឹងថាអ្វីដែលគាត់និយាយជាការពិត ឬ គាត់គ្រាន់តែនិយាយកុំឲ្យខ្ញុំខ្លាច…. Continue reading រឿងខ្មោចនៅក្នុងបន្ទប់ទឹកសាលា(រឿងពិត)