បើតាមជំនឿខ្មែរ អ្នក​ដែល​ត្រូវ​​ខ្មោច​លង​ញឹកញាប់ ដោយសារ​មូលហេតុ​​ទាំង​នេះ

រឿងខ្មោចលងនេះ ជារឿងមួយគួរឲ្យឆ្ងល់​ដែលមានអ្នកខ្លះ​ឧស្សាហ៍មើលឃើញខ្មោច ឬខ្មោចឧស្សាហ៍លងជា​ដើម។ មាន​មនុស្ស​៣ ឬ​៤​នាក់ ដើរជាមួយគ្នា​នៅ​វេលាយប់​កណ្ដាលអធ្រាត ជួន​កាលក្នុងចំណោម​មនុស្សទាំង ៣​ ឬ៤នាក់នោះ មាន​តែ​ម្នាក់​​ប៉ុណ្ណោះ ដែល​​បាន​មើល​ឃើញ​ខ្មោច ឬពពួកភូតព្រាយបិសាចជាដើម ចំណែកអ្នក​ផ្សេង​ទៀត បែរជាមើលមិនឃើញ​ទៅ​វិញ។ តើមូល​ហេតុ​អ្វី បាន​ជា​មាន​អ្នកខ្លះឧស្សាហ៍មើលឃើញខ្មោច ឬខ្មោចឧស្សាហ៍លង?អ្នកខ្លះមិនធ្លាប់មើលឃើញខ្មោច ឬខ្មោចលង រហូតដល់ធ្វើឲ្យអ្នកនោះជឿថា នៅលើលោកនេះពិតមិនមានខ្មោច ព្រាយ​បិសាច​ឡើយ​។ ប៉ុន្តែ​សម្រាប់​​អ្នក​ដែលធ្លាប់ត្រូវបានខ្មោចលង គេជឿថា នៅលើលោកនេះ​ពិតជាមានខ្មោចមែន។ Continue reading បើតាមជំនឿខ្មែរ អ្នក​ដែល​ត្រូវ​​ខ្មោច​លង​ញឹកញាប់ ដោយសារ​មូលហេតុ​​ទាំង​នេះ

ខ្មោចតៃហោង​…លង​បះ​​សក់!

ចាស់ៗ​ប្រាប់​​​ថា បើ​ដើរ​ពេល​យប់ មិន​ឱ្យ​គិត​ ឬ​និយាយ​រឿង​ខ្មោចព្រាយ​បិសាច​ឡើយ ព្រោះ​​វា​អាចនឹង​កើត​ឡើង​មែន។ ជាក់ស្ដែង រឿងរ៉ាវ​ខាងក្រោម​នេះ ជា​អត្ថបទ​របស់​មិត្ត​អ្នក​អានម្នាក់ បាន​ផ្ញើរ​ទៅ​កាន់​គេហទំព័រ​ Yourghoststories ដើម្បី​ចែករំលែករឿង​ខ្មោច​ក្នុងសម័យ​ខ្មែរ​ក្រហម​​។ ​​​ក្នុង​សម័យ​ខ្មែរ​ក្រហម ព្រោះ​តែ​ឃ្លាន​ពេក ​ក្មេង​មួយ​ក្រុម​បាន​នាំ​គ្នា​ចូល​ព្រៃរក​អាហារ។ ចូល​ជ្រៅ​បន្តិច ពួកគេ​ឃើញ​​ដើម​ស្វាយ​១ដើម មាន​ផ្លែ​ល្អៗរួច​ឡើង​បេះ។ Continue reading ខ្មោចតៃហោង​…លង​បះ​​សក់!

មិនបាច់ដល់ថ្នាក់ទិញមកទុកក្នុងផ្ទះទេ គ្រាន់តែឃើញដឹងតែរត់ហើយ…តុក្កតាអីគួរឱ្យខ្លាចយ៉ាងនេះ…(វីដេអូ)

ថ្មីៗនេះ ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Chris Richard Hanson រួមជាមួយក្រុមការងារបាន រួមគ្នាច្នៃរូបតុក្កតាមួយ ដែលជាស្នាដៃដ៏គួរឱ្យរន្ធត់បំផុត ។តុក្តកាកូនក្រមុំមួយ ដ៏គួរឱ្យស្រឡាញ់ប៉ុន្តែត្រូវបានគេរៀបចំតុបតែក្លាយទៅជាតុក្តតាខ្មោចឆៅដ៏គួរឱ្យខ្លាច ហើយមិនត្រឹមតែប៉ុនណោះ វាក៏អាចបញ្ជាឱ្យចង់ដឹងថា តើតុក្កតាកែច្នៃមួយនោះ គួរឱ្យខ្លាចប៉ុនណា សូមទស្សនាការបង្ហាញជូនខាងក្រោមនេះ ទាំងអស់គ្នា ៖មានចលនាថែមទៀតផង ។ Continue reading មិនបាច់ដល់ថ្នាក់ទិញមកទុកក្នុងផ្ទះទេ គ្រាន់តែឃើញដឹងតែរត់ហើយ…តុក្កតាអីគួរឱ្យខ្លាចយ៉ាងនេះ…(វីដេអូ)

ភ្ញាក់ផ្អើលខ្លាំង !!គ្រូពេទ្យនិងអ្នកជំងឺម្នាក់ត្រូវបានខ្មោចលងនៅជណ្តើរយន្ត ធ្វើអោយ…(មានវីដេអូ)

ប្រទេសថៃ : ការងារជាគ្រូពេទ្យសុទ្ធតែធ្លាប់កាត់រឿងរ៉ាវជូរចត់ជាច្រើន នៅពេលដែលខ្លួនចុះស្តារមុនពេលក្លាយជាគ្រូពេទ្យ ដូចជាដេកឈាមសាកសព,វះកាត់សាកសព និងពេលខ្លះអាចជួបរឿងចម្លែកៗជាច្រើនក្នុងមន្ទីរពេទ្យដែលមនុស្សមួយចំនួនមិនទាន់បានដឹង ។ទៀតសោត ក្រឡេកមើលឯប្រទេសថៃឯនោះវិញ ស្រាប់តែមានរឿងដ៏គួរអោយចាប់អារម្មណ៍មួយ ខណះពេលដែលអ្នកគ្រូពេទ្យនៅមន្ទីរពេទ្យម្នាក់ត្រូវដឹកអ្នកជំងឺទៅកាន់បន្ទប់គាត់សម្រាក ដោយជិះជណ្តើរយន្តមួយ ស្រាប់តែជួបហេតុការណ៍ខ្មោចស្រីលងបន្តាច នៅជណ្តើរយន្តដែលត្រូវបានថតដោយកាម៉េរ៉ាសុវត្ថិភាពនៅមន្ទីរពេទ្យធ្វើអោយអ្នកគ្រូពេទ្យនិងអ្នកជំងឺមានភាពស្លន់ស្លោជាខ្លាំង។ Continue reading ភ្ញាក់ផ្អើលខ្លាំង !!គ្រូពេទ្យនិងអ្នកជំងឺម្នាក់ត្រូវបានខ្មោចលងនៅជណ្តើរយន្ត ធ្វើអោយ…(មានវីដេអូ)

ភ្ញាក់ផ្អើលខ្លាំង !!គ្រូពេទ្យនិងអ្នកជំងឺម្នាក់ត្រូវបានខ្មោចលងនៅជណ្តើរយន្ត ធ្វើអោយ…(មានវីដេអូ)

ប្រទេសថៃ : ការងារជាគ្រូពេទ្យសុទ្ធតែធ្លាប់កាត់រឿងរ៉ាវជូរចត់ជាច្រើន នៅពេលដែលខ្លួនចុះស្តារមុនពេលក្លាយជាគ្រូពេទ្យ ដូចជាដេកឈាមសាកសព,វះកាត់សាកសព និងពេលខ្លះអាចជួបរឿងចម្លែកៗជាច្រើនក្នុងមន្ទីរពេទ្យដែលមនុស្សមួយចំនួនមិនទាន់បានដឹង ។ទៀតសោត ក្រឡេកមើលឯប្រទេសថៃឯនោះវិញ ស្រាប់តែមានរឿងដ៏គួរអោយចាប់អារម្មណ៍មួយ ខណះពេលដែលអ្នកគ្រូពេទ្យនៅមន្ទីរពេទ្យម្នាក់ត្រូវដឹកអ្នកជំងឺទៅកាន់បន្ទប់គាត់សម្រាក ដោយជិះជណ្តើរយន្តមួយ ស្រាប់តែជួបហេតុការណ៍ខ្មោចស្រីលងបន្តាច នៅជណ្តើរយន្តដែលត្រូវបានថតដោយកាម៉េរ៉ាសុវត្ថិភាពនៅមន្ទីរពេទ្យធ្វើអោយអ្នកគ្រូពេទ្យនិងអ្នកជំងឺមានភាពស្លន់ស្លោជាខ្លាំង។ Continue reading ភ្ញាក់ផ្អើលខ្លាំង !!គ្រូពេទ្យនិងអ្នកជំងឺម្នាក់ត្រូវបានខ្មោចលងនៅជណ្តើរយន្ត ធ្វើអោយ…(មានវីដេអូ)

អ្នក​ស្រុក​ក្នុង​ភូមិ​មួយ​នៅ​ឥណ្ឌូនេស៊ី​ប្រើ​អ្នក​ស្ម័គ្រចិត្ត​ធ្វើ​ខ្មោច​បន្លាច​មនុស្ស​ឲ្យ​នៅ​ផ្ទះ ដើម្បី​រារាំង​ការ​ឆ្លង​ជំងឺ​កូវីដ ១៩

អ្នក​ស្រុក​ក្នុង​ភូមិ​មួយ​នៃ​ខេត្ត Central Java ប្រទេស​ឥណ្ឌូនេស៊ី បាន​ប្រើ​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ធ្វើ​ជា «ខ្មោច» ឱ្យ​យាម​ល្បាត​តាមផ្លូវ និង​បន្លាច​មនុស្ស​ឱ្យ​នៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​តាម​បទបញ្ជា​របស់​អាជ្ញាធរ​មូលដ្ឋានក្នុង​គោល​បំណង​ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។ថ្នាក់​ដឹកនាំ​នៃ​ភូមិ Kepuh នៅ​ជាយ​ក្រុង Sukoharjo និយាយ​ថា អ្នក​ស្រុក​នៅ​ទី​នោះ​ខ្វះ​ការ​យល់​ដឹង​អំពី​ការ​គំរាម​កំហែង​ដោយសារ​វីរុស​កូរ៉ូណា ហើយ​បាន​ធ្វើ​ព្រងើយ​កន្ដើយ​ចំពោះ​បទ​បញ្ជា​ដែល​តម្រូវ​ឱ្យ​ពួកគេ​ស្នាក់នៅ​ក្នុង​ផ្ទះអ្នក​ស្ម័គ្រចិត្ត​មួយ​ក្រុម​ដែល​ធ្វើការ​ដោយ​មាន​ការ​សម្រប​សម្រួល​ជាមួយ​នឹង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន បាន​ផ្តើម​គំនិត​តែង​ខ្លួន​ជា “pocong” ដែល​មាន​ន័យ​ថា «ខ្មោច​រុំ​ក្រណាត់» ដែល​មាន​និទាន​នៅ​ក្នុង​រឿង​ព្រេង​នៃ​ប្រទេស​ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី។ Continue reading អ្នក​ស្រុក​ក្នុង​ភូមិ​មួយ​នៅ​ឥណ្ឌូនេស៊ី​ប្រើ​អ្នក​ស្ម័គ្រចិត្ត​ធ្វើ​ខ្មោច​បន្លាច​មនុស្ស​ឲ្យ​នៅ​ផ្ទះ ដើម្បី​រារាំង​ការ​ឆ្លង​ជំងឺ​កូវីដ ១៩

លងសាហាវ! លងក្នុងសុបិនមិនគ្រប់ ខ្មោចកូនក្មេងដ៏អាថ៌កំបាំង តាមលងបុរសម្នាក់រហូតដល់…

អាមេរិក៖ តើលោកអ្នកជឿថាមានខ្មោចដែរឬទេ? បុរសម្នាក់មកពីទីក្រុង ញូវយ៉ក បានចែករំលែកនូវបទពិសោធន៍ដ៏ចម្លែកព្រឺព្រួច ទាក់ទិននឹងវិញ្ញាណវិលវល់របស់ក្មេងប្រុសម្នាក់ តាមលងបន្លាចលោក យ៉ាងគួរឲ្យភ័យរន្ធត់បះសក់។ នេះបើយោងតាម សារព័ត៌មាន ដេលីម៉េល ចុះផ្សាយថ្ងៃ ទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ។ លោក Adam Ellis បានឲ្យដឹងថា ការលងបន្លាចនេះ គឺជានិច្ចកាល ស្របពេលដែលខ្លួនកំពុងលង់លក់យល់សុបិន ថាមានក្មេងប្រុសម្នាក់ មានក្បាលផតគួរឲ្យចម្លែក មានឈ្មោះ Dear David ដែលព្រលឹងរបស់គេតែងតែវិលវល់ តាមមកបៀតបៀនរូបលោក ឥតឈប់ឈរ បង្កប់នូវភាពចម្លែកអាថ៌កំបាំង។ Continue reading លងសាហាវ! លងក្នុងសុបិនមិនគ្រប់ ខ្មោចកូនក្មេងដ៏អាថ៌កំបាំង តាមលងបុរសម្នាក់រហូតដល់…

មូលហេតុដែលចាស់ៗឱ្យកំដរសាកសពនៅពេលយប់

រឿងអាយុសង្ខារគ្មាននរណាម្នាក់អាចដឹងបានទុកជាមុននោះទេ។ ជាទូទៅនៅពេលមានមនុស្សស្លាប់ ខ្មែរយើងតែងតែយកទៅធ្វើបុណ្យតាមប្រពៃណី មិនដែលអាក់ខានឡើយ ជួនកាលធ្វើនៅផ្ទះ។ ជួនកាលទៀតធ្វើនៅក្នុងវត្ត ដោយយោងទៅតាមជំនឿដែលគេបានជឿតៗគ្នាថា កាលណាអ្នកស្លាប់នោះ បានស្លាប់ដោយឧបហេតុនានា ដែលមិនមែនជាការស្លាប់ដោយធម្មជាតិ «កើត ចាស់ ឈឺ ស្លាប់»។ពិតណាស់អ្នកតែងតែធ្លាប់បានដឹងហើយមែនទេថា តាមប្រពៃណីទំនៀមទម្លាប់ខ្មែរយើងពីបុរាណឱ្យតែមានមនុស្សស្លាប់ យើងមានទំនៀមទម្លាប់ជាច្រើនដែលត្រូវអនុវត្ត។ ក្នុងនោះរឿងអបិយជំនឿ រមែងភ្ជាប់គ្នាមកជាមួយគ្នាជានិច្ច។ Continue reading មូលហេតុដែលចាស់ៗឱ្យកំដរសាកសពនៅពេលយប់

ប្រវត្តិដ៏ញាក់សាច់របស់តុក្កតាខ្មោច ខ្ជូតគួរឱ្យខ្លាច Annabelle (ហាមអានពេលយប់ម្នាក់ឯង)

Annabelle វជារឿងពិតដ៏រន្ធត់មួយដែលត្រូវបានគេផលិតជាភាពយន្ត។ ហើយថ្ងៃនេះយើងនឹងនិយាយពីដើមហេតុដែលបណ្តាលអោយមានការផ្អើលលើតុក្កតា ឯណាបែល/Annabelle រហូតដល់មានលក្ខណៈ ស្រាវជ្រាវជាទ្រង់ទ្រាយធំពីប្រវត្តិរបស់តុក្កតាមួយនេះ។ដើមហេតុដំបូងគេ គឺកើតឡើងនៅឆ្នាំ ១៩៦៨ មាន ស្រីនិស្សិតពេទ្យម្នាក់នាងឈ្មោះ ដីត្រេ បឺណាត/Deidred Bernard យុវតីរស់នៅបន្ទប់ជួលនៃអាផាតមិនតែឯង ។ យប់មួយខួបកំនើតអាយុ២៥ឆ្នាំរបស់នាង ម៉ាក់នាងផ្តល់ជូននាងនូវកាដូតុក្កតាមួយ ទុកគ្រាន់កំដរនាងក្នុងបន្ទប់ជួលតែឯង នៅពេលកូនស្ងួនសិក្សាជំនាញពេទ្យក្នុងទីក្រុង។ កាដូត្រូវបានផ្ញើមក និង ទទួលបានយ៉ាងល្អគ្មានការខូចខាតអ្វីទេ។ វាជាតុក្កតាដ៏ស្រស់សោភា។ Continue reading ប្រវត្តិដ៏ញាក់សាច់របស់តុក្កតាខ្មោច ខ្ជូតគួរឱ្យខ្លាច Annabelle (ហាមអានពេលយប់ម្នាក់ឯង)

ព្រឺក្បាល​ឥតល្ហែ! មក​ស្ដាប់​​​ចាស់ៗ​​តាម​ភូមិ​​ដាច់​ស្រយាល ដំណាល​​ពី​​រឿង​ខ្មោច​​ចងក

ទាក់ទងរឿងខ្មោចចងកនេះ មកដល់សព្វថ្ងៃមនុស្សមួយចំនួន ពុំសូវដឹងពីជំនឿរបស់ចាស់បុរាណ ដែលពួក​គាត់​បាន​ហាម​ប្រាម​កូន​​ចៅ​​មិន​​ឲ្យ​យក​មនុស្សស្លាប់ដោយសារចងក យកទៅកប់ និងធ្វើបុណ្យឡើយ។ចំពោះជំនឿនេះ អ្នកស្រុកនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅតែប្រកាន់ជាប់លាប់រហូតមកដល់សព្វថ្ងៃ​នេះ។ នៅ​ពេល​មាន​មនុស្ស​ស្លាប់ ដោយសារចងក គេមិនឲ្យយកខ្មោចនោះទៅធ្វើបុណ្យទេ គឺគេកប់នៅនឹងកន្លែងចងកនោះតែម្ដង។លោកអ៊ំ កុក ហ្វាំង មានវ័យ ៧៥ឆ្នាំ រស់នៅភូមិត្រពាំងជោរ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយលោកអ៊ំក៏​ធ្លាប់​ជា​អ្នក​ព្លុក​​ម្នាក់​ផង​ដែរ បានប្រាប់មកកាន់សារព័ត៌មានយើងឲ្យដឹងថា បើមានមនុស្សស្លាប់ ដោយសារចងក គឺគេមិនយកមកធ្វើបុណ​ទេ ចងក​នៅ​កន្លែង​ណា គឺគេកប់នៅកន្លែងនោះ សូម្បីមឈូសក៏គេមិនដាក់ឲ្យផង។ Continue reading ព្រឺក្បាល​ឥតល្ហែ! មក​ស្ដាប់​​​ចាស់ៗ​​តាម​ភូមិ​​ដាច់​ស្រយាល ដំណាល​​ពី​​រឿង​ខ្មោច​​ចងក