មនុស្ស​ស្លាប់ អាច​ក្លាយជា​ខ្មោច​មែនឬ​?

​សំណួរ​មួយ​នេះ យើង​មិនអាច​ឆ្លើយ​មួយ​ម៉ាត់​ថា មាន ឬ​គ្មាន​បាន​នោះទេ​។​ប្រសិនបើ​ឆ្លើយថា មាន អ្នក​ដែល​មិន​ធ្លាប់​ជួប ប្រាកដជា​មិន​ជឿ​ហើយ​ច្បាស់​ជា​សួររក​អំណះអំណាង និង​ហេតុផល ឬក៏​ភស្តុតាង​ជាមិនខាន​។ តែ​ប្រសិនបើ​ឆ្លើយថា មិនមាន អ្នក​ដែល​អះអាងថា​ខ្លួន​ធ្លាប់​ជួប​ក៏​មិនអាច​ទទួលយកបាន​។​អ្នកណា​ក៏ដោយ ឱ្យតែ​គិតថា​មាន​ខ្មោច នោះ​ពួកគេ​ច្បាស់​ជា​យល់ថា ខ្មោច​គឺ​កើត​ពី​មនុស្ស​ក្រោយ​ពេលដែល​ស្លាប់​។ ពួកគេ​គិតថា មនុស្ស​ស្លាប់​ទៅហើយ តែដោយសារ​មានកម្ម​ពៀរ ឬ​អំពើ​បាប​ដែល​ខ្លួន​បាន​សាង​កាល​នៅរស់ ក៏​មិនអាច​ទៅ​ចាប់កំណើត​បាន បែរជា​ក្លាយជា​ខ្មោច​។ លើសពីនេះទៅទៀត អ្នក​ដែល​យល់​បែបនេះ ក៏​គិត​ដែរ​ថា ខ្មោច​នោះ​គឺជា​ព្រលឹង ឬ​វិញ្ញាណ ដែល​ចេញពី​ក្នុង​ខ្លួន​ក្រោយ​ពេលដែល​ស្លាប់ ហើយ​នៅ​វិលវល់​ក្នុង​ស្ថាន​មនុស្សលោក ដែល​អាច​ប្រែ​ក្រឡា​ជា​អ្វី​ក៏បាន ដើម្បី​លងបន្លាច​គេឯង​។ តើ​អ្នក​ខ្លួនឯង​កំពុងតែ​យល់​យ៉ាងនេះ​មែនឬ​មិនមែន​? Continue reading មនុស្ស​ស្លាប់ អាច​ក្លាយជា​ខ្មោច​មែនឬ​?

លងសាហាវ! លងក្នុងសុបិនមិនគ្រប់ ខ្មោចកូនក្មេងដ៏អាថ៌កំបាំង តាមលងបុរសម្នាក់រហូតដល់…

អាមេរិក៖ តើលោកអ្នកជឿថាមានខ្មោចដែរឬទេ? បុរសម្នាក់មកពីទីក្រុង ញូវយ៉ក បានចែករំលែកនូវបទពិសោធន៍ដ៏ចម្លែកព្រឺព្រួច ទាក់ទិននឹងវិញ្ញាណវិលវល់របស់ក្មេងប្រុសម្នាក់ តាមលងបន្លាចលោក យ៉ាងគួរឲ្យភ័យរន្ធត់បះសក់។ នេះបើយោងតាម សារព័ត៌មាន ដេលីម៉េល ចុះផ្សាយថ្ងៃ ទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ។ លោក Adam Ellis បានឲ្យដឹងថា ការលងបន្លាចនេះ គឺជានិច្ចកាល ស្របពេលដែលខ្លួនកំពុងលង់លក់យល់សុបិន ថាមានក្មេងប្រុសម្នាក់ មានក្បាលផតគួរឲ្យចម្លែក មានឈ្មោះ Dear David ដែលព្រលឹងរបស់គេតែងតែវិលវល់ តាមមកបៀតបៀនរូបលោក ឥតឈប់ឈរ បង្កប់នូវភាពចម្លែកអាថ៌កំបាំង។ Continue reading លងសាហាវ! លងក្នុងសុបិនមិនគ្រប់ ខ្មោចកូនក្មេងដ៏អាថ៌កំបាំង តាមលងបុរសម្នាក់រហូតដល់…

ល្បីខ្មោច​ បំពេរកូនលងបន្លាច​ ប្រជាជននៅ​ អូរមួយក្បែរ​ភូមិ​ នៅខេត្តប៉ៃលិន

ខេត្ត​ប៉ៃ​លិន​៖ បើ​សិន​ជា​មាន​គេ​និយាយ​រៀបរាប់​រឿង​ខ្មោច​ព្រាយប​ិសាច​ប្រាប់​ដល់​ក្មេង​​តូចៗ​ដែល​កំពុង​ជួប​ជុំ​គ្នា​នៅ​កន្លែង​ណាមួយ​នោះ គឺ​ពួកគេតែង​តែ​អង្គុយ​ឬ​ឈរ​សម្ងំ​ចំហ​មាត់​ចាំ​ស្តាប់​យ៉ាង​ប្រុង​ប្រយ័ត្ន​ និង​យក​ចិត្ត​ទុក​ដាក់​បំផុត​ ទោះ​បី​ជា​រឿង​នោះ​ពិត​ឬជា​រឿង​និទាន​បែប​កុហក​ក៏​ដោយ​ ថែម​ទាំង​ធ្វើ​ឱ្យ​ពួកគេ​ម្នាក់ៗ​មាន​អារម្មណ៍​ថា​ភ័យ​ខ្លាច​រហូត​ព្រឺ​រោម​ដៃ​ជើង​ផង​ដែរ ។​ ទាក់ទិន​ទៅ​នឹង​បញ្ហា​ទាំង​នេះ​ មាន​អ្នក​ខ្លះ​ជឿ​ថា​ ពិត​ជា​មាន​ខ្មោច​ព្រាយ​បិសាច​មែន​ តែ​ក៏​មាន​អ្នក​ខ្លះ​ទៀត​អត់​ជឿ​ទាល់​តែ​សោះថា​មាន​ខ្មោច ព្រោះ​​មើល​អត់​ឃើញ​ ហើយ​ក៏​មាន​តែ​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ដែល​គេ​និពន្ធ​ឡើង​ប៉ុណ្ណោះ ។​ មិន​ដឹង​ថា​ អស់​លោក​អ្នក​មាន​យោបល់​បែប​ណា​ជុំ​វិញ​ការ​ផ្សាយ​ព័ត៌​មាន​ពី​ខ្មាច​ព្រាយប​ិសាច​នេះ ​​ ឡើយ​ ទោះ​បី​ជា​បែប​ណា នេះ​គ្រាន់​តែ​ជា​រឿង​ភ្ញាក់​ផ្អើល​ដែល​បាន​កើត​ឡើង​ប៉ុណ្ណោះ ។​ រឿង​ខ្មោច​ព្រាយ​បិសាច​ខាង​លើ​ តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅក្បែរ​មាត់​អូរ​ក្នុង​ភូមិ​សួន​អំពៅ​លិច​ សង្កាត់​ប៉ៃ​លិន​ ក្រុង​ប៉ៃលិន​ បាន​និយាយ​រៀប​រាប់​ថា​ ពិត​ជា​មានអាប​ ខ្មោច​ព្រាយ​បិសាច​ប្រាកដ​មែន​នៅ​លើ​ផែនដីយើង​នេះ​ មិន​មែន​តែ​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ឬ​វីដេអូ​នោះ​ទេ​ ព្រោះ​ពួកគេ​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ ថែម​ទាំង​មាន​ការ​ភ័យ​ខ្លាច​រហូត​ដល់​អ្នក​ខ្លះ​ឈឺ​ជ្រុះ​សក់​​ស្ទើរ​តែ​ស្លាប់​ថែម​ទៀត​ផង ។​ Continue reading ល្បីខ្មោច​ បំពេរកូនលងបន្លាច​ ប្រជាជននៅ​ អូរមួយក្បែរ​ភូមិ​ នៅខេត្តប៉ៃលិន

បើមិនជឿកុំប្រមាថ!! នៅផ្ទះសំណាក់មួយនៅខេត្តកំពង់ចាម មានខ្មោចលងពិតៗតែម្តង

បើមិនជឿកុំប្រមាថ!! ខ្មោចលងពិតៗនៅផ្ទះសំណាក់មួយនៅខេត្តកំពង់ចាមអានហើយព្រឺក្បាល រឿងផ្លូវងងឹតនេះ បើយើងមិនជឿរក៏ពិបាកដែរ ព្រោះពេលខ្លះវាអាចមានពិតមែនក៏ថាបាន ព្រោះអបិយជំនឿងតែងតែកើតមានឡើងចំពោះសង្គមខ្មែរយើង។ ហើយក្រឡែកមកមើលរឿងហេតុដ៏គួររន្ធត់មួយនេះវិញ ដែលស្ថិតក្នុងទីរួមខេត្តកំពង់ចាម ដែលយោងតាមបងប្រុសម្នាក់ដែឡគាត់អះអាងថាជារឿងពិតតែម្តង ដែលរឿងនេះមានតំណាលរឿងថា។ខ្មោចលងពិតលេីទី១ មិនមែនខ្មោចលិតពងទេ រឿងមែនទែន កាលពីថ្ងៃទី២២ខែតុលា ពួកខ្ញុំបានហែរកឋិនទៅខេត្តកំពង់ចាម ហេីយក៏បានសំរាកនៅផ្ទះសំណាក់មួយកន្លែង(សុំមិនបញ្ចេញឈ្មោះ)ហេីយមួយហ្នឹងមានរឿងកេីតនៅក្នុងបន្ទប់របស់ពួកខ្ញុំ នៅពេលនោះពួកខ្ញុំទេីបមកពីញាំអីខាងក្រៅត្រលប់មកបន្ទប់វិញ ក៏នាំគ្នាអង្គុយនិយាយនឹងលេងបៀ ម៉ោងប្រហែល១០យប់ ស្រាប់តែលឺសំលេងមនុស្សស្រីម្នាក់បានស្រែកពេញមួយទំហឹងឡេីងរំពងពេញត្រចៀករបស់ខ្ញុំនឹងមិត្តរបស់ខ្ញុំ Continue reading បើមិនជឿកុំប្រមាថ!! នៅផ្ទះសំណាក់មួយនៅខេត្តកំពង់ចាម មានខ្មោចលងពិតៗតែម្តង

មកដឹងពី​ប្រភេទ​ខ្មោច​លងសាហាវៗ​នៅ​ជុំវិញ​ពិភព​លោក​

តើ​អ្នក​ធ្លាប់​កត់​សម្គាល់​ទេ​ថា​ខ្មោច​ជាច្រើន​នៅក្នុងខ្សែ​ភាពយន្ត​ភ័យ​រន្ធត់គឺជាស្រី​? ​ហេតុអ្វីបានជា​អញ្ចឹង​? សាក​ល្បង​រាយ​បញ្ជី​ឈ្មោះ​រឿង​ខ្មោច​នៃខ្សែភាពយន្តពីរបី​នោះ​អ្នកប្រហែល​ជានឹងទទួលបាន​​អ្វីមួយ​ដូចជា​ Samara ​ពី​ក្នុង​ “The Ring” ​និងស្ត្រី​ចំណាស់មកពី ​“The Shining”​ ​។​ ​ខ្មោចស្រី​សម្បូររឿងរ៉ាវ​ល្អៗជាងខ្មោចប្រុសដូចជា៖ ពួក​គេ​បាត់កូនៗ​ ​ពួកគេជាមនុស្ស​ដែល​សងសឹក​ពួកគេ​កំពុងយំ​សោក​ចំពោះ​ការបាត់បង់​សម្រស់​យុវវ័យ​ឬពួក​គេ​កំពុង​ព្យាយាម​រស់ឡើងវិញ​ដោយ​រួមភេទ​ជាមួយ​អ្នកនៅរស់​។​ ​តើ​អ្នកធ្លាប់​បានឃើញ​ប្រភេទខ្មោច​ស្រីៗ​ទាំង​នេះ​ដែរទេ​?​ Continue reading មកដឹងពី​ប្រភេទ​ខ្មោច​លងសាហាវៗ​នៅ​ជុំវិញ​ពិភព​លោក​

ព្រឺរោម! កន្លែងទាំង៥ ដែលអ្នកមិនគួរឲ្យទៅលេងនៅក្នុងប្រទេសថៃ ព្រោះតែ…

ទោះបីជាបច្ចុប្បន្ននេះ ប្រទេសថៃត្រូវបានចាត់ទុកជា ប្រទេសមួយដែលមាន បច្ចេកវិទ្យាជឿនលឿនក៏ពិតមែន ប៉ុន្តែយ៉ាងណាមិញ នៅក្នុងចិត្តប្រជាជនថៃមួយចំនួនធំ គឺនៅតែប្រកាន់ខ្ជាប់នូវជំនឿ ជាពិសេសនោះគឺ ពួកគេជឿជាក់ទៅលើ រឿងរ៉ាវទាក់ទងនឹងរឿងវិញ្ញាណខ្មោច ឬព្រលឹងតែលតោល តែងតែបង្ហាញចេញមក ដោយគ្មានអ្នកណាអាចពន្យល់បាន។ក្នុងនោះដែរ ទីតាំងមួយចំនួន នៅក្នុងទីក្រុងបាំងកក ប្រទេសថៃ ត្រូវបានប្រជាជននៅទីនោះ ចាត់ទុកថាជាកន្លែងដែល អាចនឹងមានវិញ្ញាណតែលតោល ឬបាតុភូតចម្លែកៗ ដែលធ្វើឲ្យពួកគេខ្លាច ហើយនិយាយតៗគ្នាថា មិនគួរទៅលេងកម្សាន្ត នៅកន្លែងទាំងនោះឡើយ។ ជាការពិតណាស់ ដើម្បីចៀសវាង ការជួបរឿងប្លែកៗ ឬត្រូវខ្មោចលង នៅប្រទេសថៃ អ្នកដំណើរទាំងអស់ គួរតែចៀសវាងការធ្វើដំណើរ ទៅកាន់ទីតាំងគួរឲ្យខ្លាចទាំងនេះ៕ Continue reading ព្រឺរោម! កន្លែងទាំង៥ ដែលអ្នកមិនគួរឲ្យទៅលេងនៅក្នុងប្រទេសថៃ ព្រោះតែ…

ល្បី​តៗគ្នាថា មានផ្ទះ​ខ្មោចលង​ នៅខេត្ត បន្ទាយមានជ័យ រហូតដល់ម្ចាស់ផ្ទះរត់ចោលផ្ទះរាប់ឆ្នា

ថ្មីៗ​នេះ​នៅក្នុង​ទំនាក់ទំនង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មានការ​បង្ហោះ​ពី​រឿង​មាន​ផ្ទះមួយ​នៅឯ​ខេត្តបន្ទាយមានជ័យ​ល្បី​ថា​មាន​ខ្មោចលង​ខ្លាំងពេក​រហូត​ម្ចាស់ផ្ទះ​ក៏​មិន​ហ៊ាន​នៅ​ដោយបាន​រត់ចោល​ផ្ទះ​ហើយ​ទុកចោល​ស្ងាត់ជ្រងំ​។​ការដែល​ល្បី​ថា​ផ្ទះមួយ​នៅឯ​ខេត្តបន្ទាយមានជ័យ​មាន​ខ្មោចលង​យ៉ាង​សាហាវ​គឺ​គ្រាន់តែ​ជាការ​និយាយ​តៗ​គ្នា​ប៉ុណ្ណោះ​ព្រោះ​ពុំ​ឃើញ​មានការ​និយាយ​ពី​កា​រលង​ឬក៏​របៀប​លង​របស់​ខ្មោច​នោះ​យ៉ាងណាៗ​ឲ្យ​ពិតប្រាកដ​ឡើយ​?​។​នេះ​ជាការ​សរសេរ​នៅលើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ដេ​ល​មាន​ពាក្យពេចន៍​ដូចខាងក្រោម​៖​ល្បី​ថា​នេះ​ជា​ផ្ទះ​ដែល​ខ្មោច​នៅ​ខាងលើ​ហើយ​ខ្មោច​ពួកវា​អនុញ្ញាតិ​អោយ​ម្ចាស់ផ្ទះ​នៅ​ខាង ក្រោម ។​តែ​ដំបូល​លើ​ខ្មោច​អត់អោយ​ប្រក់​ដំបូល​មួយ​ចំហៀង​។​តែ​ពេលនេះ​ម្ចាស់ផ្ទះ​ឈប់​នៅ​ ហើយ​ព្រោះ​នៅ​អត់​កើត​ខ្មោចលង​រាល់ថ្ងៃ​ធ្វើអោយ​ពួកគាត់​ខ្លាច​រត់ចេញ​អស់​ទុក​ផ្ទះ​ចោល​ជា​យួរ​ឆ្នាំ​ហើយ​។ ផ្ទះ​នេះ​នៅ ឃុំ​កូប​និមិត្ត​មួយ ស្រុក​អូជ្រៅ​ខេត្តបន្ទាយមានជ័យ​នៅជាប់​តាម​ដង ផ្លូវជាតិ លេខ​5 ទៅ​ប៉ោយប៉ែត​។ Continue reading ល្បី​តៗគ្នាថា មានផ្ទះ​ខ្មោចលង​ នៅខេត្ត បន្ទាយមានជ័យ រហូតដល់ម្ចាស់ផ្ទះរត់ចោលផ្ទះរាប់ឆ្នា

តើ​ខ្មោចជា​រឿង​ពិតប្រាកដមែនទេ?

«ខ្មោច» គឺ​ជា​ការ​ដែល​យើង​ស្មាន​ថា ជា​ការ​បង្ហាញ​ខ្លួន​របស់​បុគ្គល​ណា​ម្នាក់​ដែល​បាន​ស្លាប់​បាត់​ទៅ​ហើយ​ឲ្យ​យើង​ឃើញ។ ពួក​សាវ័ក​បាន​យល់​ច្រឡំ​ពីរ​ដង​ថា ព្រះ​យេស៊ូវ​ជា​ខ្មោច ឬ​ក៏​ជា​វិញ្ញាណ​ណា​មួយ (ម៉ាកុស ៦:៤៩; លូកា ២៤:៣៧)។ ក្នុង​ករណី​ទាំង​ពីរ​នោះ ព្រះ​យេស៊ូវ​មិន​បាន​បដិសេធ ឬ​ក៏​គាំទ្រ​ការ​មាន​ ឬ​ក៏​មិន​មាន​វិញ្ញាណ​បែប​ហ្នឹង​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ​ព្រះ​អង្គ​បែរ​ជា​អះអាង​ម្ដង​ហើយ​ម្ដង​ទៀត​ថា ទ្រង់​មិន​មែន​ជា​ខ្មោច​ទេ តែ​ទ្រង់​គឺ​ជា​ទ្រង់​ផ្ទាល់​តែ​ម្ដង។ប្រាកដ​ណាស់​ថា មាន​វិញ្ញាណ​ដែល​កំពុង​តែ​ធ្វើ​នេះ​ធ្វើ​នោះ​លើ​ផែនដី​នេះ​ដូចជា៖ ពួក​ទេវតា​ដែល​បម្រើ​ព្រះ​ជាម្ចាស់ និង​រាស្ត្រ​របស់​ទ្រង់ និង​ពួក​អារក្ស​ដែល​បម្រើ​សាតាំង​ដែល​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​បាន​ពណ៌នា​ថា ពួក​វា​សុទ្ធតែ​ជា​ពួក​វិញ្ញាណ​អាក្រក់ ( ហេព្រើរ ១:១៣-១៤; អេភេសូរ ៦:១២)។ Continue reading តើ​ខ្មោចជា​រឿង​ពិតប្រាកដមែនទេ?

សណ្ឋាគារចាស់នៅប៉ៃលិន ​ដែលធ្វើឱ្យគ្រប់គ្នាព្រឺសម្បុរញាក់សាច់ ​ការពិតត្រូវបោះបង់ចោលដោយសារតែរឿងបែបនេះសោះ!

ប៉ៃលិន៖ ថ្មីៗនេះសណ្ឋាគារចាស់ដែលត្រូវបានគេបោះបង់ចោលមួយកន្លែងនៅខេត្តប៉ែលិន បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើល ​ដោយសារតែមើលរូបរាងខាងក្រៅគួរឱ្យព្រឺសម្បុរ និងញាក់សាច់ជាខ្លាំង។តាមរយៈគណនីហ្វេសប៊ុក ​ Rak Smee ដែលបានបង្ហោះរូបភាពនៃសណ្ឋាគារមួយនេះ ក៏បានរៀបរាប់ខ្លីៗលាយនឹងការលេងសើចផងដែរថា ៖ « សណ្ធាគារ40បន្ទប់ ដែលពីមុនគេល្បីថាមានខ្មោចលងសាហាវទាំងយប់ទាំងថ្ងៃ ដោយសារតែមានខ្មោចលងសណ្ឋាគារនឹងត្រូវបានគេទុកចោលជាង ២០ឆ្នាំ ហើយក៏មិនដែលមានអ្នកណាហ៊ានចូលមើលសណ្ឋាគារនឹងដែរ »។ តែក្រោយពីការបង្ហោះសារ និងរូបភាពមួយនេះ ​បែរជាមានអ្នកលេងបណ្តាញសង្គមជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំងចំពោះសណ្ឋាគារមួយនេះ ​ដោយអ្នកខ្លះជឿជាក់ថាពិតជាមានខ្មោចលងមែន ​អ្នកខ្លះដែលមានទីលំនៅប៉ៃលិនក៏សុទ្ធតែលាន់មាត់ថាពិតជាមានរឿងព្រឺសម្បុរបែបនេះកើតឡើងមែន ​ពោលគឺតាំងពីពួកគេនៅតូចៗឯណោះ។ Continue reading សណ្ឋាគារចាស់នៅប៉ៃលិន ​ដែលធ្វើឱ្យគ្រប់គ្នាព្រឺសម្បុរញាក់សាច់ ​ការពិតត្រូវបោះបង់ចោលដោយសារតែរឿងបែបនេះសោះ!

វិធី ៣យ៉ាង មើលឃើញខ្មោចច្បាស់ដូចថ្ងៃ! បើខ្លាចកុំសាកធ្វើ ប្រយ័ត្នជួប

មនុស្សភាគច្រើនជឿជាក់ថាក្នុងលោកនេះពិតជាមានខ្មោច ហើយក៏មានអ្នកខ្លះមិនជឿននោះដែល។កាលពីអតីតកាលវិទ្យាសាស្ត្រមិនទទួលស្គាល់អំពីរឿងវិញ្ញាណ ឬខ្មោចនោះទេប៉ុន្តែបន្ទាប់ពីការស្រាវជ្រាវ និងការបង្កើតបច្ចេកវិទ្យាទំនើបៗដើម្បីស្រាយបំភ្លឺពីអាថ៌កំបាំងនេះរួចមក សូម្បីតែអ្នកវិទ្យាសាស្ត្រក៏ទទួលស្គាល់ដែរថាក្នុងលោកនេះពិតជាមានវិញ្ញាណខ្មោចពិតមែនសូម្បីតែប៉ុស្តន៍ទូរទស្សន៍​Discovery ដ៏ល្បីក៏មានកម្មវិធីស្វែងស្វែងរកវិញ្ញាណខ្មោចនោះដែរ ពូកគេបង្កើតឧបករណ៍ចាប់សំលេង និងស្ទុងស៊ីតុណ្ហភាពដើម្បីធ្វើការទំនាក់ទំនង និងស្វែងរកទីតំាងរបស់វិញ្ញាណទាំងនោះនោះតាមកន្លែងដ៏គួរអោយខ្លាចដូចជា មុន្ទីពេទ្យដែលគេបោះបង់ចោល កន្លែងដែលមានឧក្រិដ្ឋកម្មសាហាវឬមានមនុស្សស្លាប់ច្រើន គុកសល់ពីសម័យសង្គ្រាម ឬបន្ទប់ប្រហាជីវិប្រសិនបើអ្នកចង់ឃើញខ្មោចដោយខ្លួនអ្នកផ្ទាល់អ្នកអាចអនុវត្តតាមវិធីខាងក្រោម៖ Continue reading វិធី ៣យ៉ាង មើលឃើញខ្មោចច្បាស់ដូចថ្ងៃ! បើខ្លាចកុំសាកធ្វើ ប្រយ័ត្នជួប