មកដឹងពី​ប្រភេទ​ខ្មោច​លងសាហាវៗ​នៅ​ជុំវិញ​ពិភព​លោក​

​តើ​អ្នក​ធ្លាប់​កត់​សម្គាល់​ទេ​ថា​ខ្មោច​ជាច្រើន​នៅក្នុងខ្សែ​ភាពយន្ត​ភ័យ​រន្ធត់គឺជាស្រី​? ​ហេតុអ្វីបានជា​អញ្ចឹង​? សាក​ល្បង​រាយ​បញ្ជី​ឈ្មោះ​រឿង​ខ្មោច​នៃខ្សែភាពយន្តពីរបី​នោះ​អ្នកប្រហែល​ជានឹងទទួលបាន​​អ្វីមួយ​ដូចជា​ Samara ​ពី​ក្នុង​ “The Ring” ​និងស្ត្រី​ចំណាស់មកពី ​“The Shining”​ ​។​ ​ខ្មោចស្រី​សម្បូររឿងរ៉ាវ​ល្អៗជាងខ្មោចប្រុសដូចជា៖ ពួក​គេ​បាត់កូនៗ​ ​ពួកគេជាមនុស្ស​ដែល​សងសឹក​ពួកគេ​កំពុងយំ​សោក​ចំពោះ​ការបាត់បង់​សម្រស់​យុវវ័យ​ឬពួក​គេ​កំពុង​ព្យាយាម​រស់ឡើងវិញ​ដោយ​រួមភេទ​ជាមួយ​អ្នកនៅរស់​។​ ​តើ​អ្នកធ្លាប់​បានឃើញ​ប្រភេទខ្មោច​ស្រីៗ​ទាំង​នេះ​ដែរទេ​?​ Continue reading មកដឹងពី​ប្រភេទ​ខ្មោច​លងសាហាវៗ​នៅ​ជុំវិញ​ពិភព​លោក​

ប្រវត្តិដ៏គួរឱ្យរន្ធត់របស់វិញ្ញាណខ្មោចតៃហោង La Llorona (ហាមអានបើអ្នកកំពុងគេងម្នាក់ឯង ឬកំពុងងូតទឹក​)

រឿងរ៉ាវដ៏រន្ធត់មួយនេះ គឺដកស្រង់ពីរឿងនិទានរបស់ប្រទេសម៉ិចស៊ិច “La Llorona” ។ នៅទីជនបទមួយនៃប្រទេសម៉ិចស៊ិច មាននារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ ម៉ារីយ៉ា តែជាកូនស្រីអ្នកក្រីក្រមួយដែលរស់នៅតំបន់ដាច់ស្រយាល។ គ្រាមួយ មានបុរសអ្នកមានប្រាក់ស្ដុកស្ដម្ភម្នាក់ធ្វើដំណើរកាត់តំបន់ដែលនាងរស់នៅ​ ចៃដន្យក៏បានជួបម៉ារីយ៉ាដែលគ្រានោះហើយដែលកំលោះម្នាក់នោះបានធ្លាក់អន្លង់ស្នេហ៍ស្រីស្អាតម៉ារីយ៉ា ហើយក៏ប្ដេជ្ញាថានឹងយកនាងធ្វើជាភរិយាអោយទាល់តែបាន។ក្រោយមក គាត់ក៏បានម៉ារីយ៉ាធ្វើជាភរិយាមែនចំណែកឯគ្រួសារខាងស្រី ត្រេកអរជាខ្លាំង ដែលមានកូនប្រសារជាអ្នកមានស្តុកស្តម្ភ ប៉ុន្តែគ្រួសារខាងប្រុសវិញ បែរជាមិនសប្បាយចិត្តរឿងបានកូនប្រសារស្រីជាកូនអ្នកក្រីក្រទៅវិញ។ ក្រោយពីរៀបការ ដោយសារមានការមិនសូវពេញចិត្តពីគ្រួសារខាងប្រុស​ អ្នកទាំងពីរ ក៏បានចាកចេញពីផ្ទះទៅរស់នៅតែពីរនាក់រហូតដល់មានកូនពីរ ដោយសុភមង្គល។​ Continue reading ប្រវត្តិដ៏គួរឱ្យរន្ធត់របស់វិញ្ញាណខ្មោចតៃហោង La Llorona (ហាមអានបើអ្នកកំពុងគេងម្នាក់ឯង ឬកំពុងងូតទឹក​)

អ្នកណាមិនព្រឺ ! បើកំពុងតែធ្វើការសុខៗ ហើយស្រាប់តែខ្មោចមកឈរពីក្រោយខ្នងបែបនេះ !

វាពិតជាមានការភ្ញាក់ផ្អើល និង ព្រឺព្រួចគួរឱ្យខ្លាចយ៉ាងខ្លាំង នៅពេលដែលក្រុមអ្នកបច្ចេកទេសតបណ្តាញភ្លើងរបស់ក្រុមហ៊ុនអគ្គិសនីកម្ពុជា (EDC)កំពុងតែនាំគ្នាធ្វើការយ៉ាងមមាញឹកស្រាបតែមានខ្មោចលង ដោយមកឈរនៅពីក្រោយខ្នងធ្វើឱ្យពួកគាត់ភ័យប្រលឹងចុងសក់គ្រប់គ្នា ។ មិនថាតែពួកគាត់នោះទេ ដែលភ័យខ្លាចនោះ សូម្បីតែមហាជនដែលបានឃើញរូបភាពដែលគេបានបង្ហោះនេះ អ្នកណាក៏ភ័យបោះសក់ដែរ ព្រោះកំពុងតែឈរធ្វើការសុខៗស្រាប់តែមានខ្មោចមកលងបែបនេះ ។នៅលើគណនីហ្វេសប៊ុកមួយឈ្មោះ Chhay Vannak បានបង្ហោះរូបភាពនេះ ជាមួយការសរសេរសារថា « កំពុងតែធ្វើការនៅវេលាម៉ោង ៨យប់ មិនដឹងថា មានអ្នកឈរមើលទេ នៅកណ្តាលព្រៃភ្នំ ជិតបឹងក្របីងាប់ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិសាត់ »។ ទាក់ទងនឹងរឿងនេះ មានអ្នកលេងហ្វេសប៊ុកមួយចំនួនបានចូលទៅខំមិនថា រូបភាពនេះជារូបភាព ដែលគេកាត់ត ។ ដូច្នេះបើរឿងនេះ ពិត ឬ មិនពិតយ៉ាងណានោះ សូមបងប្អូនពិចារណាតាមការគួរ ៕ Continue reading អ្នកណាមិនព្រឺ ! បើកំពុងតែធ្វើការសុខៗ ហើយស្រាប់តែខ្មោចមកឈរពីក្រោយខ្នងបែបនេះ !

ប្លែក! យុវជន​ឥណ្ឌូនេស៊ី តែងធ្វើ​​ខ្មោច​បន្លាច​មនុស្ស​ ​កុំ​ឲ្យ​ពូកែដើរ​លេង​ក្រៅឆ្លងកូវីដ ១៩

យុវជន​ស្ម័គ្រ​ចិត្ត​មួយ​ក្រុម​នៅ​ភូមិមួយ​ឈ្មោះ Kepuh ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី បាន​នាំ​គ្នា​តុបតែង​ខ្លួន​ធ្វើជា​ខ្មោច ដើម្បី​លង​បន្លាច​មនុស្ស​តាមផ្លូវ ក្នុង​គោល​បំណង​ដើម្បី​ឲ្យ​ពលរដ្ឋ​ទាំង​អស់​ខ្លាច​រអារ​ចេញ​ក្រៅ ការពារ​ខ្លួន​ពី​វីរុស​កូវីដ ១៩។ក្រុម​យុវជន​ដែល​តែង​ខ្លួន​ធ្វើខ្មោច​ដើរ​លេងមនុស្ស​តាមផ្លូវ​ពេញភូមិនោះ និយាយ​ថា ការ​ធ្វើដូច្នេះ​ដើម្បី​ឲ្យ​មនុស្ស​ខ្លាច ហើយ​ពួកគេ​មិន​ហ៊ាន​ដើរ​លេង​ក្រៅផ្ទះ។ ក្រោយ​ធ្វើ​សកម្មភាព​នេះ​បាន​ប៉ុន្មាន​ថ្ងៃ ក្រុមយុវជន​ដដែល​ថា ការ​តែង​ខ្លួន​ធ្វើខ្មោច​នេះ ដូចបាន​ផល​គ្រាន់បើ ដោយ​ឃើញភូមិ​រាង​ស្ងាត់​អ្នក​ដើរ​លេង​ក្រៅជាង​ពីមុន៕ Continue reading ប្លែក! យុវជន​ឥណ្ឌូនេស៊ី តែងធ្វើ​​ខ្មោច​បន្លាច​មនុស្ស​ ​កុំ​ឲ្យ​ពូកែដើរ​លេង​ក្រៅឆ្លងកូវីដ ១៩

នារីម្នាក់ដេកស្លាប់ទាំងននលគោក ក្នុងបន្ទុប់ផ្ទះសំណាក់យីហោ អូយ៉េស សង្ស័យករណីឃាតកម្ម

ភ្នំពេញ៖ ករណីភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាបពីសមត្តកិច្ចចម្រុះចុះទៅត្រួតពិនិត្យមើល ទីតាំងផ្ទះសំណាក់ យីហោ អូយ៉េស ដែលស្ថិតនៅទុលមុខវត្តនាគវ័ន្ត ខណៈដែល នារីម្នាក់បានដេកស្លាប់ក្នុងបន្ទុប់ ទាំងននលគោក ហើយត្រូវបានគេសង្ស័យថា ជាករណីឃាតកម្ម ពីព្រោះនៅទីតាំងកើតហេតុ មានស្នាមកន្សែងពោះគោប្រឡាក់ឈាម ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់យីហោអូយ៉េស បន្ទុប់C២០ ជាន់ទី៣ ផ្ទះលេខ១៧ ផ្លូវ១៣២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។តាមចម្លើយបំភ្លឺរបស់សន្តិសុខឈ្មោះ កុសល បានឆ្លើយប្រាប់សមត្តត្ថកិច្ចថា នៅវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ គាត់ឃើញបុរសវ័យប្រហែល៣២ឆ្នាំម្នាក់ ស្លៀកពាក់ស៊ីវិល ពាក់អាវសាច់ក្រណាត់ដៃវែង ពណ៌ក្រហមក្រឡាការ៉ូ ខោពណ៍ខ្មៅជើងវែង បានមកជួលបន្ទុប់ផ្ទះសំណាក់ពីឈ្មោះ ហ៊ីប សៅហ៊ី ដែលជាអ្នកគ្រប់គ្រងរួច ក៏ឡើងទៅបន្ទុប់កើតហេតុខាងលើ ។ Continue reading នារីម្នាក់ដេកស្លាប់ទាំងននលគោក ក្នុងបន្ទុប់ផ្ទះសំណាក់យីហោ អូយ៉េស សង្ស័យករណីឃាតកម្ម

យុវជន​ម៉ាឡេស៊ី​ ​ធ្វើ​​ខ្មោច​ចេញ​​លង​បន្លាច​អ្នក​ដើរ​ហើរ​ពេល​រាត្រី

ក្រុង​គូឡាឡាំពួ៖ តួអង្គ​បិសាច​លេង​ម៉ូដ​សក់​ និង​ពុក​មាត់​កន្ទ្រើង​​ កំពុង​ចេញ​លង​ក្នុង​​សហគមន៍​ម៉ាឡេស៊ី​តូច​មួយ​ ដើម្បី​បង្ក្រាប​អ្នក​មាន​ជំនឿ​លើ​វិញ្ញាណ​ព្រលឹង ​ឲ្យ​សំងំ​នៅ​តែ​ក្នុង​ផ្ទះ​ អំឡុង​ពេល​បិទ​​ប្រទេស​ ដោយសារ​តែ​​ការ​រីក​រាលដាល​នៃ​វីរុស​​កូរ៉ូណា​​។វា​មិន​មែន​ព្រលឹង​ខ្មោច​មែន​ទែន​នោះ​ទេ តែ​បុរស​នៅ​ក្នុង​ភូមិ​ម្នាក់​ឈ្មោះ មូហាមេដ យូរ៉ាប៊ីល អាលៀស​ (Muhammad Urabil Alias) ដែល​​គ្រង​ឈុត​រ៉ូប​ពណ៌​ស​ និង​ម៉ាស់​ចេញ​ដើរ​លង​បន្លាច​មនុស្ស​​រៀង​រាល់​រាត្រី​។អំឡុង​ពេល​ចេញ​លង​ក្នុង​ភូមិ ខេម៉ាម៉ាន ភាគ​ឦសាន​ប្រទេស ​ម៉ាឡេស៊ី ក្មេងៗ​ស្រែក​ក្នុង​សភាព​ភ័យ​ខ្លាច​ និង​រត់​ទៅ​ផ្ទះ​វិញ​ទាំង​បាត​ជើង​សព្រាត​ ខណៈ​ពួកគេ​ឃើញ​ខ្មោច​ដើរ​លង​​​តាម​ដង​ផ្លូវ​នានា​។មិន​ខុស​ពី​បណ្ដា​ប្រទេស​ដទៃ​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​នោះ​ទេ ម៉ាឡេស៊ី​បាន​បញ្ជា​ពលរដ្ឋ​ឲ្យ​នៅ​តែ​ក្នុង​ផ្ទះ ​ព្រម​ទាំង​​បិទ​សាលា និង​ជំនួញ​មិន​សំខាន់​ជា​ច្រើន​ទៀត​។ Continue reading យុវជន​ម៉ាឡេស៊ី​ ​ធ្វើ​​ខ្មោច​ចេញ​​លង​បន្លាច​អ្នក​ដើរ​ហើរ​ពេល​រាត្រី

មើលហើយព្រឺក្បាល់..!! ជំនឿបុរាណខ្មែរទាក់ទងពី របស់កាពារខ្លួនដូចជា៖ កូនក្រក យ័ន្ត មន្តអាគម និងអាថ័ន ខ្នាយតាន់…

ជំនឿលើមន្តអាគមនាសម័យដើមគឺខ្លាំងក្លាណាស់ធ្វើឲ្យមនុស្សនាំគ្នាស្វែងរកគ្រូ មន្តអាគមឲ្យ ជួយពួកគេមានដូចជាធ្វើឲ្យគេខ្លាំងពូកែកាប់មិនមុតដុតមិនឆេះ,ធ្វើស្នេហ៍ឲ្យគេអាណិតស្រឡាញ់,ដោះអំពើឬមើលជម្ងឺ…ជាដើម។សម័យបច្ចុប្បន្នជំនឿលើគ្រូមន្តអាគមមានការថមថយជាខ្លាំងដោយសារថាពេលខ្លះគ្រូខ្លួនឯងជាអ្នកធ្វើឲ្យសាបរលាបខូចឈ្មោះគ្រូដែលសក្តិសិទ្ធិពិតប្រាកដដូចជាគេឲ្យធ្វើស្នេហ៍បែរជាធ្វើឲ្យអ្នកទៅពឹងងាកមកស្រឡាញ់គ្រូទៅវិញ,ពេលខ្លះគ្រូរំលោភអ្នកទៅពឹងឲ្យជួយត្រូវរងនូវការប្តឹងនិងក្តៅក្រហាយពីមហាជន,គ្រូទារប្រាក់ច្រើនលើសលប់, ពេលខ្លះមិនចេះ អ្វីសោះតែតាំងខ្លួនជាគ្រូវេទមន្តបោកប្រាសគេឯង។ Continue reading មើលហើយព្រឺក្បាល់..!! ជំនឿបុរាណខ្មែរទាក់ទងពី របស់កាពារខ្លួនដូចជា៖ កូនក្រក យ័ន្ត មន្តអាគម និងអាថ័ន ខ្នាយតាន់…

រឿងពិតនៅកំពង់ធំ៖ ជិះកាណូតកាត់ពេលថ្ងៃជាព្រៃកប់ខ្មោច ស្រាប់តែមកវិញយប់ឡើងក្លាយជាផ្ទះអ្នកភូមិ

ខ្ញុំជាមន្រ្តីរាជការនៅក្រសួងសុខាភិបាល ខាងផ្នែកសុខភាពនិងអនាម័យសាធារណៈ ដូច្នេះហើយទើបខ្ញុំឧស្សាហ៍ចុះបេសកកម្មតាមខេត្តជាញឹកញាប់ ដើម្បីព្យាបាលនិងពន្យល់ណែនាំប្រជាជនយើងឲ្យគាត់ចេះរស់នៅមានអនាម័យ ហូបស្អាត ផឹកស្អាត ដើម្បីសុខភាពល្អ ។មានកាលមួយនោះ ខ្ញុំត្រូវចុះបំពេញបេសកកម្មនៅភូមិមួយដែលស្ថិតនៅកណ្ដាលទន្លេតែម្ដង ឆ្ងាយដាច់ពីគេ ពីឯង ក្នុងខេត្តកំពង់ធំ ។ អ្នកភូមិនោះ រស់តែនៅលើទឹក គ្មានផ្លូវគមនាគមន៍ទៅដល់ទេ ចង់ទៅណាមកណា ទាល់តែជិះទូក ហើយអ្នកភូមិទៀតសោតក៍មានជីវភាពក្រីក្រច្រើនដែរ ។ ខ្ញុំនិងសហការីមួយក្រុម បានធ្វើដំណើរតាមកាណូតធំមួយ ធ្វើដំណើរកាត់ផ្ទៃបឹងទន្លេសាបដ៍ធំល្ហល្ហេវបីដូចសមុទ្រ ត្បិតខែនោះគឺខែទឹកឡើងផង ។ Continue reading រឿងពិតនៅកំពង់ធំ៖ ជិះកាណូតកាត់ពេលថ្ងៃជាព្រៃកប់ខ្មោច ស្រាប់តែមកវិញយប់ឡើងក្លាយជាផ្ទះអ្នកភូមិ

រឿងពិតនៅស្រុកបាភ្នំ៖ ព្រឺក្បាល…ផ្ទះមួយខ្នង គ្រាន់តែជិះកាត់ឃើញដំបូល ក៏ខ្លាចដែរ ព្រោះមានគ្រួសារខ្មោចរស់នៅ

ព្រៃវែង៖ បច្ចុប្បន្ននេះ យើងសង្កេតឃើញវិទ្យាសាស្ត្រ មានភាពរីកចម្រើនខ្លាំង គួរឲ្យកត់សំគាល់ ដែលធ្វើឲ្យមនុស្សជំនាន់ក្រោយ មិនសូវជឿលើ អបិយជំនឿ វិញ្ញាណ ខ្មោចព្រាយ បិសាច និងបារមីអរូបិយប៉ុន្មានឡើយ ប៉ុន្តែជាមួយគ្នានេះ ក៏មានមនុស្សជាច្រើន នៅតែមានជំនឿលើផ្លូវងងឹកទាំងអស់នេះ ពោលគឺសូម្បីតែ ប្រទេសលោកខាងលិច ដែលមានការរីកចម្រើនខ្លាំង ទៅលើវិស័យបច្ចេកវិទ្យា វិទ្យាសាស្រ្ត ក៏នៅតែមិនទាន់ មានអំណះអំណាងច្បាស់លាស់ នៅឡើយទេថា នៅលើលោកនេះមាន ឬគ្មាន វិញ្ញាណខ្មោច ព្រាយ ជាដើម ។ Continue reading រឿងពិតនៅស្រុកបាភ្នំ៖ ព្រឺក្បាល…ផ្ទះមួយខ្នង គ្រាន់តែជិះកាត់ឃើញដំបូល ក៏ខ្លាចដែរ ព្រោះមានគ្រួសារខ្មោចរស់នៅ

ពិត​ទេ​ដែល​ថា​មាន​អាបខ្មោច​មក​ហុតឈាម​ស្ត្រី​សម្រាលកូន ?

យោង​លើ​ឯកសារ​ទំនៀមទម្លាប់​ខ្មែរ​តាំងពី​បរម​បុរាណ​មក ខ្មែរ​យើង​តែង​មាន​ជំនឿ​ថា ក្រោយ​ពេល​ស្ត្រី​ជា​ម្ដាយ​សម្រាលកូន​រួច​ភ្លាម មាន​ពួក​អមនុស្ស ខ្មោច ព្រាយ បិសាច តាម​យាយី​ធ្វើបាប ដូច្នេះ​បើ​មិន​មាន​វិធី​ការពារ​ទេ នោះ​កូន​និង​ម្ដាយ​ច្បាស់​ជា​រស់នៅ​មិន​បាន​សុខ​ឡើយ គឺ​កើត​មាន​ហេតុភេទ​មិន​ចេះ​ចប់​។ ​នេះ​ជា​ទំនៀមទម្លាប់​តាំងពី​ដើម​រៀង​មក ដែល​ចាស់​ៗ​តែង​ធ្វើ​ក្រោយ​ពេល​ស្ត្រី​ជា​ម្ដាយ​សម្រាលកូន​រួច ។ Continue reading ពិត​ទេ​ដែល​ថា​មាន​អាបខ្មោច​មក​ហុតឈាម​ស្ត្រី​សម្រាលកូន ?