ប្រវត្តិដ៏ញាក់សាច់របស់តុក្កតាខ្មោច ខ្ជូតគួរឱ្យខ្លាច Annabelle (ហាមអានពេលយប់ម្នាក់ឯង)

Annabelle វជារឿងពិតដ៏រន្ធត់មួយដែលត្រូវបានគេផលិតជាភាពយន្ត។ ហើយថ្ងៃនេះយើងនឹងនិយាយពីដើមហេតុដែលបណ្តាលអោយមានការផ្អើលលើតុក្កតា ឯណាបែល/Annabelle រហូតដល់មានលក្ខណៈ ស្រាវជ្រាវជាទ្រង់ទ្រាយធំពីប្រវត្តិរបស់តុក្កតាមួយនេះ។ ដើមហេតុដំបូងគេ គឺកើតឡើងនៅឆ្នាំ ១៩៦៨ មាន ស្រីនិស្សិតពេទ្យម្នាក់នាងឈ្មោះ ដីត្រេ បឺណាត/Deidred Bernard យុវតីរស់នៅបន្ទប់ជួលនៃអាផាតមិនតែឯង ។ យប់មួយខួបកំនើតអាយុ២៥ឆ្នាំរបស់នាង ម៉ាក់នាងផ្តល់ជូននាងនូវកាដូតុក្កតាមួយ ទុកគ្រាន់កំដរនាងក្នុងបន្ទប់ជួលតែឯង នៅពេលកូនស្ងួនសិក្សាជំនាញពេទ្យក្នុងទីក្រុង។ កាដូត្រូវបានផ្ញើមក និង ទទួលបានយ៉ាងល្អគ្មានការខូចខាតអ្វីទេ។ វាជាតុក្កតាដ៏ស្រស់សោភា។ Continue reading ប្រវត្តិដ៏ញាក់សាច់របស់តុក្កតាខ្មោច ខ្ជូតគួរឱ្យខ្លាច Annabelle (ហាមអានពេលយប់ម្នាក់ឯង)

រឿងរ៉ាវ​ខ្មោចលង​ដ៏​គួរអោយ​បះសក់​​​នៅក្នុង​បន្ទប់​​​សណ្ឋាគារ​​​មួយ…

ភ្នំពេញ: បន្ទាប់ពី​បាន​ជួបជុំ​លេងបៀរ​ចប់​នៅ​ពាក់កណ្តាល​យប់​ក្នុង​បន្ទប់​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ព្រះសីហនុ បុរស​មួយក្រុម​អស់កម្លាំង​ហើយ​នាំគ្នា​ចេញទៅ​ទទួលទាន​បបរស​ដោយ​ទុកចោល​មិត្តភក្តិ​ម្នាក់​ដែល​កំពុង​លង់លក់​ក្នុង​ដំ​ណេក​។ ប៉ុន្តែ​ពេលដែល​ត្រឡប់មកវិញ​នោះ គឺ​បុរស​នោះ​កំពុងតែ​អង្គុយ​សក់​បះ​ច្រូង មុខ​ស្លេ​ង​ស្លាំង​ក្នុង​ភាពភ័យខ្លាច​ដោយមាន​ទាំង​ភួយ​រំ​ខ្លួន​ផង​។ Continue reading រឿងរ៉ាវ​ខ្មោចលង​ដ៏​គួរអោយ​បះសក់​​​នៅក្នុង​បន្ទប់​​​សណ្ឋាគារ​​​មួយ…

ការបន់ព្រះ និង​ការបួងសួងទេវតាគឺមានតាំងពីយូរលង់ណាស់មកហើយនេះគឺជាការបួងសួងដែលគួរអោយខ្លាចបំផុត…

ការបន់ស្រន់ និង​ការបួងសួង ជា​រឿងធម្មតារបស់អ្នកមានជំនឿ។ មិនថាគេជឿលើអ្វីទេ ការបន់ ឬបួងសួង ជាវិធីទាក់ទងជាមួយនឹងអ្វីដែលគេជឿ។ ពួកគេជឿថា បើសិនជា​បន់ត្រូវបែបបទ ឬត្រូវចិត្ត គេនឹងបានដូចបំណងរបស់គេ។​ ក្នុងអត្ថបទនេះ ខ្ញុំនឹងបង្ហាញវិធីមួយទៀតដែលមានប្រសិទ្ធភាពជា​ងការបន់ស្រន់។ការបន់ស្រន់ ជា​វិធីលួងចិត្តខ្លួនឯង នៅក្នុងស្ថានការណ៍ដែលហួសពីការគ្រប់គ្រងរបស់ខ្លួន។ នៅពេលអ្នកជម្ងឺឈឺធ្ងន់ ហើយអស់សង្ឃឹមលើការព្យាយាម ពួកគេនឹងចាប់ផ្តើមបន់ស្រន់។ បានទទួលផល ឬអត់ ពួកគេលែងខ្វល់ហើយ ព្រោះពួកគេទាល់ច្រក។ Continue reading ការបន់ព្រះ និង​ការបួងសួងទេវតាគឺមានតាំងពីយូរលង់ណាស់មកហើយនេះគឺជាការបួងសួងដែលគួរអោយខ្លាចបំផុត…

មើលហើយព្រឺក្បាល់..!! ជំនឿបុរាណខ្មែរទាក់ទងពី របស់កាពារខ្លួនដូចជា៖ កូនក្រក យ័ន្ត មន្តអាគម និងអាថ័ន ខ្នាយតាន់…

ជំនឿលើមន្តអាគមនាសម័យដើមគឺខ្លាំងក្លាណាស់ធ្វើឲ្យមនុស្សនាំគ្នាស្វែងរកគ្រូ មន្តអាគមឲ្យ ជួយពួកគេមានដូចជាធ្វើឲ្យគេខ្លាំងពូកែកាប់មិនមុតដុតមិនឆេះ,ធ្វើស្នេហ៍ឲ្យគេអាណិតស្រឡាញ់,ដោះអំពើឬមើលជម្ងឺ…ជាដើម។សម័យបច្ចុប្បន្នជំនឿលើគ្រូមន្តអាគមមានការថមថយជាខ្លាំងដោយសារថាពេលខ្លះគ្រូខ្លួនឯងជាអ្នកធ្វើឲ្យសាបរលាបខូចឈ្មោះគ្រូដែលសក្តិសិទ្ធិពិតប្រាកដដូចជាគេឲ្យធ្វើស្នេហ៍បែរជាធ្វើឲ្យអ្នកទៅពឹងងាកមកស្រឡាញ់គ្រូទៅវិញ,ពេលខ្លះគ្រូរំលោភអ្នកទៅពឹងឲ្យជួយត្រូវរងនូវការប្តឹងនិងក្តៅក្រហាយពីមហាជន,គ្រូទារប្រាក់ច្រើនលើសលប់, ពេលខ្លះមិនចេះ អ្វីសោះតែតាំងខ្លួនជាគ្រូវេទមន្តបោកប្រាសគេឯង។ Continue reading មើលហើយព្រឺក្បាល់..!! ជំនឿបុរាណខ្មែរទាក់ទងពី របស់កាពារខ្លួនដូចជា៖ កូនក្រក យ័ន្ត មន្តអាគម និងអាថ័ន ខ្នាយតាន់…

ព្រឺក្បាល​ឥតល្ហែ! មក​ស្ដាប់​​​ចាស់ៗ​​តាម​ភូមិ​​ដាច់​ស្រយាល ដំណាល​​ពី​​រឿង​ខ្មោច​​ចងក…

ទាក់ទងរឿងខ្មោចចងកនេះ មកដល់សព្វថ្ងៃមនុស្សមួយចំនួន ពុំសូវដឹងពីជំនឿរបស់ចាស់បុរាណ ដែលពួក​គាត់​បាន​ហាម​ប្រាម​កូន​​ចៅ​​មិន​​ឲ្យ​យក​មនុស្សស្លាប់ដោយសារចងក យកទៅកប់ និងធ្វើបុណ្យឡើយ។ចំពោះជំនឿនេះ អ្នកស្រុកនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅតែប្រកាន់ជាប់លាប់រហូតមកដល់សព្វថ្ងៃ​នេះ។ នៅ​ពេល​មាន​មនុស្ស​ស្លាប់ ដោយសារចងក គេមិនឲ្យយកខ្មោចនោះទៅធ្វើបុណ្យទេ គឺគេកប់នៅនឹងកន្លែងចងកនោះតែម្ដង។ Continue reading ព្រឺក្បាល​ឥតល្ហែ! មក​ស្ដាប់​​​ចាស់ៗ​​តាម​ភូមិ​​ដាច់​ស្រយាល ដំណាល​​ពី​​រឿង​ខ្មោច​​ចងក…

ដឹងទេ ហេតុអ្វីបានជាខ្មែរ​យើង​មានជំនឿ​ទៅលើ​កូនក្រក តាំងពី​​បុរាណ​កាល​មក?

ជំនឿមន្តអាគមអូមអាម ជំនឿកូនក្រក ដែលខ្មែរយើងតាំងពីសម័យបុរាណ គ្រូលេងមន្តអាគមតែងតែមានជំនឿយ៉ាងមុតមាំថា របស់​​​នេះ​​ពិត​ជា​​ពូកែ​ស័ក្ដសិទ្ធិ អាចការពារ​សត្រូវមិនឲ្យ​មកបៀតបៀនខ្លួនបាន។ មកដល់សព្វថ្ងៃ ជំនឿនេះ​ត្រូវបានសាបរលាប​​ពី​ផ្នត់​​គំនិត​​ខ្មែរ​​​បន្តិច​​ម្ដងៗហើយ នៅសល់​ត្រឹមតែ​​ពាក្យបរម្បរា​ដែលឮតៗគ្នាប៉ុណ្ណោះ។គ្រូអ្នកលេងមន្តអាគមមួយចំនួន​ដែលមានចិត្តពិសពុល កាចសាហាវព្រៃផ្សៃ អ្នកលេងមន្តអាគមទាំងនោះ ភាគច្រើនតែងតែ​មាន​កូន​​ក្រក​​ចាំ​ការពារ​​ខ្លួន​ជានិច្ច ព្រោះថា សូម្បីតែ​ប្រពន្ធកូន​ខ្លួនឯង​ក៏ហ៊ានសម្លាប់ដែរ ដើម្បីឲ្យខ្លួន​បានសម្រេច​មន្តអាគម ​បង្កើត​ជា​កូន​​ក្រក​នេះ។ Continue reading ដឹងទេ ហេតុអ្វីបានជាខ្មែរ​យើង​មានជំនឿ​ទៅលើ​កូនក្រក តាំងពី​​បុរាណ​កាល​មក?

ខ្សែភាពយន្តបែបរន្ធត់ដែលដកស្រង់ពីរឿងរ៉ាវពិត

ខ្សែភាពយន្តរន្ធត់គឺជាចំណីចក្ខុងមួយដែលញ៉ាំងអារម្មណ៍អ្នកទស្សនាឲ្យរន្ធត់ញាប់ញ័រ ដកដង្ហើមស្ទើរតែដកមិនដល់គ្នា ស្ទើរគ្រប់ឈុត ជាពិសេសឈុតពញ្ញាក់អារម្មណ៍ជាដើម ។ ក្នុងចំណោមខ្សែភាពយន្តបែបរន្ធត់ទាំងនោះមួយចំនួនគឺជាការស្រមើស្រមៃរបស់អ្នកនិពន្ធ មួយចំនួនទៀតត្រូវបានដកស្រង់ចេញពីសៀវភៅប្រលោមលោក ប៉ុន្តែតើអ្នកមានដឹងទេថា ខ្សែភាពយន្តខ្លះគឺត្រូវបានផលិតដោយពឹងផ្អែកលើរឿងពិតដែលកើតឡើងកាលពីអតីតកាល ។ Continue reading ខ្សែភាពយន្តបែបរន្ធត់ដែលដកស្រង់ពីរឿងរ៉ាវពិត

វត្ថុសាក់ស័ក្កសិទ្ធដែលដែលប្រជាជនខ្មែរភាពតិចណាស់បានដឹងហើយក៏មានមនុស្សភាពតិចដែលៗបានឃើញ

តាំងពីបុរាណមក មន្តអាគមន៍មានច្រើនប្រភេទណាស់ ហើយវត្តុស័ក្កសិទ្ធក៏មានច្រើនណាស់ដែរ ជាទូទៅទីកន្លែងផ្សេងៗតែងតែកសាងឡើងតាមក្បួនច្បាប់ត្រឹមត្រូវណាស់។ មានជំនឿថាបើកសាងត្រឹមត្រូវតាមក្បួនខ្នាតនោះអ្នកដែលរស់នៅ អ្នកប្រកបការងារ និង អ្នកដែលចូលទៅទីនោះពិតជាមានលាភ មានបារមីខ្ពង់ខ្ពស់ជាក់ជាមិនខាន។តួរយ៉ាងកាស៊ីណូមួយ មុននិងសាងឡើង គេតែងប្រារព្ធពិធីមួយមានឈ្មោះថា ដាស់អាថាន់ ឬ សាងអាថាន់។ នេះបើតាមលោកគ្រូម្នាក់ដែលមានមន្តអាគន៍ គាថាល្បីល្បាញបំផុត តែគាត់មិនសូវចេញមុខទេ ហើយបើអ្នកដែលមានបំណងទៅរកគាត់ ទាស់តែមានឧបនិស្ស័យទើបអាចជួបបាន។ Continue reading វត្ថុសាក់ស័ក្កសិទ្ធដែលដែលប្រជាជនខ្មែរភាពតិចណាស់បានដឹងហើយក៏មានមនុស្សភាពតិចដែលៗបានឃើញ

ស្រ្ដីម្នាក់ស្លាប់ដោយមិនដឹងមូលហែតុ លុះដឹងមូលហែតុព្រឺក្បាល

មានគ្រួសារដ៏តូចមួយរស់នៅតាមជនបទហើយពួកគាត់មានកូន2នាក់ កូនស្រីច្បងឈ្មោះម៉ាឡៃនិងកូនពៅឈ្មោះម៉ាឡាក់៕ម៉ាឡៃនាងអាយុ20ឆ្នាំហើយ ឯម៉ាឡាក់អាយុ7ឆ្នាំ ម៉ាឡៃនាងជាក្មេងឧស្សាហ៌ណាស់កិច្ចការផ្ទះគឺទុកចិត្ត លើនាងចុះ៕ថ្ងៃមួយនៅពេលដែលឪពុកម្ដាយរបស់នាងទៅ រកអុសក្នុងព្រៃជ្រៅពួកគាត់ទាំងពីបានប្រាប់ទៅកូនៗថា “ពេលដែរពុកនិងម៉ែឯងមិននៅត្រូវមើលថែប្អូនផងព្រោះគេនៅក្មេងណាស់ហើយត្រូវបិទទ្វាបិទបង្អួចផងប្រយត្ន័អ្នកមិនស្គាល់មុខចូលមក”៕ផ្ដាំរួចពួកគាត់ទាំង2ក៏ចេញទៅនៅសល់តែម៉ាឡៃនិងម៉ាឡាក់៕ Continue reading ស្រ្ដីម្នាក់ស្លាប់ដោយមិនដឹងមូលហែតុ លុះដឹងមូលហែតុព្រឺក្បាល

អូយស្រៀវឆ្អឹងខ្នង! អ្នកណាខ្លះមិនជឿរឿងខ្មោចលង… បើដឹងរឿងនេះ ពិតជាមិនអាចបកស្រាយបានទេ…!

រឿង​ហេតុនេះ​កើតឡើង​អំ​ឡុ​ងឆ្នាំ​១៩៨៩ នៅ​ភោជនីយដ្ឋាន​ទ្រី​យួ​យ​គី ហុងកុង ។ ដូច​ធម្មតា ​អ្នក​ប​ម្រើ​តែង​ទទួលបាន​ទូរស័ព្ទ​កុម្មង់​អាហារ​សម្រាប់​មនុស្ស​៤​នាក់ ​រួមមាន​បាយ ​ពង​ទា​ក្រឡុក មីឆា​សាច់គោ រួម​នឹង​អាហារ​មួយចំនួនទៀត​។​អាសយដ្ឋាន​ដែល​ភ្ញៀវ​កុម្មង់​អាហារ​ប្រាប់​គឺជា​ភូមិគ្រឹះ​មួយ​នៅ​តំប​ន់ឧ​ទ្យា​ន​សៀ​ភីង ។​ប៉ុន្តែ​ពេល​ដែ​ល​អ្នកបម្រើ​យក​អាហារ​ទៅ​ដ​ល់ ​បាន​ចុច​កណ្តឹង​ច្រើនសា​ ប៉ុន្តែ​គ្មាន​ចម្លើយ​ឆ្លើយតប​។​គាត់​ក៏គោះ​ទ្វារ ​ហើយ​ស្រែក​ខ្លាំងៗ​ថា «​យកអាហារ​មក​ជូនៗ​» ។ Continue reading អូយស្រៀវឆ្អឹងខ្នង! អ្នកណាខ្លះមិនជឿរឿងខ្មោចលង… បើដឹងរឿងនេះ ពិតជាមិនអាចបកស្រាយបានទេ…!