ហេតុអ្វីពេលមានមនុស្សស្លាប់ គេចាំបាច់ដោតទង់ក្រពើ នៅមុខផ្ទះធ្វើអ្វី?
ទង់ក្រពើ គឺទង់មួយដែលបានធ្វើឡើងពីក្រណាត់ស ដែលរចនា ឬកាត់ចេញជារូបរាងសត្វក្រពើ។រាល់ពេលមានពិធីបុណ្យសពម្តងៗ អ្នកតែងសង្កេតឃើញទេថា ហេតុអ្វីបានជាមានទង់ក្រពើធ្វើពីក្រណាត់ស.ដោតនៅពីមុខរោង ឬនៅពីមុខផ្ទះអ្នកស្លាប់?ជាការពិតមនុស្សភាគច្រើនតែគិតថា ឱ្យតែពេលឃើញរូបទង់ក្រពើនេះនៅមុខផ្ទះគឺតំណាងថាផ្ទះនោះមានមនុស្សស្លាប់ហើយ។ ស្របជាមួយគ្នានេះក្រុមការងារខ្មែរឡូតយើងក៏បានធ្វើការសាកសួរអ៊ុំស្រីម្នាក់ឈ្មោះ សុខ ដែលមានអាយុ៥៨ឆ្នាំ គាត់បានឱ្យយើងដឹងថា៖ «កាលពីដើមនៅលើផែនដីយើងមានសុទ្ធតែទឹក ទើបនាងគង្ហីងដែលរស់នៅក្រោម បាតសមុទ្របានផុសចេញមកទឹកដោយជិះក្រពើមួយក្បាលឱ្យផុតពីរលក ហើយគ្រវីសក់ស្រូបយកទឹកចេញបង្កើតបានជាដី ដែលអាចឱ្យមនុស្សអាចរស់នៅបាន។ Continue reading ហេតុអ្វីពេលមានមនុស្សស្លាប់ គេចាំបាច់ដោតទង់ក្រពើ នៅមុខផ្ទះធ្វើអ្វី?