រន្ធត់ណាស់!ខ្មោចប្រែខ្លួនជាមនុស្ស មកជួយដូរកង់់ឡាន….(រឿងពិត)

នឹកឃើញមិនភ្លេច រឿងហេតុកាលពីយប់មិញ ពេលដែលខ្ញុំជិះឡានជាមួយបងប្រុសខ្ញុំទៅខេត្តបាត់ដំបង បំណងចង់ទៅមើលរឿង “First they killed my father” ព្រោះគេចាក់បញ្ចាំងជូនទស្សនាដោយសេរី។ ប៉ុន្តែសំណាងមិនល្អ ពេលជិះហួសទីរួមខេត្តកំពង់ឆ្នាំងបន្តិច ឡានបងប្រុសខ្ញុំក៏បែកកង់។ ដំបូងពួកខ្ញុំគិតថាមិនអីទេ ក៏ប្រឹងដូរកង់ខ្លួនឯង ស្រាប់តែដូរយូរទៅ កាន់តែយូរទៅ ចំណាយពេលអស់បួនប្រាំម៉ោង នៅតែដូរមិនទាន់រួចទៀត។ ពេលនោះ ប្រហែលជាខ្ទង់ម៉ោង6ល្ងាច មេឃចាប់ផ្តើមងងឹត ពួកខ្ញុំក៏ចាប់ផ្តើមព្រួយបារម្ភជាខ្លាំង។

Leave a comment