
កាលពី3-4ឆ្នាំមុនខ្ញុំនឹងបងប្រុសខ្ញុំកំពុងតែអង្គុយផឹកនៅមុខផ្ទះរបស់បងជីដូនមួយរបស់ខ្ញុំ ពេលម៉ោងប្រហែលជា11យប់ពេលនៅពួកយើងក៏បានឈប់ផឹកហើយក៏រកកន្លែងគេងរៀងៗបងប្រុសខ្ញុំនឹងបងជីដូនមួយពួកគាត់បានទៅគេងនៅក្នុងបន្ទុប តែខ្ញុំបែរជាគេងមុខបន្ទុបហើយត្រូវនឹងផ្លូវត្រង់នៅផ្ទះបាយទៀត(ចាស់ៗនិយាយថាគឺគេមិនអោយកគេងចឹងនៅទេព្រោះជាផ្លូវរបស់គេដើរ)នៅពេលយប់នោះដែរខ្ញុំមានអារម្មណ៍ថាដូចមានមនុស្សកំពុងតែដើរមកជិតខ្ញុំពេលនោះខ្ញុំក៏លួចបើកភ្នែកមើលតិចៗពេលនោះខ្ញុំក៏បានឃើញស្រមោលខ្មៅយ៉ាងធំដើរទៅវិញទៅមកដូចជាចង់ប្រាប់អ្វីដល់យើងម្យ៉ាងចឹង ហើយស្រមោលខ្មៅនោះក៏បានដើរទៅផ្ទះបាយហើយក៏បានបើកភ្លើងផ្ទះបាយទៀតបន្ទប់មកស្រមោលនោះក៏បានត្រឡប់មកវិញហើយក៏ដើរចូលទៅនៅនឹងសសរកណ្ដាលផ្ទះនោះបាតទៅ ចាប់ពីថ្ញៃនោះមកខ្ញុំមិនដែរសូវហានគេងនៅផ្ទះនោះតែឋងទៀតឡើយ
