
រឿង «រាត្រីក្នុងមន្ទីរពេទ្យ» ជាខ្សែភាពយន្ត ដែលនិយាយពីទំនៀមទម្លាប់ដ៏គួរឱ្យខ្លាចមួយរបស់ប្រជាជនឥណ្ឌូនេស៊ី ដែលពួកគេតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំរៀងរាល់ថ្ងៃដំបូងនៃខែ Suro ក្នុងប្រក្រតិទិនជ្វា។ ដោយមានប្ដីប្រពន្ធមួយគូ បានសម្រេចចិត្តផ្លាស់ទីលំនៅទៅផ្ទះ ដែលដាច់ស្រយាលមួយ ទាំងដែលប្រពន្ធកំពុងពពោះកូនក្នុងផ្ទៃផង។ ដោយជាគ្រួសារចំណូលថ្មី មិនបានយល់ដឹងនូវវប្បធម៌របស់ទីតាំងនេះច្បាស់ នាងជាប្រពន្ធបានរកឃើញខ្លួនឯងនៅក្នុងមន្ទីរពេទ្យមួយ ដែលគ្មានមនុស្ស នារាត្រីដ៏គួរឱ្យខ្លាចមួយនេះ។
