
១)សុបិនឃើញឈាម
-សុបិនឃើញថាសម្លាប់គ្នា រហូតហូរឈាម ឬឈាមសត្វដែលត្រូវគេសម្លាប់ដក់ពេញផ្លូវថ្នល់។
*ទំនាយបញ្ជាក់ថា នឹងបានទទួលជោគលាភឬមានសំណាងក្នុងផ្នែកការផ្សងព្រេងអ្វីមួយ។
-សុបិនឃើញមានឈាមហូរឬឈាមហូរចេញតាមរាងកាយខ្លួនឯង។
*ទំនាយបញ្ជាក់ថា នឹងអស់គ្រោះឬបានទទួលដំណឹងល្អពីចម្ងាយ។
-សុបិនឃើញថាបានបរិភោគឈាមសត្វ។
*ទំនាយបញ្ជាក់ថា នឹងបានទទួលជោគលាភពីការផ្សងសំណាងឬលេងល្បែង។
