
កាលបើមានបុគ្គលស្លាប់ថ្មីៗនៅលើផ្ទះ អាចារ្យយោគីត្រូវរកទឹកមួយក្អមតូច និងថ្មមួយដុំតូច ហើយអុជធូប ៣ សរសៃយកទៅដាក់ចុងជើងបុគ្គល រួចធ្វើឧបកិច្ចការពារកុំឲ្យអសុរកាយវាចូលក្នុងរូបបុគ្គលនោះបាន។ បើមិនដូច្នេះទេ កាលណាមានសត្វឆ្មាសម្បុរខ្មៅលោតកន្លងបុគ្គលនោះអសុរកាយនឹងចូលក្នុងរូបបុគ្គលនោះបានពុំខាន។ បើមិនបានធ្វើដូច្នេះ ត្រូវព័ទ្ធសីមា។ បើបានព័ទ្ធសីមាហើយ ទោះមានឆ្មាខ្មៅលោតរំលងក៏មិនមានហេតុអ្វីដែរ។
