
កាលពី១៨ឆ្នាំមុននៅក្នុងទីក្រុងភ្នំពេញអ្នកណាៗក៏ធ្លាប់ញាក់សាច់ដែរ ពិសេសពួកឧកញ៉ាៗ និងពួកអ្នកមានៗ យ៉ាងហោចណាស់ក៏ជិត២០នាក់ ត្រូវបានក្រុមឧក្រិដ្ឋជនកំពូលមេចោរប្លន់ល្បីឈ្មោះ ២នាក់ គឺម្នាក់ឈ្មោះ អារ៉ាស្មាច់ និងម្នាក់ទៀតឈ្មោះ ហួត រ៉ាវុធ ព្រមទាំងកូនចៅពួកគេដើរប្លន់និងចាប់ជិរិតអុកឡុកពេញទីក្រុងភ្នំពេញធ្វើឲ្យពួកអ្នកមានទាំងឡាយភ័យញាក់សាច់គ្រប់ៗគ្នា រីឯពួកសមត្ថកិច្ចទាំងបូលីសនិងប៉េអឹម ក៏វិលក្បុងឈឺក្បាល ពីក្រុមកំពូលមេចោរទាំងនេះដែរ។គេនៅចាំបានថា កាលនៅអំឡុងឆ្នាំ២០០០ កំពូលមេចោរចាប់ជំរិតមនុស្សទាំងពីរអារ៉ាស្មាច់និង ហួតរ៉ាវុធ ម្នាក់ៗចាប់ជំរិតពួគអ្នកមាននិង មហាសេដ្ឋីយ៉ាងហោចណាស់៩លើកដូចគ្នា ហើយសរុបទៅ១៨លើក ។ អារ៉ាស្មាច់ ប្លន់និងចាប់សេដ្ឋីជំរិតទារប្រាក់សរុបបានទឹកប្រាក់ប្រមាណ១,២៧លានដុល្លារ រីឯហួត រ៉ាវុធ ជំរិតបានជិត ៨០ម៉ឺនដុល្លារ។
