ពូកែ​មិន​ស្តាប់​មិន​គោរព​វិធានការកូ​វីដ​១៩ ចាប់​ដាក់​ឱ្យ​នៅ​ក្នុង​”​ផ្ទះ​ខ្មោចលង​”

ដោយ​មាន​ការរំលោភបំពាន​លើ​ច្បាប់​ចត្តា​ឡីស័​ក​ញឹកញាប់​ពេក​នោះ អ្នកនយោបាយ​ឥណ្ឌូនេស៊ី​ម្នាក់ បាន​សម្រេចចិត្ត​បំភ័យ​ពួក​អ្នក​ល្មើស​ច្បាប់​ដោយ​ចាក់សោ​ពួកគេ​ឱ្យ​នៅ​ក្នុង​” ផ្ទះ​ខ្មោចលង​”​។​​លោកស្រី​គូស​ឌី​ណា អ៊ុន​ទុង យូ​នី ស៊ូ​កូវ៉ា​ទី អភិបាលក្រុង​ស្រា​ហ្គេន​និយាយថា​លោកស្រី​បាន​ចេញ​បញ្ជា​ដែល​ប្លែក​ពី​គេ​មួយ​នៅ​សប្តាហ៍​នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​មនុស្ស​ចេញចូល​ច្រើន​នៅ​តំបន់​​នោះ បន្ទាប់ពី​មាន​ការបិទ​នៅ​ក្រុង​ហ្សា​ការតានិង​ទីក្រុង​ធំៗ ដទៃទៀត​ដើម្បី​ទប់ស្កាត់​ការចម្លងកូ​វីដ​១៩​។​​ប៉ុន្តែ ពួក​អ្នក​ចំណូល​ថ្មី​ខ្លះ មិន​គោរព​បទបញ្ជា​ដែល​ថា​ពួកគេ​ត្រូវដាក់​ខ្លួន​នៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩​នៅ​ទូទាំង​តំបន់​នៅ​កោះ​Java ដែលមាន​​ប្រជាជន​រស់នៅ​យ៉ាង​ច្រើន​នេះ​។​

Leave a comment