សំណង់​សណ្ឋាគារ​ខ្មោច​នៅ​ខេត្ត​ សៀមរាប(ហាមអានបើនៅម្នាក់ឯង)

ជាង​ពីរ​ទសវត្សរ៍​មក​ហើយ​ដែល​តួ​លេខ​ពីរ​ខ្ទង់​នៃ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ និង​ភ្ញៀវ​ក្នុង​ស្រុក តែង​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​ប្រាសាទ​បុរាណ​នា​តំបន់​អង្គរ​នៃ​ទឹកដី​ខេត្ត​សៀមរាប។ ​លំហូរ ​ភ្ញៀវ​ទេសចរ ក៏​ជា​ឈ្នួន​នាំ​ដល់​ការ​រីកចម្រើន​ផ្នែក​ឧស្សាហ​កម្ម​សំណង់ ដែល​ផ្តោត​ទៅ​លើ​វិស័យ​សណ្ឋាគារ ផ្ទះ​សំណាក់ និង​ភោជនីយដ្ឋាន ដោយ​មាន​ចំនួន​ច្រើន​រាប់រយ​ទីតាំង​រីក​ដុះ​ដូច​ផ្សិត ស្ថិត​នៅ​ក្នុង​បរិវេណ​នៃ​ទីក្រុង​សៀមរាប ដែល​មាន​ចម្ងាយ​តែ៧​គីឡូម៉ែត្រ ភាគ​ខាង​ត្បូង​ប្រាសាទ​អង្គរវត្ត ដ៏​ល្បីល្បាញ​របស់​ប្រទេស​កម្ពុជា​។​ថ្វីបើ​ទីក្រុង​សៀមរាប មាន​ការ​អភិវឌ្ឍ​វិស័យ​សណ្ឋាគារ យ៉ាង​សកម្ម​គ្រប់​ពេល​វេលា​ក៏ដោយ ក៏​មហាជន​ក្នុង​ស្រុក​ទូទៅ​បាន​ចោទ​ជា​ចម្ងល់​ថា ចុះ​ហេតុ​អ្វី បាន​ជា​គេ​ឃើញ​មាន​សំណង់​ដ៏​ធំៗ​ចំនួន ២​ កន្លែង​ទំនង​ដូច​ជា​សណ្ឋាគារ ត្រូវ​បាន​សាងសង់​ដោយ​គ្មាន​ទី​បញ្ចប់​អស់​រយៈពេល​ជាង ​១០ ​ឆ្នាំ កន្លង​មក​ហើយ​? តើ​សំណង់​នោះ​ជា​សណ្ឋាគារ​ខ្មោច ឬ​យ៉ាង​ណា? Continue reading សំណង់​សណ្ឋាគារ​ខ្មោច​នៅ​ខេត្ត​ សៀមរាប(ហាមអានបើនៅម្នាក់ឯង)

ដងវីថីដ៏មហាសែនគ្រោះថ្នាក់ និងល្បីថាមានវិញ្ញាណខ្មោចលងកាចសាហាវជាងគេបំផុតលើលោក

ធម្មតាផ្លូវថ្នល់គេបង្កើតឡើងដើម្បីឱ្អ្នកយដំណើរអាចធ្វើដំណើរបានងាយស្រួល តែក្នុងលោកនេះមិនមែនថាផ្លូវទាំងអស់សុទ្ធតែអាចឱ្យអ្នកធ្វើដំណើរបាននោះទេ។ តាមផ្លូវនៅក្នុងប្រទេសមួយចំនួនមានមនុស្សខ្លះមិនហ៊ានធ្វើដំណើរសោះឡើយ ហើយបើបានធ្វើដំណើរហើយអាចនឹងបានឃើញអ្វីដែលមិនគួរឃើញជាដើម។ Continue reading ដងវីថីដ៏មហាសែនគ្រោះថ្នាក់ និងល្បីថាមានវិញ្ញាណខ្មោចលងកាចសាហាវជាងគេបំផុតលើលោក

រឿងពិតនៅស្រុកបាភ្នំ៖ ព្រឺក្បាល…ផ្ទះមួយខ្នង គ្រាន់តែជិះកាត់ឃើញដំបូល ក៏ខ្លាចដែរ ព្រោះមានគ្រួសារខ្មោចរស់នៅ

ព្រៃវែង៖ បច្ចុប្បន្ននេះ យើងសង្កេតឃើញវិទ្យាសាស្ត្រ មានភាពរីកចម្រើនខ្លាំង គួរឲ្យកត់សំគាល់ ដែលធ្វើឲ្យមនុស្សជំនាន់ក្រោយ មិនសូវជឿលើ អបិយជំនឿ វិញ្ញាណ ខ្មោចព្រាយ បិសាច និងបារមីអរូបិយប៉ុន្មានឡើយ ប៉ុន្តែជាមួយគ្នានេះ ក៏មានមនុស្សជាច្រើន នៅតែមានជំនឿលើផ្លូវងងឹកទាំងអស់នេះ ពោលគឺសូម្បីតែ ប្រទេសលោកខាងលិច ដែលមានការរីកចម្រើនខ្លាំង ទៅលើវិស័យបច្ចេកវិទ្យា វិទ្យាសាស្រ្ត ក៏នៅតែមិនទាន់ មានអំណះអំណាងច្បាស់លាស់ នៅឡើយទេថា នៅលើលោកនេះមាន ឬគ្មាន វិញ្ញាណខ្មោច ព្រាយ ជាដើម ។ទាក់ទងជាមួយគ្នានេះដែរ ថ្ងៃនេះក្រុមការងារយើង បានលើកយករឿងមួយ ដែលមនុស្សចាស់ៗ រស់ក្នុងឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង អះអាងថា ជារឿងពិត ដែលវាបានកើតឡើងប្រហែលជាង ១០ឆ្នាំ មុន ប៉ុន្តែរឿងនេះនៅតែដិតជាប់អារម្មណ៍ពួកគាត់ជានិច្ច ។ អ្នកស្រុកអ្នកភូមិ រស់នៅតំបន់ខាងលើ បានលើកយកផ្ទះមួយខ្នង ស្ថិតក្នុងភូមិមាត់ព្រៃ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយកាលពីជាង ១០ឆ្នាំមុន ផ្ទះមួយខ្នងនេះ ត្រូវបានម្ចាស់បោះបង់ចោល ទុកឲ្យនៅព័ន្ធព័ទ្ធទៅដោយព្រៃក្រាស់រុំជញ្ជាំង និងដំបូលផ្ទះ ដែលមើលទៅគួរឲ្យខ្លាចបំផុត ។ Continue reading រឿងពិតនៅស្រុកបាភ្នំ៖ ព្រឺក្បាល…ផ្ទះមួយខ្នង គ្រាន់តែជិះកាត់ឃើញដំបូល ក៏ខ្លាចដែរ ព្រោះមានគ្រួសារខ្មោចរស់នៅ

អាថ៌កំបាំងនៃការស្លាប់ដោយមិនដឹងមូលហេតុនៅក្បែរ “ច្រកទ្វារទៅឋាននរក” ត្រូវបានរកឃើញ

អស់រយៈពេលជាច្រើនឆ្នាំដែលគេសង្កេតឃើញមានការស្លាប់ដោយគ្មានមូលហេតុនៅជិតប្រាសាទនោះ។ នៅពេលដែលមានសត្វណាមួយនៅក្បែរច្រកទ្វារនោះ វានឹងស្លាប់ដោយឯកឯង ហើយគ្មាននរណាបានធ្វើការបកស្រាយពីហេតុការណ៍ទាំងនោះឡើយ។អ្នកភូមិសាស្រ្តក្រិកបុរាណម្នាក់បានសរសេរថា នៅពេលដែលគាត់បោះកូនចាបចូល ភ្លាមៗនោះពួកវាក៏បានធ្លាក់ស្លាប់។ គាត់បានសរសេរបន្ថែមទៀតថា ទីធ្លានេះពោរពេញដោយចំហាយអ័ព្ទក្រាស់ដែលធ្វើឲ្យយើងមិនអាចមើលឃើញដី។យ៉ាងណាក្ដី ថ្មីៗនេះ អ្នកស្រាវជ្រាវខាងផ្នែកបុរាណវិទូបានរកឃើញមូលហេតុនៃការស្លាប់នេះហើយ។ ពួកគេបាននិយាយថា​ វាមិនមែនដោយសារតែកំលាំងឥទ្ធិពលរបស់អាទិទេពរឺកំលាំងអមនុស្សនៅឋានបិសាចអ្វីនោះទេ តែវាគ្រាន់តែជាបាតុភូតសាមញ្ញាមួយប៉ុណ្ណោះ។ Continue reading អាថ៌កំបាំងនៃការស្លាប់ដោយមិនដឹងមូលហេតុនៅក្បែរ “ច្រកទ្វារទៅឋាននរក” ត្រូវបានរកឃើញ

តាមជំនឿខ្មែរ នៅតាម​ស្រុកភូមិខ្លះ ជណ្ដើរផ្ទះ​តែងតែ​មាន​ខ្មោចព្រៃ​ចាំថែរក្សា

ជាធម្មតា នៅតាមផ្ទះសម្បែងនីមួយៗ​តែងតែ​មានពពួកទេវតា និងជំនាងផ្ទះ​​នៅចាំថែរក្សា។ បើតាមជំនឿខ្មែរពីបុរាណ មិនត្រឹមតែ​នៅ​ក្នុងផ្ទះ​មានខ្មោចស្រី ឬជំនាងផ្ទះ ចាំការពារថែរក្សាទេ សូម្បីតែនៅ​ជណ្ដើរផ្ទះ​ក៏មានខ្មោចប្រុស​ចាំការពារថែ​រក្សាដែរ។នៅពេលដែល​មានពិធីឡើងផ្ទះ គេតែងយក​អំបោះទៅចងនៅជុំវិញ​ជណ្ដើរផ្ទះ​ដែលទើបនឹងសង់ថ្មី។ ជណ្ដើរផ្ទះ​ត្រូវបាន​ទទួល​ការ​ថែរក្សា​ដោយខ្មោច​ព្រៃប្រុស ចំណែក​ខ្មោចស្រី​ជាអ្នក​ចាំការពារថែរក្សានៅខាងក្នុងផ្ទះ ខ្មោចព្រៃប្រុសនេះ គឺចាំការពារឲ្យ​កុំឲ្យ​ពពួក​អមនុស្ស ព្រាយ ខ្មោច បិសាច ដែលពួកអមនុស្សទាំងនោះ មានបំណងមកចង់មក​យាយីបៀតបៀនម្ចាស់ផ្ទះ។ នេះបើតាម​ការ​រៀប​​រាប់​ឲ្យដឹង​ពី​សំណាក់ លោកតា ប៉ិញ ។លោកព្រឹទ្ធាចារ្យរូបនេះ​ ក៏មានប្រសាសន៍ឲ្យដឹងបន្ថែម​ទៀតថា កាលណាជណ្ដើរផ្ទះ​ត្រូវបានដកចេញនៅពេលយប់ ជណ្ដើរនោះ​មិន​ត្រូវធ្វើ​ឲ្យរលីង​ស្រិល​នោះទេ ត្រូវតែទុកឲ្យមានដុំរាយនៅកាំចុងក្រោយ ដើម្បីអាចឲ្យខ្មោចដែល​ការពារជណ្ដើរនោះ អាច​បញ្ឈប់​ការឈ្លាន​ពាន​​របស់​ខ្មោច​ចង្រៃ៕ Continue reading តាមជំនឿខ្មែរ នៅតាម​ស្រុកភូមិខ្លះ ជណ្ដើរផ្ទះ​តែងតែ​មាន​ខ្មោចព្រៃ​ចាំថែរក្សា

ផ្ទះខ្មោចលង ដ៏គួរឲ្យខ្លាចបំផុត អ្នកណាបានចូលហើយសឹងតែក្លាយជាមនុស្សឆ្កួត

អាមេរិក៖ ផ្ទះខ្មោចមួយកន្លែង មានទីតាំងក្នុងរដ្ឋ កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ត្រូវបានគេពិពណ៌នា ថាជាផ្ទះខ្មោច គួរឲ្យខ្លាច បំផុតនៅ លើពិភពលោក ដែលគ្មាននរណាម្នាក់ ឆ្លងផុត ក្នុងផ្ទះខ្មោចនោះ ដោយគ្មាន ភាពភ័យខ្លាចនោះទេ។Mckamey Manor ជាផ្ទះ ខ្មោចភ័យរន្ធត់ បំផុតមួយ នៅក្នុងទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា បានបង្កើត ឡើងដោយ លោក Russ Mckamey វ័យ៥៥ឆ្នាំ និង មិត្តស្រីរបស់គាត់ នាង Carol Schutz។ អ្នកទាំងពីរ ត្រូវបានដឹងថា ចំណាយលុយជាង ៥០០,០០០ ដុល្លារអាមេរិក ដើម្បីធ្វើឲ្យ កន្លែងនេះក្លាយជា ទីកន្លែងផ្ទះ ខ្មោចកំសាន្ត ដ៏គួរខ្លាចព្រឺ រន្ធត់ ជាងគេបំផុត លើលោក ដោយផ្តល់ឲ្យ អ្នកក្លាហានចង់ ចូលក្នុងផ្ទះ មិនចាំបាច់ ត្រូវចំណាយលុយនោះទេ។ Continue reading ផ្ទះខ្មោចលង ដ៏គួរឲ្យខ្លាចបំផុត អ្នកណាបានចូលហើយសឹងតែក្លាយជាមនុស្សឆ្កួត

ល្បីខ្មោច​ បំពេរកូនលងបន្លាច​ ប្រជាជននៅ​ អូរមួយក្បែរ​ភូមិ​ នៅខេត្តប៉ៃលិន

ខេត្ត​ប៉ៃ​លិន​៖ បើ​សិន​ជា​មាន​គេ​និយាយ​រៀបរាប់​រឿង​ខ្មោច​ព្រាយប​ិសាច​ប្រាប់​ដល់​ក្មេង​​តូចៗ​ដែល​កំពុង​ជួប​ជុំ​គ្នា​នៅ​កន្លែង​ណាមួយ​នោះ គឺ​ពួកគេតែង​តែ​អង្គុយ​ឬ​ឈរ​សម្ងំ​ចំហ​មាត់​ចាំ​ស្តាប់​យ៉ាង​ប្រុង​ប្រយ័ត្ន​ និង​យក​ចិត្ត​ទុក​ដាក់​បំផុត​ ទោះ​បី​ជា​រឿង​នោះ​ពិត​ឬជា​រឿង​និទាន​បែប​កុហក​ក៏​ដោយ​ ថែម​ទាំង​ធ្វើ​ឱ្យ​ពួកគេ​ម្នាក់ៗ​មាន​អារម្មណ៍​ថា​ភ័យ​ខ្លាច​រហូត​ព្រឺ​រោម​ដៃ​ជើង​ផង​ដែរ ។​ ទាក់ទិន​ទៅ​នឹង​បញ្ហា​ទាំង​នេះ​ មាន​អ្នក​ខ្លះ​ជឿ​ថា​ ពិត​ជា​មាន​ខ្មោច​ព្រាយ​បិសាច​មែន​ តែ​ក៏​មាន​អ្នក​ខ្លះ​ទៀត​អត់​ជឿ​ទាល់​តែ​សោះថា​មាន​ខ្មោច ព្រោះ​​មើល​អត់​ឃើញ​ ហើយ​ក៏​មាន​តែ​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ដែល​គេ​និពន្ធ​ឡើង​ប៉ុណ្ណោះ ។​ មិន​ដឹង​ថា​ អស់​លោក​អ្នក​មាន​យោបល់​បែប​ណា​ជុំ​វិញ​ការ​ផ្សាយ​ព័ត៌​មាន​ពី​ខ្មាច​ព្រាយប​ិសាច​នេះ ​​ ឡើយ​ ទោះ​បី​ជា​បែប​ណា នេះ​គ្រាន់​តែ​ជា​រឿង​ភ្ញាក់​ផ្អើល​ដែល​បាន​កើត​ឡើង​ប៉ុណ្ណោះ ។​ Continue reading ល្បីខ្មោច​ បំពេរកូនលងបន្លាច​ ប្រជាជននៅ​ អូរមួយក្បែរ​ភូមិ​ នៅខេត្តប៉ៃលិន

ដងវីថីដ៏មហាសែនគ្រោះថ្នាក់ និងល្បីថាមានវិញ្ញាណខ្មោចលងកាចសាហាវជាងគេបំផុតលើលោក

ធម្មតាផ្លូវថ្នល់គេបង្កើតឡើងដើម្បីឱ្អ្នកយដំណើរអាចធ្វើដំណើរបានងាយស្រួល តែក្នុងលោកនេះមិនមែនថាផ្លូវទាំងអស់សុទ្ធតែអាចឱ្យអ្នកធ្វើដំណើរបាននោះទេ។ តាមផ្លូវនៅក្នុងប្រទេសមួយចំនួនមានមនុស្សខ្លះមិនហ៊ានធ្វើដំណើរសោះឡើយ ហើយបើបានធ្វើដំណើរហើយអាចនឹងបានឃើញអ្វីដែលមិនគួរឃើញជាដើម។ Continue reading ដងវីថីដ៏មហាសែនគ្រោះថ្នាក់ និងល្បីថាមានវិញ្ញាណខ្មោចលងកាចសាហាវជាងគេបំផុតលើលោក

តាមពិត មូលហេតុ​ពិត​ប្រាក​នៅ​ពីក្រោយ​ខ្មោច​សង្កត់​គឺ​…

មាន​មនុស្ស​ច្រើនណាស់​ធ្លាប់​ឆ្លងកាត់​ហេតុ​ការចម្លែក​មួយ​នេះ​។ នៅពេល​អ្នក​កំពុងតែ​គេង​លក់ ឬ​ភ្ញាក់​ពី​គេង អ្នក​ពិតជា​ព្យាយាម​ប្រែខ្លួន ប៉ុន្តែ​បែរជា​មិនអាច​ធ្វើកើត​ទៅវិញ​។ និយាយ​ឱ្យ​ខ្លី​ទៅ​គឺ​មិនអាច​កម្រើក​សូម្បីតែ​ដៃ និង​ជើង​តែម្តង​។​ភ្លាមៗ​នោះ​អ្នក​ទំនង​ជាមាន​អារម្មណ៍​ថា មាន​អ្វីមួយ​ខ្មៅ​កំពុងតែ​ធ្វើ​ចលនា​។ វា​អាច​ចេញពី​ជ្រុង​នៃ​បន្ទប់ និង​ធ្វើដំណើរ​យឺតៗ​មកលើ​គ្រែ​របស់​អ្នក​តែម្តង​។ ពេលនោះ អ្នក​បាន​ព្យាយាម​កម្រើកខ្លួន និង​ស្រែក​ឱ្យគេ​ជួយ ប៉ុន្តែ​បែរជា​មិនអាច​ធ្វើបាន​ទៅវិញ​។ ពេលខ្លះ អ្នក​ប្រហែលជា​ចាប់ផ្តើម​មាន​អារម្មណ៍​ថប់​ក្នុង​ដង្ហើម​ដោយសារតែ​ដូច​ជាមាន​នរណាម្នាក់​ច្របាច់ក​ជាប់​អ​ញ្ជឹ​ង​។ Continue reading តាមពិត មូលហេតុ​ពិត​ប្រាក​នៅ​ពីក្រោយ​ខ្មោច​សង្កត់​គឺ​…

ដើមកំណើតព្រាយក្រឡាភ្លើង ដែលមានតំណាលយូរលង់ណាស់មកហើយដែលចាសៗនិយាយត៏ៗគ្នា(អានហើយព្រឺឆ្អឹងខ្នង)

ខ្មោច​ព្រាយ​ប្រភេទ​នេះ​គឺ សុទ្ធតែជា​ព្រាយ​មនុស្ស​ស្រី ហើយ​ត្រូវបាន​ចាត់ទុកថា ជា​ខ្មោច​ព្រាយ​ដែល​គួរឱ្យ​ភ័យខ្លាច​ជាទីបំផុត ជា​ខ្មោច​ព្រាយ​ដែល​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ការកើត​កូន ឬ​រំលូតកូន។ល។ នៅ​ក្នុងការ​បង្កើតកូន ឬ​ភាសា​គួរសម​ហៅថា “ឆ្លងទន្លេ” នោះ យើង​បានដឹង​ច្បាស់​គ្រប់គ្នា​ហើយ​ថា វា​ឈឺ​ចុកចាប់​ពើត​ផ្សា​ប៉ុនណា ហើយ​បើ​ក្នុងករណី​ដែល​ម្ដាយបង្កើត​ទារក​ចេញមក​ហើយ​ស្លាប់បាត់​បង់ជីវិត ឬក៏​ស្លាប់​មុនពេល​ឆ្លងទន្លេ​នោះ​គឺ​មានន័យថា ស្លាប់​ទាំង​ម្ដាយ​ទាំង​កូន យើង​ហៅ​ខ្មោច​ប្រភេទ​នេះ​ថា “ព្រាយ​ក្រឡាភ្លើង។ជា​ខ្មោច​ព្រាយ​ដែលមាន​លក្ខណ:គួរឱ្យ​ខ្លាចញញើត និង​គួរឱ្យ​អាណិត​សង្វេគ​ខ្លាំងណាស់ ។ អាច​ចាត់ទុក​ក្នុង​ពពួក​ខ្មោច​ព្រាយ​ដែល​មិនសូវ​ជាមាន​គ្រោះថ្នាក់​ប៉ុន្មាន​ឡើយ ចូលចិត្ត​អណ្តែត​ខ្លួន​ទៅតាម​ទីកន្លែងផ្សេងៗ ហើយ​ច្រើន​បង្ហាញខ្លួន​ឱ្យ​មនុស្ស​ឃើញ​នៅតាម​ទីស្ងាត់ៗ ។ Continue reading ដើមកំណើតព្រាយក្រឡាភ្លើង ដែលមានតំណាលយូរលង់ណាស់មកហើយដែលចាសៗនិយាយត៏ៗគ្នា(អានហើយព្រឺឆ្អឹងខ្នង)