មិនជឿ កុំប្រមាថ! ពេលថតរឿងខ្មោចម្តងៗ បើមិនសែនព្រេនច្បាស់ជាមានបញ្ហា…

ងាកទៅទស្សនាភាពយន្តកាលពីឆ្នាំ ២០០០ ដែលភាគច្រើនសុទ្ធតែរឿងខ្មោច ភ័យរន្ធត់ ផលិតករសម័យនោះហ៊ាន​ទៅថតនៅទីតាំងដែលកើតមានរឿងរ៉ាវពិតៗ ដើម្បីទទួលបានទិដ្ឋភាពរន្ធត់ និងធ្វើឱ្យកុននោះល្បី តែផលិតករមិនអាចភ្លេចទេរឿងសែនព្រេន បន់ស្រន់មុនទៅថតរឿង។តាមរយៈលោក ឧកញ៉ា ហេង តុលា ដែលជាផលិតកររឿងខ្មោចដ៏ល្បី ដូចជារឿង «ផ្ទះខ្មោចទិញ» រឿង «នាងនាថ» រឿង «ព្រាយកន្ទោងខៀវ» បានប្រាប់ឱ្យដឹងថា មុននឹងចាប់ផ្តើមថត ក្រុមការងាររបស់លោកត្រូវតែរៀបចំពិធីសែនព្រេន ហើយសូម្បីតែក្នុងកុនក៏បង្ហាញពីការសែនព្រេនទៅតាមជំនឿ និងតថភាពនៃសាច់រឿងផងដែរ ដើម្បីធ្វើឱ្យដំណើរការនៃការថតភាពយន្តមានភាពរលូន និងសុវត្ថិភាព។ Continue reading មិនជឿ កុំប្រមាថ! ពេលថតរឿងខ្មោចម្តងៗ បើមិនសែនព្រេនច្បាស់ជាមានបញ្ហា…

មិនធម្មតា!សណ្ឋាគារអាយុកាលជិត១០០ឆ្នាំនៅខេត្តកំពង់ធំល្បីខ្មោចលងសាហាវ…

បើតាមអ្នកស្រុកនៅខេត្តកំពង់ធំបាននិយាយតៗគ្នាថាមានអគារសណ្ឋាគារមួយមានអាយុកាលជិត១០០ឆ្នាំទៅហើយ ទីនោះគឺត្រូវបានគេបោះបង់ចោលឡើងស្ងាត់ជ្រងំគួរអោយខ្លាចជាយូរណាស់មកហើយ អ្នកស្រុកក៏មិនមាននរណាហ៊ានទៅរស់នៅទីនោះឬក្បែរនោះឡើយដោយល្បីថានៅទីនោះមានខ្មោចលងសាហាវ។ជាពិសេសនោះនាជុំវិញបរិវេណសណ្ឋាគារចំនាស់នោះសំបូរទៅដោយដើមឈើធំៗមិនដឹងមានតាំងពីជំនាន់ណានោះទេ ចំពោះបរិវេណខាងក្រោយគឺមានរោងលោកតា «ក្រហមក» ដែលអ្នកស្រុកគោរពបូជាសុំសេចក្ដីសុខតាំងពីយូរមកហើយ។ Continue reading មិនធម្មតា!សណ្ឋាគារអាយុកាលជិត១០០ឆ្នាំនៅខេត្តកំពង់ធំល្បីខ្មោចលងសាហាវ…

ញាក់សាច់… ទទួល​មរណភាព​ដោយ​សារ​​ទៅ​មើល​រឿង​ខ្មោចនៅ​ថៃ…

នារី​ម្នាក់​បាន​ភ័យ​លស់​ព្រលឹង​ជា​ខ្លាំង នៅ​ពេល​រឿង​បញ្ចាំង​ចប់ ហើយ​គេ​​ចាប់​ផ្ដើម​បើក​ភ្លើង​រោងកុន ក៏​ឃើញ​ថា​បុរស​ចំណាស់​ម្នាក់​បាន​ស្លាប់​បាត់​ហើយ។រឿង​ហេតុ​មួយ​បាន​ធ្វើ​កក្រើក​ទីក្រុង​ប៉ាតាយ៉ាង​ ប្រទេស​ថៃ នៅ​ពេល​ភ្ញៀវ​ទេសចរណ៍​អង់គ្លេស​ម្នាក់​ឈ្មោះ Bernard Channing វ័យ​៧៧​ឆ្នាំ បាន​ទទួល​មរណភាព​ ក្រោយ​ពេល​ទស្សនា​ខ្សែ​ភាពយន្ត​បែប​រន្ធត់ “Annabelle Comes Home”។តាម​នោះ​ដែរ រឿង​ហេតុ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ នៅ​ពេល​គេ​រក​ឃើញ​ថា លោក​តា​ខាង​លើ​បាន​ដាច់​ខ្យល់​រួច​ហើយ នៅ​ពេល​រោងកុន​បើក​ភ្លើង​ ពេល​រឿង​ចប់។ វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ថា លោក​បាន​ស្លាប់​មុន​ពេល​រឿង​ចប់​ទៅ​ទៀត។ មនុស្ស​ជា​ច្រើន​បាន​តក់​ស្លុត​ក្រោយ​ពេល​ដឹង​រឿង​នេះ ព្រោះ​នៅ​ពេល​លោក​ស្លាប់ ពួក​គេ​បាន​អង្គុយ​ក្បែរ​លោក តែ​ដោយ​សារ​តែ​ជាប់​មើល​រឿង ទើប​មិន​ដឹង​ថា​លោក​បាន​ទទួល​មរណភាព។គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​មិន​មែន​ជា​លើក​ទី​១​ឡើយ​ដែល​មាន​ករណី​ស្លាប់​ព្រោះ​មើល​រឿង​ខ្មោច ត្បិត​កាល​ពី​ឆ្នាំ​២០១៦ មាន​បុរស​ឥណ្ឌា​វ័យ​៦៥​ឆ្នាំ បាន​ស្លាប់​ដូច​គ្នា ក្រោយ​ពេល​មើល​រឿង “The Conjuring” ដែល​ស្ថិត​ក្នុង​ចក្រវាល​រឿង Annabelle ដូច​គ្នា៕ Continue reading ញាក់សាច់… ទទួល​មរណភាព​ដោយ​សារ​​ទៅ​មើល​រឿង​ខ្មោចនៅ​ថៃ…

ដឹងអត់ ចាស់ៗខ្មែរពីបុរាណ ​ប្រកាន់ត្រណមទាំងអស់នេះខ្លាំងណាស់

ជាការពិតណាស់ ​ចាស់ៗពីបុរាណយើងមានទំនៀមទម្លាប់ និងត្រណមច្រើនខ្លាំងណាស់ ​ដែលជំនឿមួយចំនួនត្រូវបានអនុវត្ត និងជឿស៊ុបរហូតដល់សព្វថ្ងៃ។ដូច្នេះថ្ងៃនេះ ​យើងខ្ញុំសូមលើកយកត្រណមមួយចំនួនរបស់ចាស់ៗពីបុរាណ ​ដែលដកស្រង់ចេញពីផេកហ្វេសប៊ុក ​សង្គមពណ៌ខ្មៅដូចខាងក្រោម #តំណមទីមួយ តំណមនៅក្នុងការសែនជំនាងផ្ទះ ហាមដាច់ខាតកុំអោយកំពប់ជេីងធូប រឺមួយក៏មានអ្នកណាមកដកជេីងធូបលេងអោយសោះ ព្រោះថាពួកគេនឹងធ្វេីអោយអ្នកជួបតែរឿងក្តៅក្រហាយ រឺមួយក៏ពួកគេអាចចេញមកលងបន្លាចអ្នកទាំងអស់គ្នាបាន ព្រោះជំនាងផ្ទះលង ខុសពីត្រូវខ្មោចលង ព្រោះគេនឹងចេញមកបង្ហាញខ្លួនអោយយេីងបានឃេីញស្រល់ៗនៅនឹងភ្នែកតែម្តង ។ Continue reading ដឹងអត់ ចាស់ៗខ្មែរពីបុរាណ ​ប្រកាន់ត្រណមទាំងអស់នេះខ្លាំងណាស់

សឹងមិនជឿថាសណ្ឋាគារសាលាខេត្តកំពង់ធំមានប្រវត្តិគួរឲ្យព្រឺក្បាលដល់ម្លឹង!!!

បើតាមការរៀបរាប់របស់អ្នកមើលថែអគារបុរាណ នៅមាត់ស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ថា អគារនេះមានអាយុកាលប្រហែលជិត១០០ឆ្នាំហើយ ដែលអ្នកនៅស្ទឹងសែន ទីរួមខេត្តកំពង់ធំ តែងតែមានជំនឿថា អគារបុរាណនៅទីនេះល្បីមានខ្មោចលង និងគ្មានអ្នកណាហ៊ានរស់នៅឬមកលេងក្បែរៗនោះទេ។ អគារនេះធ្លាប់ត្រូវបានទុកចោលយ៉ាងស្ងាត់ជ្រងំ គួរឲ្យ សង្វេគ និងភ័យខ្លាចណាស់។នៅជុំវិញបរិវេណអគារបុរាណនេះ មានដើមឈើធំៗ ចោលម្លប់ត្រឈឹងត្រឈៃ និងមានហ្វូងសត្វជ្រឹងពួនយំលើចុងឈើធំៗ ក្បែរនោះទៀតផង។ Continue reading សឹងមិនជឿថាសណ្ឋាគារសាលាខេត្តកំពង់ធំមានប្រវត្តិគួរឲ្យព្រឺក្បាលដល់ម្លឹង!!!

ប្រជាជនថៃ ផ្អើលឈូរឆមកចូលរួម ក្នុងពិធីបញ្ចូលខ្មោចអារក្ស ដែលពួកគេជឿថាមានពិតមែន…

ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ កាសែតក្នុងស្រុកបានចុះផ្សាយ ពីហេតុការណ៍មួយត្រូវបាន ប្រជាជនជាច្រើន បានចូលរួមក្នុងពិធី បញ្ជាន់គ្រូ ដោយមានការចូលរួម ពីលោកគ្រូឥសី ឈ្មោះ ចែវ នឿដូង ដែលជាគ្រូចាក់សាក់ ដ៏ល្បីម្នាក់នៅក្នុងស្រុកលាតឡុងកែវ ខេត្តប៉ាផុមថានី មកធ្វើជាប្រធាន ដើម្បីបើកពិធី ។ការបើកពិធីនេះ គឺមានការសុំម្ចាស់ទឹកម្ចាស់ដី សុំសិរីសួស្តី បារមីរបស់សាលារៀន វត្តបួរកែវ ស្រុកលាតឡុងកែវ ខេត្តប៉ាផុមថានី ដោយបរិយកាសក្នុងពិធីនេះ មានប្រជាជនជាច្រើនដែលបាន ជឿលើព្រលឹងអារក្ស បាននាំគ្នាចូលរួមសូត្រមន្ត បូជាព្រះ ព្រមទាំងបូជាដោយគ្រឿងភ្លេង មុនពេលដុតភ្លើងប្រើដោយសាំង ។ Continue reading ប្រជាជនថៃ ផ្អើលឈូរឆមកចូលរួម ក្នុងពិធីបញ្ចូលខ្មោចអារក្ស ដែលពួកគេជឿថាមានពិតមែន…

ព្រះ​កេរ្តិ៍ឈ្មោះ​ក្រអូប​នៃ​ភិក្ខុ ប៉ាង ខាត់លើ​ការ​ស្រាវជ្រាវ សាសនានិង​ប្រឆាំង​អាណានិគម

ព្រះ​មហា​វិ​រិ​យ​ប​ណ្ឌិ​តោ​ប៉ា​ង ខាត់ ជា​ព្រះសង្ឃ​គំរូ​ខ្មែរ​មួយ​អង្គ និង​ជា​សាស្ត្រាចារ្យ​ដ៏​ឆ្នើម​ប្រកបដោយ​វិជ្ជា​ខ្ពង់ខ្ពស់ ទូលំទូលាយ ទាំង​ខាង​ផ្លូវលោក ទាំង​ខាង​ផ្លូវធម៌ ដោយ​ព្រះ​អង្គ​ចេះ​ភាសា​អង់គ្លេស​, បារាំង​, បាលី​, សំស្ក្រឹត​, សៀម​, ខ្មែរ​បុរាណ​…​។ អត្ថបទ​សិក្សា និង​ស្នាដៃ​ស្រាវជ្រាវ​នានា​របស់​ព្រះ​អង្គ​មាន​តម្លៃ​កម្រិត​អន្តរជាតិ សូ​ម្បី​តែ​សាលា​បារាំង​ចុង​បូព៌ា ក៏​បាន​សុំ​ទទួល​ព្រះ​អង្គជា «​សមាជិក​ឆ្លើយឆ្លង​» ដែរ ។លើស​ពី​នេះ​ព្រះ​ភិក្ខុ​ប៉ាង ខាត់ ក៏​បាន​ចូលរួម​ក្នុង​ចលនា​ប្រឆាំង​នឹង​អាណានិគម​បារាំង ដែល​គេ​ឱ្យឈ្មោះ​ថា «​បដិវត្តន៍​ឆត្រ​» ដែរ ។ Continue reading ព្រះ​កេរ្តិ៍ឈ្មោះ​ក្រអូប​នៃ​ភិក្ខុ ប៉ាង ខាត់លើ​ការ​ស្រាវជ្រាវ សាសនានិង​ប្រឆាំង​អាណានិគម

អ្នកគ្រប់គ្នាថាគាត់ឆ្គួត!!បុរសចិត្តខ្លាំងហ៊ានទិញផ្ទះខ្មោច ក្រោយមកអ្នកស្រុកសង្ស័យពេកក៏នាំគ្នាទៅមើលស្រាប់តែ…

កាលពីប៉ុន្មានថ្ងៃមុននេះ កន្លងមក សមាជិក Facebook មួយបានលើកអត្ថបទចំណងជើងថា ខ្ញុំចៃដន្យទៅទិញផ្ទះខ្មោចលង មាត់ទន្លេម៉ារ៉ា ណុវ៉ាត ។ គេបានរៀបរាប់ថា សួស្ដីបាទ រឿងវាយ៉ាងនេះ ដោយភាពដែលខ្ញុំចូលចិត្តជីវិតឯករាជ្យ ដើរទេសចរណ៍ទៅកាន់កន្លែងថ្មីៗ ប្រមែប្រមូលបទពិសោធន៍ថ្មីៗ ហើយក៏សម្លឹងរកឳកាសក្នុងការបណ្ដាក់ទុនថ្មីៗ ដែលនឹងឆ្លងចូលមកក្នុងជីវិត ទើបវាជាហេតុចៃដន្យអោយខ្ញុំបានជួបនឹងផ្ទះខ្មោចលងនេះ។ Continue reading អ្នកគ្រប់គ្នាថាគាត់ឆ្គួត!!បុរសចិត្តខ្លាំងហ៊ានទិញផ្ទះខ្មោច ក្រោយមកអ្នកស្រុកសង្ស័យពេកក៏នាំគ្នាទៅមើលស្រាប់តែ…

សឹងមិនជឿថាសណ្ឋាគារសាលាខេត្តកំពង់ធំមានប្រវត្តិគួរឲ្យព្រឺក្បាលដល់ម្លឹង!!!

បើតាមការរៀបរាប់របស់អ្នកមើលថែអគារបុរាណ នៅមាត់ស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ថា អគារនេះមានអាយុកាលប្រហែលជិត១០០ឆ្នាំហើយ ដែលអ្នកនៅស្ទឹងសែន ទីរួមខេត្តកំពង់ធំ តែងតែមានជំនឿថា អគារបុរាណនៅទីនេះល្បីមានខ្មោចលង និងគ្មានអ្នកណាហ៊ានរស់នៅឬមកលេងក្បែរៗនោះទេ។ អគារនេះធ្លាប់ត្រូវបានទុកចោលយ៉ាងស្ងាត់ជ្រងំ គួរឲ្យ សង្វេគ និងភ័យខ្លាចណាស់។នៅជុំវិញបរិវេណអគារបុរាណនេះ មានដើមឈើធំៗ ចោលម្លប់ត្រឈឹងត្រឈៃ និងមានហ្វូងសត្វជ្រឹងពួនយំលើចុងឈើធំៗ ក្បែរនោះទៀតផង។ Continue reading សឹងមិនជឿថាសណ្ឋាគារសាលាខេត្តកំពង់ធំមានប្រវត្តិគួរឲ្យព្រឺក្បាលដល់ម្លឹង!!!

នេះជាចម្លើយ! ពិត ឬ មិនពិត រឿងខ្មោចសង្កត់ដែលគេតែងតែនិយាយគ្រប់គ្នាហ្នឹង?

តើអ្នកធ្លាប់ភ្ញាក់ឡើងកណ្តាលយប់ងងឹត ហើយមិនអាចកម្រើកខ្លួនបានដែរឬទេ? មិនថាអ្នកព្យាយាមរើខ្លួនប៉ុណ្ណាក៏ដោយ អាចមិនអាចសូម្បីតែកម្រើកម្រាមដៃរបស់ខ្លួន។ មានមនុស្សមួយចំនួនថែមទាំងបាននិយាយថាពួកគេមិនអាចដកដង្ហើម ហាក់ដូចជាមានរបស់ធំធ្ងន់មកសង្កត់លើពួកគេ។ Continue reading នេះជាចម្លើយ! ពិត ឬ មិនពិត រឿងខ្មោចសង្កត់ដែលគេតែងតែនិយាយគ្រប់គ្នាហ្នឹង?