នៅចាំមេចោរ “រ៉ាស្មាច់” អត់? បើបានស្គាល់ពីប្រវត្តិ និងរបស់ពូកែៗដែលគាត់ប្រើ ទើបដឹងថាសាហាវញាក់សាច់ប៉ុណ្ណា!!

កាលពី​១៨ឆ្នាំមុន​នៅក្នុង​ទីក្រុង​ភ្នំពេញ​អ្នកណាៗ​ក៏​ធ្លាប់​ញាក់សាច់​ដែរ ពិសេស​ពួក​ឧកញ៉ាៗ និង​ពួក​អ្នកមានៗ យ៉ាងហោចណាស់​ក៏​ជិត​២០​នាក់ ត្រូវបាន​ក្រុម​ឧក្រិដ្ឋជន​កំពូល​មេចោរ​ប្លន់​ល្បីឈ្មោះ ២​នាក់ គឺ​ម្នាក់​ឈ្មោះ អា​រ៉ា​ស្មាច់ និង​ម្នាក់ទៀត​ឈ្មោះ ហួត រ៉ាវុធ ព្រមទាំង​កូនចៅ​ពួកគេ​ដើរ​ប្លន់​និង​ចាប់​ជិ​រិត​អុកឡុក​ពេញទី​ក្រុងភ្នំពេញ​ធ្វើ​ឲ្យ​ពួក​អ្នកមាន​ទាំងឡាយ​ភ័យ​ញាក់សាច់​គ្រប់ៗ​គ្នា រីឯ​ពួក​សមត្ថកិច្ច​ទាំង​បូលីស​និង​ប៉េអឹម ក៏​វិលក្បុង​ឈឺក្បាល ពី​ក្រុម​កំពូល​មេចោរ​ទាំង​នេះដែរ។គេ​នៅ​ចាំបាន​ថា កាល​នៅ​អំឡុង​ឆ្នាំ​២០០០ កំពូល​មេចោរ​ចាប់ជំរិត​មនុស្ស​ទាំងពី​រអា​រ៉ា​ស្មាច់​និង ហួត​រ៉ាវុធ ម្នាក់ៗ​ចាប់ជំរិត​ពួគ​អ្នកមាន​និង មហាសេដ្ឋី​យ៉ាងហោចណាស់​៩​លើក​ដូចគ្នា ហើយ​សរុបទៅ​១៨​លើក ។ អា​រ៉ា​ស្មាច់ ប្លន់​និង​ចាប់​សេដ្ឋី​ជំរិត​ទារប្រាក់​សរុប​បាន​ទឹកប្រាក់​ប្រមាណ​១,២៧​លាន​ដុល្លារ រីឯ​ហួត រ៉ាវុធ ជំរិត​បាន​ជិត ៨០​ម៉ឺន​ដុល្លារ។ Continue reading នៅចាំមេចោរ “រ៉ាស្មាច់” អត់? បើបានស្គាល់ពីប្រវត្តិ និងរបស់ពូកែៗដែលគាត់ប្រើ ទើបដឹងថាសាហាវញាក់សាច់ប៉ុណ្ណា!!

អុញមិននឹកស្មានសោះ ! បុរសម្នាក់ ហ៊ានទិញផ្ទះខ្មោច ក្រោយអ្នកស្រុកទៅមើលស្រាប់តែ

ថ្មីកន្លងមកនេះយោងតាមគណនីបងប្រុសម្នាក់បានដាក់ចំណងជើងអត្តបទថា ខ្ញុំចៃដន្យទៅទិញផ្ទះខ្មោចលង មាត់ទន្លេម៉ារ៉ា ណុវ៉ាត ។ក្នុងនោះដែរគាត់បានរៀបរាប់យ៉ាងដូច្នេះថា៖រឿងវាយ៉ាងនេះ ដោយភាពដែលខ្ញុំចូលចិត្តជីវិតឯករាជ្យ ដើរទេសចរណ៍ទៅកាន់កន្លែងថ្មីៗ ប្រមែប្រមូលបទពិសោធន៍ថ្មីៗ ហើយក៏សម្លឹងរកឳកាសក្នុងការបណ្ដាក់ទុនថ្មីៗ ដែលនឹងឆ្លងចូលមកក្នុងជីវិត ទើបវាជាហេតុចៃដន្យអោយខ្ញុំបានជួបនឹងផ្ទះខ្មោចលងនេះ។ Continue reading អុញមិននឹកស្មានសោះ ! បុរសម្នាក់ ហ៊ានទិញផ្ទះខ្មោច ក្រោយអ្នកស្រុកទៅមើលស្រាប់តែ

បុរស​ម្នាក់​ជិះម៉ូតូចូលមកបត់ជើងស្រាបតែ ប្រទះឃើញខ្មោចចង.កលើដើមព្រីងរត់បាស់សក់

ភ្នំពេញ៖ បុរស​ម្នាក់​មិន​ដឹង​ថា មាន​វិបត្ដ​អ្វី​ទេ ទើប​គាត់​សម្រេចចិត្ដ​ធ្វើ​អត្ដឃាត​ដោយ​ចង.ក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​ព្រី​ង ​ ហេតុ​ការណ៍​នេះ​បង្ក​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៧ និង​៣​០ នាទី ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មីនា​ឆ្នាំ​២០១៨នៅចំ​ណុ​ច​ដីឡូត៍ ភូមិ​ទ្រុង​មាន់ សង្កាត់​អូរ​ក្អម ខណ្ឌ​សែ​ន​សុខ ។ នេះ​បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ថា បុរស​ដែល​បាន​ធ្វើ​អត្ដឃាតចង​.ក​សម្លាប់​ខ្លួន​នេះ​មិន​បាន​ស្គាល់​អត្ដ​សញ្ញាណ​នោះ​ទេ ។ Continue reading បុរស​ម្នាក់​ជិះម៉ូតូចូលមកបត់ជើងស្រាបតែ ប្រទះឃើញខ្មោចចង.កលើដើមព្រីងរត់បាស់សក់

ជីកឃើញប្រអប់ចម្លែកមួយ ស្មានតែផ្នូរខ្មោច ដល់ពេលបើកមើលទើបដឹងថា ជាកំណប់ ពីសម័យសង្គ្រាម

ទាហ៊ានរុស្សីបីនាក់ ដែលបានធ្វើការជីកកកាយនៅក្នុងតំបន់សមរភូមិមួយកន្លែងជាមួយនឹងអង្គការអភិរក្សនៅក្នុងស្រុកបានរកឃើញហិបដែក ដែលបានធ្វើអោយពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំង។អ្វីដែលបានធ្វើអោយពួកគេរិតតែមានការភ្ញាក់ផ្អើលនោះ នៅពេលដែលបើកមើលឃើញមានរបស់របរជាច្រើនដែលមិននឹកស្មានដល់ ដែលវារួ​មមានទាំង សំលៀកបំពាក់ ស្បែកជើង មួក កាបូបលុយ ហើយនិងមានរបស់របរមួយចំនួនទៀត។ Continue reading ជីកឃើញប្រអប់ចម្លែកមួយ ស្មានតែផ្នូរខ្មោច ដល់ពេលបើកមើលទើបដឹងថា ជាកំណប់ ពីសម័យសង្គ្រាម

ព្រឺក្បាល! ផ្ទះបុរាណថៃមួយខ្នងអាយុកាលជាង ១០០ឆ្នាំ ត្រូវបានអ្នកស្រុកនិយាយតៗគ្នាថា មានខ្មោចរស់នៅ

ថៃ៖ ផ្ទះបុរាណមួយខ្នងស្ថិតក្នុងប្រទេសថៃ ដែលមានអាយុកាលប្រហែល ១១០ឆ្នាំ ធ្លាប់ត្រូវបានមនុស្សម្នារជាច្រើននិយាយតៗគ្នាថា បានជួបនូវរឿងចម្លែកៗនៅក្នុងផ្ទះនេះ ដូចជាពេលខ្លះឮសំឡេងមនុស្សស្រែក និងស្រមោលមនុស្សដើរក្នុងផ្ទះជាដើម ។ទាក់ទងជាមួយព័ត៌មានចចាមអារ៉ាមខាងលើនេះ សារព័ត៌មានក្នុងស្រុកមួយបានចុះទៅសម្ភាសន៍ផ្ទាល់ជាមួយបុរសម្នាក់ដែលជាអ្នកយាមផ្ទះមួយខ្នងនេះ ហើយបុរសនោះបានបញ្ជាក់ថា ផ្ទះមួយខ្នងនេះមានអាយុខ្ទង់ ១១០ឆ្នាំ និងធ្លាប់ជាទីកន្លែងរបស់ព្រះចៅចុលចមក្លាទី៥ យាងមកក្រសាលទៀតផង ។ ផ្ទះនេះសាងសង់តាមលំនាំរចនាបទបែបអ៉ឺរ៉ុប បញ្ចូលគ្នាជាមួយក្បាច់បុរាណថៃ សសរធ្វើអំពីឈើម៉ៃសាក់មាស ចំណែកក្បឿងនាំចូលពីប្រទេសអ៊ីតាលីសុទ្ធ ។ Continue reading ព្រឺក្បាល! ផ្ទះបុរាណថៃមួយខ្នងអាយុកាលជាង ១០០ឆ្នាំ ត្រូវបានអ្នកស្រុកនិយាយតៗគ្នាថា មានខ្មោចរស់នៅ

ប្រវត្តិដ៏ញាក់សាច់របស់តុក្កតាខ្មោច ខ្ជូតគួរឱ្យខ្លាច Annabelle (ហាមអានពេលយប់ម្នាក់ឯង)

Annabelle វជារឿងពិតដ៏រន្ធត់មួយដែលត្រូវបានគេផលិតជាភាពយន្ត។ ហើយថ្ងៃនេះយើងនឹងនិយាយពីដើមហេតុដែលបណ្តាលអោយមានការផ្អើលលើតុក្កតា ឯណាបែល/Annabelle រហូតដល់មានលក្ខណៈ ស្រាវជ្រាវជាទ្រង់ទ្រាយធំពីប្រវត្តិរបស់តុក្កតាមួយនេះ។ ដើមហេតុដំបូងគេ គឺកើតឡើងនៅឆ្នាំ ១៩៦៨ មាន ស្រីនិស្សិតពេទ្យម្នាក់នាងឈ្មោះ ដីត្រេ បឺណាត/Deidred Bernard យុវតីរស់នៅបន្ទប់ជួលនៃអាផាតមិនតែឯង ។ យប់មួយខួបកំនើតអាយុ២៥ឆ្នាំរបស់នាង ម៉ាក់នាងផ្តល់ជូននាងនូវកាដូតុក្កតាមួយ ទុកគ្រាន់កំដរនាងក្នុងបន្ទប់ជួលតែឯង នៅពេលកូនស្ងួនសិក្សាជំនាញពេទ្យក្នុងទីក្រុង។ កាដូត្រូវបានផ្ញើមក និង ទទួលបានយ៉ាងល្អគ្មានការខូចខាតអ្វីទេ។ វាជាតុក្កតាដ៏ស្រស់សោភា។ Continue reading ប្រវត្តិដ៏ញាក់សាច់របស់តុក្កតាខ្មោច ខ្ជូតគួរឱ្យខ្លាច Annabelle (ហាមអានពេលយប់ម្នាក់ឯង)

រឿងរ៉ាវ​ខ្មោចលង​ដ៏​គួរអោយ​បះសក់​​​នៅក្នុង​បន្ទប់​​​សណ្ឋាគារ​​​មួយ…

ភ្នំពេញ: បន្ទាប់ពី​បាន​ជួបជុំ​លេងបៀរ​ចប់​នៅ​ពាក់កណ្តាល​យប់​ក្នុង​បន្ទប់​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ព្រះសីហនុ បុរស​មួយក្រុម​អស់កម្លាំង​ហើយ​នាំគ្នា​ចេញទៅ​ទទួលទាន​បបរស​ដោយ​ទុកចោល​មិត្តភក្តិ​ម្នាក់​ដែល​កំពុង​លង់លក់​ក្នុង​ដំ​ណេក​។ ប៉ុន្តែ​ពេលដែល​ត្រឡប់មកវិញ​នោះ គឺ​បុរស​នោះ​កំពុងតែ​អង្គុយ​សក់​បះ​ច្រូង មុខ​ស្លេ​ង​ស្លាំង​ក្នុង​ភាពភ័យខ្លាច​ដោយមាន​ទាំង​ភួយ​រំ​ខ្លួន​ផង​។ Continue reading រឿងរ៉ាវ​ខ្មោចលង​ដ៏​គួរអោយ​បះសក់​​​នៅក្នុង​បន្ទប់​​​សណ្ឋាគារ​​​មួយ…

ការបន់ព្រះ និង​ការបួងសួងទេវតាគឺមានតាំងពីយូរលង់ណាស់មកហើយនេះគឺជាការបួងសួងដែលគួរអោយខ្លាចបំផុត…

ការបន់ស្រន់ និង​ការបួងសួង ជា​រឿងធម្មតារបស់អ្នកមានជំនឿ។ មិនថាគេជឿលើអ្វីទេ ការបន់ ឬបួងសួង ជាវិធីទាក់ទងជាមួយនឹងអ្វីដែលគេជឿ។ ពួកគេជឿថា បើសិនជា​បន់ត្រូវបែបបទ ឬត្រូវចិត្ត គេនឹងបានដូចបំណងរបស់គេ។​ ក្នុងអត្ថបទនេះ ខ្ញុំនឹងបង្ហាញវិធីមួយទៀតដែលមានប្រសិទ្ធភាពជា​ងការបន់ស្រន់។ការបន់ស្រន់ ជា​វិធីលួងចិត្តខ្លួនឯង នៅក្នុងស្ថានការណ៍ដែលហួសពីការគ្រប់គ្រងរបស់ខ្លួន។ នៅពេលអ្នកជម្ងឺឈឺធ្ងន់ ហើយអស់សង្ឃឹមលើការព្យាយាម ពួកគេនឹងចាប់ផ្តើមបន់ស្រន់។ បានទទួលផល ឬអត់ ពួកគេលែងខ្វល់ហើយ ព្រោះពួកគេទាល់ច្រក។ Continue reading ការបន់ព្រះ និង​ការបួងសួងទេវតាគឺមានតាំងពីយូរលង់ណាស់មកហើយនេះគឺជាការបួងសួងដែលគួរអោយខ្លាចបំផុត…

មើលហើយព្រឺក្បាល់..!! ជំនឿបុរាណខ្មែរទាក់ទងពី របស់កាពារខ្លួនដូចជា៖ កូនក្រក យ័ន្ត មន្តអាគម និងអាថ័ន ខ្នាយតាន់…

ជំនឿលើមន្តអាគមនាសម័យដើមគឺខ្លាំងក្លាណាស់ធ្វើឲ្យមនុស្សនាំគ្នាស្វែងរកគ្រូ មន្តអាគមឲ្យ ជួយពួកគេមានដូចជាធ្វើឲ្យគេខ្លាំងពូកែកាប់មិនមុតដុតមិនឆេះ,ធ្វើស្នេហ៍ឲ្យគេអាណិតស្រឡាញ់,ដោះអំពើឬមើលជម្ងឺ…ជាដើម។សម័យបច្ចុប្បន្នជំនឿលើគ្រូមន្តអាគមមានការថមថយជាខ្លាំងដោយសារថាពេលខ្លះគ្រូខ្លួនឯងជាអ្នកធ្វើឲ្យសាបរលាបខូចឈ្មោះគ្រូដែលសក្តិសិទ្ធិពិតប្រាកដដូចជាគេឲ្យធ្វើស្នេហ៍បែរជាធ្វើឲ្យអ្នកទៅពឹងងាកមកស្រឡាញ់គ្រូទៅវិញ,ពេលខ្លះគ្រូរំលោភអ្នកទៅពឹងឲ្យជួយត្រូវរងនូវការប្តឹងនិងក្តៅក្រហាយពីមហាជន,គ្រូទារប្រាក់ច្រើនលើសលប់, ពេលខ្លះមិនចេះ អ្វីសោះតែតាំងខ្លួនជាគ្រូវេទមន្តបោកប្រាសគេឯង។ Continue reading មើលហើយព្រឺក្បាល់..!! ជំនឿបុរាណខ្មែរទាក់ទងពី របស់កាពារខ្លួនដូចជា៖ កូនក្រក យ័ន្ត មន្តអាគម និងអាថ័ន ខ្នាយតាន់…

ព្រឺក្បាល​ឥតល្ហែ! មក​ស្ដាប់​​​ចាស់ៗ​​តាម​ភូមិ​​ដាច់​ស្រយាល ដំណាល​​ពី​​រឿង​ខ្មោច​​ចងក…

ទាក់ទងរឿងខ្មោចចងកនេះ មកដល់សព្វថ្ងៃមនុស្សមួយចំនួន ពុំសូវដឹងពីជំនឿរបស់ចាស់បុរាណ ដែលពួក​គាត់​បាន​ហាម​ប្រាម​កូន​​ចៅ​​មិន​​ឲ្យ​យក​មនុស្សស្លាប់ដោយសារចងក យកទៅកប់ និងធ្វើបុណ្យឡើយ។ចំពោះជំនឿនេះ អ្នកស្រុកនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅតែប្រកាន់ជាប់លាប់រហូតមកដល់សព្វថ្ងៃ​នេះ។ នៅ​ពេល​មាន​មនុស្ស​ស្លាប់ ដោយសារចងក គេមិនឲ្យយកខ្មោចនោះទៅធ្វើបុណ្យទេ គឺគេកប់នៅនឹងកន្លែងចងកនោះតែម្ដង។ Continue reading ព្រឺក្បាល​ឥតល្ហែ! មក​ស្ដាប់​​​ចាស់ៗ​​តាម​ភូមិ​​ដាច់​ស្រយាល ដំណាល​​ពី​​រឿង​ខ្មោច​​ចងក…