ព្រឺរោម! កន្លែងទាំង៥ ដែលអ្នកមិនគួរឲ្យទៅលេងនៅក្នុងប្រទេសថៃ ព្រោះតែ…

ទោះបីជាបច្ចុប្បន្ននេះ ប្រទេសថៃត្រូវបានចាត់ទុកជា ប្រទេសមួយដែលមាន បច្ចេកវិទ្យាជឿនលឿនក៏ពិតមែន ប៉ុន្តែយ៉ាងណាមិញ នៅក្នុងចិត្តប្រជាជនថៃមួយចំនួនធំ គឺនៅតែប្រកាន់ខ្ជាប់នូវជំនឿ ជាពិសេសនោះគឺ ពួកគេជឿជាក់ទៅលើ រឿងរ៉ាវទាក់ទងនឹងរឿងវិញ្ញាណខ្មោច ឬព្រលឹងតែលតោល តែងតែបង្ហាញចេញមក ដោយគ្មានអ្នកណាអាចពន្យល់បាន។ក្នុងនោះដែរ ទីតាំងមួយចំនួន នៅក្នុងទីក្រុងបាំងកក ប្រទេសថៃ ត្រូវបានប្រជាជននៅទីនោះ ចាត់ទុកថាជាកន្លែងដែល អាចនឹងមានវិញ្ញាណតែលតោល ឬបាតុភូតចម្លែកៗ ដែលធ្វើឲ្យពួកគេខ្លាច ហើយនិយាយតៗគ្នាថា មិនគួរទៅលេងកម្សាន្ត នៅកន្លែងទាំងនោះឡើយ។ ជាការពិតណាស់ ដើម្បីចៀសវាង ការជួបរឿងប្លែកៗ ឬត្រូវខ្មោចលង នៅប្រទេសថៃ អ្នកដំណើរទាំងអស់ គួរតែចៀសវាងការធ្វើដំណើរ ទៅកាន់ទីតាំងគួរឲ្យខ្លាចទាំងនេះ៕ Continue reading ព្រឺរោម! កន្លែងទាំង៥ ដែលអ្នកមិនគួរឲ្យទៅលេងនៅក្នុងប្រទេសថៃ ព្រោះតែ…

ល្បី​តៗគ្នាថា មានផ្ទះ​ខ្មោចលង​ នៅខេត្ត បន្ទាយមានជ័យ រហូតដល់ម្ចាស់ផ្ទះរត់ចោលផ្ទះរាប់ឆ្នា

ថ្មីៗ​នេះ​នៅក្នុង​ទំនាក់ទំនង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មានការ​បង្ហោះ​ពី​រឿង​មាន​ផ្ទះមួយ​នៅឯ​ខេត្តបន្ទាយមានជ័យ​ល្បី​ថា​មាន​ខ្មោចលង​ខ្លាំងពេក​រហូត​ម្ចាស់ផ្ទះ​ក៏​មិន​ហ៊ាន​នៅ​ដោយបាន​រត់ចោល​ផ្ទះ​ហើយ​ទុកចោល​ស្ងាត់ជ្រងំ​។​ការដែល​ល្បី​ថា​ផ្ទះមួយ​នៅឯ​ខេត្តបន្ទាយមានជ័យ​មាន​ខ្មោចលង​យ៉ាង​សាហាវ​គឺ​គ្រាន់តែ​ជាការ​និយាយ​តៗ​គ្នា​ប៉ុណ្ណោះ​ព្រោះ​ពុំ​ឃើញ​មានការ​និយាយ​ពី​កា​រលង​ឬក៏​របៀប​លង​របស់​ខ្មោច​នោះ​យ៉ាងណាៗ​ឲ្យ​ពិតប្រាកដ​ឡើយ​?​។​នេះ​ជាការ​សរសេរ​នៅលើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ដេ​ល​មាន​ពាក្យពេចន៍​ដូចខាងក្រោម​៖​ល្បី​ថា​នេះ​ជា​ផ្ទះ​ដែល​ខ្មោច​នៅ​ខាងលើ​ហើយ​ខ្មោច​ពួកវា​អនុញ្ញាតិ​អោយ​ម្ចាស់ផ្ទះ​នៅ​ខាង ក្រោម ។​តែ​ដំបូល​លើ​ខ្មោច​អត់អោយ​ប្រក់​ដំបូល​មួយ​ចំហៀង​។​តែ​ពេលនេះ​ម្ចាស់ផ្ទះ​ឈប់​នៅ​ ហើយ​ព្រោះ​នៅ​អត់​កើត​ខ្មោចលង​រាល់ថ្ងៃ​ធ្វើអោយ​ពួកគាត់​ខ្លាច​រត់ចេញ​អស់​ទុក​ផ្ទះ​ចោល​ជា​យួរ​ឆ្នាំ​ហើយ​។ ផ្ទះ​នេះ​នៅ ឃុំ​កូប​និមិត្ត​មួយ ស្រុក​អូជ្រៅ​ខេត្តបន្ទាយមានជ័យ​នៅជាប់​តាម​ដង ផ្លូវជាតិ លេខ​5 ទៅ​ប៉ោយប៉ែត​។ Continue reading ល្បី​តៗគ្នាថា មានផ្ទះ​ខ្មោចលង​ នៅខេត្ត បន្ទាយមានជ័យ រហូតដល់ម្ចាស់ផ្ទះរត់ចោលផ្ទះរាប់ឆ្នា

តើ​ខ្មោចជា​រឿង​ពិតប្រាកដមែនទេ?

«ខ្មោច» គឺ​ជា​ការ​ដែល​យើង​ស្មាន​ថា ជា​ការ​បង្ហាញ​ខ្លួន​របស់​បុគ្គល​ណា​ម្នាក់​ដែល​បាន​ស្លាប់​បាត់​ទៅ​ហើយ​ឲ្យ​យើង​ឃើញ។ ពួក​សាវ័ក​បាន​យល់​ច្រឡំ​ពីរ​ដង​ថា ព្រះ​យេស៊ូវ​ជា​ខ្មោច ឬ​ក៏​ជា​វិញ្ញាណ​ណា​មួយ (ម៉ាកុស ៦:៤៩; លូកា ២៤:៣៧)។ ក្នុង​ករណី​ទាំង​ពីរ​នោះ ព្រះ​យេស៊ូវ​មិន​បាន​បដិសេធ ឬ​ក៏​គាំទ្រ​ការ​មាន​ ឬ​ក៏​មិន​មាន​វិញ្ញាណ​បែប​ហ្នឹង​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ​ព្រះ​អង្គ​បែរ​ជា​អះអាង​ម្ដង​ហើយ​ម្ដង​ទៀត​ថា ទ្រង់​មិន​មែន​ជា​ខ្មោច​ទេ តែ​ទ្រង់​គឺ​ជា​ទ្រង់​ផ្ទាល់​តែ​ម្ដង។ប្រាកដ​ណាស់​ថា មាន​វិញ្ញាណ​ដែល​កំពុង​តែ​ធ្វើ​នេះ​ធ្វើ​នោះ​លើ​ផែនដី​នេះ​ដូចជា៖ ពួក​ទេវតា​ដែល​បម្រើ​ព្រះ​ជាម្ចាស់ និង​រាស្ត្រ​របស់​ទ្រង់ និង​ពួក​អារក្ស​ដែល​បម្រើ​សាតាំង​ដែល​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​បាន​ពណ៌នា​ថា ពួក​វា​សុទ្ធតែ​ជា​ពួក​វិញ្ញាណ​អាក្រក់ ( ហេព្រើរ ១:១៣-១៤; អេភេសូរ ៦:១២)។ Continue reading តើ​ខ្មោចជា​រឿង​ពិតប្រាកដមែនទេ?

សណ្ឋាគារចាស់នៅប៉ៃលិន ​ដែលធ្វើឱ្យគ្រប់គ្នាព្រឺសម្បុរញាក់សាច់ ​ការពិតត្រូវបោះបង់ចោលដោយសារតែរឿងបែបនេះសោះ!

ប៉ៃលិន៖ ថ្មីៗនេះសណ្ឋាគារចាស់ដែលត្រូវបានគេបោះបង់ចោលមួយកន្លែងនៅខេត្តប៉ែលិន បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើល ​ដោយសារតែមើលរូបរាងខាងក្រៅគួរឱ្យព្រឺសម្បុរ និងញាក់សាច់ជាខ្លាំង។តាមរយៈគណនីហ្វេសប៊ុក ​ Rak Smee ដែលបានបង្ហោះរូបភាពនៃសណ្ឋាគារមួយនេះ ក៏បានរៀបរាប់ខ្លីៗលាយនឹងការលេងសើចផងដែរថា ៖ « សណ្ធាគារ40បន្ទប់ ដែលពីមុនគេល្បីថាមានខ្មោចលងសាហាវទាំងយប់ទាំងថ្ងៃ ដោយសារតែមានខ្មោចលងសណ្ឋាគារនឹងត្រូវបានគេទុកចោលជាង ២០ឆ្នាំ ហើយក៏មិនដែលមានអ្នកណាហ៊ានចូលមើលសណ្ឋាគារនឹងដែរ »។ តែក្រោយពីការបង្ហោះសារ និងរូបភាពមួយនេះ ​បែរជាមានអ្នកលេងបណ្តាញសង្គមជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំងចំពោះសណ្ឋាគារមួយនេះ ​ដោយអ្នកខ្លះជឿជាក់ថាពិតជាមានខ្មោចលងមែន ​អ្នកខ្លះដែលមានទីលំនៅប៉ៃលិនក៏សុទ្ធតែលាន់មាត់ថាពិតជាមានរឿងព្រឺសម្បុរបែបនេះកើតឡើងមែន ​ពោលគឺតាំងពីពួកគេនៅតូចៗឯណោះ។ Continue reading សណ្ឋាគារចាស់នៅប៉ៃលិន ​ដែលធ្វើឱ្យគ្រប់គ្នាព្រឺសម្បុរញាក់សាច់ ​ការពិតត្រូវបោះបង់ចោលដោយសារតែរឿងបែបនេះសោះ!

វិធី ៣យ៉ាង មើលឃើញខ្មោចច្បាស់ដូចថ្ងៃ! បើខ្លាចកុំសាកធ្វើ ប្រយ័ត្នជួប

មនុស្សភាគច្រើនជឿជាក់ថាក្នុងលោកនេះពិតជាមានខ្មោច ហើយក៏មានអ្នកខ្លះមិនជឿននោះដែល។កាលពីអតីតកាលវិទ្យាសាស្ត្រមិនទទួលស្គាល់អំពីរឿងវិញ្ញាណ ឬខ្មោចនោះទេប៉ុន្តែបន្ទាប់ពីការស្រាវជ្រាវ និងការបង្កើតបច្ចេកវិទ្យាទំនើបៗដើម្បីស្រាយបំភ្លឺពីអាថ៌កំបាំងនេះរួចមក សូម្បីតែអ្នកវិទ្យាសាស្ត្រក៏ទទួលស្គាល់ដែរថាក្នុងលោកនេះពិតជាមានវិញ្ញាណខ្មោចពិតមែនសូម្បីតែប៉ុស្តន៍ទូរទស្សន៍​Discovery ដ៏ល្បីក៏មានកម្មវិធីស្វែងស្វែងរកវិញ្ញាណខ្មោចនោះដែរ ពូកគេបង្កើតឧបករណ៍ចាប់សំលេង និងស្ទុងស៊ីតុណ្ហភាពដើម្បីធ្វើការទំនាក់ទំនង និងស្វែងរកទីតំាងរបស់វិញ្ញាណទាំងនោះនោះតាមកន្លែងដ៏គួរអោយខ្លាចដូចជា មុន្ទីពេទ្យដែលគេបោះបង់ចោល កន្លែងដែលមានឧក្រិដ្ឋកម្មសាហាវឬមានមនុស្សស្លាប់ច្រើន គុកសល់ពីសម័យសង្គ្រាម ឬបន្ទប់ប្រហាជីវិប្រសិនបើអ្នកចង់ឃើញខ្មោចដោយខ្លួនអ្នកផ្ទាល់អ្នកអាចអនុវត្តតាមវិធីខាងក្រោម៖ Continue reading វិធី ៣យ៉ាង មើលឃើញខ្មោចច្បាស់ដូចថ្ងៃ! បើខ្លាចកុំសាកធ្វើ ប្រយ័ត្នជួប

ព្រឺក្បាលខ្ញាកៗ! មន្ទីរពេទ្យគេបោះបង់ចោលមួយកន្លែង ធ្វើឲ្យមនុស្សជាច្រើនជឿថាមានខ្មោច បន្ទាប់ពីបានលងបុរសម្នាក់

បុរសម្នាក់ឈ្មោះ Chuan Yeow បានជិះកង់កម្សាន្តតែម្នាក់ឯង កាត់ក្បែរមន្ទីរពេកចាស់ដែលគេបោះបង់ចោលមួយកន្លែង ក៏បានឈប់កង់ រួចហើយថតវីដេអូទិដ្ឋភាពមន្ទីរពេទ្យនោះពីខាងក្រៅ ប៉ុន្តែអ្វីដែលធ្វើឲ្យបះសក់នោះ គឺមានស្រមោលអាថ៌កំបាំងមួយបាន លេចចេញពីក្នុងបង្អួចនៃមន្ទីរពេទ្យនោះ ។ប្រភពព័ត៌មាន បានឲ្យដឹងថា នេះជាលើកទីមួយហើយដែល បុរសខាងលើមកដល់មន្ទីរពេទ្យគេបោះបង់ចោលមួយនេះ ហើយមន្ទីរពេទ្យនេះដែលមានឈ្មោះ Changi Hospital ។ យោងតាមវីដេអូឃ្លីបខាងក្រោមនេះ បានបង្ហាញឲ្យយើងឲ្យឃើញថា មានស្រមោលខ្មៅមួយចេញពីក្នុងបង្អួចមន្ទីពេទ្យ ខណៈដែលនាទីនៃវីដេអូឃ្លីបជិតចប់ ។ បុរស Chuan Yeow បាននិយាយដែរថា គាត់គឺជាមនុស្សដែលមិនជឿទៅលើរឿងខ្មោចម្នាក់ ដូច្នេះហើយ ទើបគាត់មានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញស្រមោលអាថ៌កំបាំងនេះ ។ គួរបញ្ជាក់ដែរថា ក្រោយពីវីដេអូឃ្លីបមួយនេះបានចរាចរក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេប៊ុកហើយនោះ បានធ្វើឲ្យជាច្រើនមានអារម្មណ៍ជឿថា វាគឺជាស្រមោលខ្មោច ។ Continue reading ព្រឺក្បាលខ្ញាកៗ! មន្ទីរពេទ្យគេបោះបង់ចោលមួយកន្លែង ធ្វើឲ្យមនុស្សជាច្រើនជឿថាមានខ្មោច បន្ទាប់ពីបានលងបុរសម្នាក់

សំណង់​សណ្ឋាគារ​ខ្មោច​នៅ​ខេត្ត​ សៀមរាប(ហាមអានបើនៅម្នាក់ឯង)

ជាង​ពីរ​ទសវត្សរ៍​មក​ហើយ​ដែល​តួ​លេខ​ពីរ​ខ្ទង់​នៃ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ និង​ភ្ញៀវ​ក្នុង​ស្រុក តែង​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​ប្រាសាទ​បុរាណ​នា​តំបន់​អង្គរ​នៃ​ទឹកដី​ខេត្ត​សៀមរាប។ ​លំហូរ ​ភ្ញៀវ​ទេសចរ ក៏​ជា​ឈ្នួន​នាំ​ដល់​ការ​រីកចម្រើន​ផ្នែក​ឧស្សាហ​កម្ម​សំណង់ ដែល​ផ្តោត​ទៅ​លើ​វិស័យ​សណ្ឋាគារ ផ្ទះ​សំណាក់ និង​ភោជនីយដ្ឋាន ដោយ​មាន​ចំនួន​ច្រើន​រាប់រយ​ទីតាំង​រីក​ដុះ​ដូច​ផ្សិត ស្ថិត​នៅ​ក្នុង​បរិវេណ​នៃ​ទីក្រុង​សៀមរាប ដែល​មាន​ចម្ងាយ​តែ៧​គីឡូម៉ែត្រ ភាគ​ខាង​ត្បូង​ប្រាសាទ​អង្គរវត្ត ដ៏​ល្បីល្បាញ​របស់​ប្រទេស​កម្ពុជា​។​ថ្វីបើ​ទីក្រុង​សៀមរាប មាន​ការ​អភិវឌ្ឍ​វិស័យ​សណ្ឋាគារ យ៉ាង​សកម្ម​គ្រប់​ពេល​វេលា​ក៏ដោយ ក៏​មហាជន​ក្នុង​ស្រុក​ទូទៅ​បាន​ចោទ​ជា​ចម្ងល់​ថា ចុះ​ហេតុ​អ្វី បាន​ជា​គេ​ឃើញ​មាន​សំណង់​ដ៏​ធំៗ​ចំនួន ២​ កន្លែង​ទំនង​ដូច​ជា​សណ្ឋាគារ ត្រូវ​បាន​សាងសង់​ដោយ​គ្មាន​ទី​បញ្ចប់​អស់​រយៈពេល​ជាង ​១០ ​ឆ្នាំ កន្លង​មក​ហើយ​? តើ​សំណង់​នោះ​ជា​សណ្ឋាគារ​ខ្មោច ឬ​យ៉ាង​ណា? Continue reading សំណង់​សណ្ឋាគារ​ខ្មោច​នៅ​ខេត្ត​ សៀមរាប(ហាមអានបើនៅម្នាក់ឯង)

ដងវីថីដ៏មហាសែនគ្រោះថ្នាក់ និងល្បីថាមានវិញ្ញាណខ្មោចលងកាចសាហាវជាងគេបំផុតលើលោក

ធម្មតាផ្លូវថ្នល់គេបង្កើតឡើងដើម្បីឱ្អ្នកយដំណើរអាចធ្វើដំណើរបានងាយស្រួល តែក្នុងលោកនេះមិនមែនថាផ្លូវទាំងអស់សុទ្ធតែអាចឱ្យអ្នកធ្វើដំណើរបាននោះទេ។ តាមផ្លូវនៅក្នុងប្រទេសមួយចំនួនមានមនុស្សខ្លះមិនហ៊ានធ្វើដំណើរសោះឡើយ ហើយបើបានធ្វើដំណើរហើយអាចនឹងបានឃើញអ្វីដែលមិនគួរឃើញជាដើម។ Continue reading ដងវីថីដ៏មហាសែនគ្រោះថ្នាក់ និងល្បីថាមានវិញ្ញាណខ្មោចលងកាចសាហាវជាងគេបំផុតលើលោក

រឿងពិតនៅស្រុកបាភ្នំ៖ ព្រឺក្បាល…ផ្ទះមួយខ្នង គ្រាន់តែជិះកាត់ឃើញដំបូល ក៏ខ្លាចដែរ ព្រោះមានគ្រួសារខ្មោចរស់នៅ

ព្រៃវែង៖ បច្ចុប្បន្ននេះ យើងសង្កេតឃើញវិទ្យាសាស្ត្រ មានភាពរីកចម្រើនខ្លាំង គួរឲ្យកត់សំគាល់ ដែលធ្វើឲ្យមនុស្សជំនាន់ក្រោយ មិនសូវជឿលើ អបិយជំនឿ វិញ្ញាណ ខ្មោចព្រាយ បិសាច និងបារមីអរូបិយប៉ុន្មានឡើយ ប៉ុន្តែជាមួយគ្នានេះ ក៏មានមនុស្សជាច្រើន នៅតែមានជំនឿលើផ្លូវងងឹកទាំងអស់នេះ ពោលគឺសូម្បីតែ ប្រទេសលោកខាងលិច ដែលមានការរីកចម្រើនខ្លាំង ទៅលើវិស័យបច្ចេកវិទ្យា វិទ្យាសាស្រ្ត ក៏នៅតែមិនទាន់ មានអំណះអំណាងច្បាស់លាស់ នៅឡើយទេថា នៅលើលោកនេះមាន ឬគ្មាន វិញ្ញាណខ្មោច ព្រាយ ជាដើម ។ទាក់ទងជាមួយគ្នានេះដែរ ថ្ងៃនេះក្រុមការងារយើង បានលើកយករឿងមួយ ដែលមនុស្សចាស់ៗ រស់ក្នុងឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង អះអាងថា ជារឿងពិត ដែលវាបានកើតឡើងប្រហែលជាង ១០ឆ្នាំ មុន ប៉ុន្តែរឿងនេះនៅតែដិតជាប់អារម្មណ៍ពួកគាត់ជានិច្ច ។ អ្នកស្រុកអ្នកភូមិ រស់នៅតំបន់ខាងលើ បានលើកយកផ្ទះមួយខ្នង ស្ថិតក្នុងភូមិមាត់ព្រៃ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយកាលពីជាង ១០ឆ្នាំមុន ផ្ទះមួយខ្នងនេះ ត្រូវបានម្ចាស់បោះបង់ចោល ទុកឲ្យនៅព័ន្ធព័ទ្ធទៅដោយព្រៃក្រាស់រុំជញ្ជាំង និងដំបូលផ្ទះ ដែលមើលទៅគួរឲ្យខ្លាចបំផុត ។ Continue reading រឿងពិតនៅស្រុកបាភ្នំ៖ ព្រឺក្បាល…ផ្ទះមួយខ្នង គ្រាន់តែជិះកាត់ឃើញដំបូល ក៏ខ្លាចដែរ ព្រោះមានគ្រួសារខ្មោចរស់នៅ

អាថ៌កំបាំងនៃការស្លាប់ដោយមិនដឹងមូលហេតុនៅក្បែរ “ច្រកទ្វារទៅឋាននរក” ត្រូវបានរកឃើញ

អស់រយៈពេលជាច្រើនឆ្នាំដែលគេសង្កេតឃើញមានការស្លាប់ដោយគ្មានមូលហេតុនៅជិតប្រាសាទនោះ។ នៅពេលដែលមានសត្វណាមួយនៅក្បែរច្រកទ្វារនោះ វានឹងស្លាប់ដោយឯកឯង ហើយគ្មាននរណាបានធ្វើការបកស្រាយពីហេតុការណ៍ទាំងនោះឡើយ។អ្នកភូមិសាស្រ្តក្រិកបុរាណម្នាក់បានសរសេរថា នៅពេលដែលគាត់បោះកូនចាបចូល ភ្លាមៗនោះពួកវាក៏បានធ្លាក់ស្លាប់។ គាត់បានសរសេរបន្ថែមទៀតថា ទីធ្លានេះពោរពេញដោយចំហាយអ័ព្ទក្រាស់ដែលធ្វើឲ្យយើងមិនអាចមើលឃើញដី។យ៉ាងណាក្ដី ថ្មីៗនេះ អ្នកស្រាវជ្រាវខាងផ្នែកបុរាណវិទូបានរកឃើញមូលហេតុនៃការស្លាប់នេះហើយ។ ពួកគេបាននិយាយថា​ វាមិនមែនដោយសារតែកំលាំងឥទ្ធិពលរបស់អាទិទេពរឺកំលាំងអមនុស្សនៅឋានបិសាចអ្វីនោះទេ តែវាគ្រាន់តែជាបាតុភូតសាមញ្ញាមួយប៉ុណ្ណោះ។ Continue reading អាថ៌កំបាំងនៃការស្លាប់ដោយមិនដឹងមូលហេតុនៅក្បែរ “ច្រកទ្វារទៅឋាននរក” ត្រូវបានរកឃើញ