តាមជំនឿខ្មែរ នៅតាម​ស្រុកភូមិខ្លះ ជណ្ដើរផ្ទះ​តែងតែ​មាន​ខ្មោចព្រៃ​ចាំថែរក្សា

ជាធម្មតា នៅតាមផ្ទះសម្បែងនីមួយៗ​តែងតែ​មានពពួកទេវតា និងជំនាងផ្ទះ​​នៅចាំថែរក្សា។ បើតាមជំនឿខ្មែរពីបុរាណ មិនត្រឹមតែ​នៅ​ក្នុងផ្ទះ​មានខ្មោចស្រី ឬជំនាងផ្ទះ ចាំការពារថែរក្សាទេ សូម្បីតែនៅ​ជណ្ដើរផ្ទះ​ក៏មានខ្មោចប្រុស​ចាំការពារថែ​រក្សាដែរ។នៅពេលដែល​មានពិធីឡើងផ្ទះ គេតែងយក​អំបោះទៅចងនៅជុំវិញ​ជណ្ដើរផ្ទះ​ដែលទើបនឹងសង់ថ្មី។ ជណ្ដើរផ្ទះ​ត្រូវបាន​ទទួល​ការ​ថែរក្សា​ដោយខ្មោច​ព្រៃប្រុស ចំណែក​ខ្មោចស្រី​ជាអ្នក​ចាំការពារថែរក្សានៅខាងក្នុងផ្ទះ ខ្មោចព្រៃប្រុសនេះ គឺចាំការពារឲ្យ​កុំឲ្យ​ពពួក​អមនុស្ស ព្រាយ ខ្មោច បិសាច ដែលពួកអមនុស្សទាំងនោះ មានបំណងមកចង់មក​យាយីបៀតបៀនម្ចាស់ផ្ទះ។ នេះបើតាម​ការ​រៀប​​រាប់​ឲ្យដឹង​ពី​សំណាក់ លោកតា ប៉ិញ ។លោកព្រឹទ្ធាចារ្យរូបនេះ​ ក៏មានប្រសាសន៍ឲ្យដឹងបន្ថែម​ទៀតថា កាលណាជណ្ដើរផ្ទះ​ត្រូវបានដកចេញនៅពេលយប់ ជណ្ដើរនោះ​មិន​ត្រូវធ្វើ​ឲ្យរលីង​ស្រិល​នោះទេ ត្រូវតែទុកឲ្យមានដុំរាយនៅកាំចុងក្រោយ ដើម្បីអាចឲ្យខ្មោចដែល​ការពារជណ្ដើរនោះ អាច​បញ្ឈប់​ការឈ្លាន​ពាន​​របស់​ខ្មោច​ចង្រៃ៕ Continue reading តាមជំនឿខ្មែរ នៅតាម​ស្រុកភូមិខ្លះ ជណ្ដើរផ្ទះ​តែងតែ​មាន​ខ្មោចព្រៃ​ចាំថែរក្សា

ផ្ទះខ្មោចលង ដ៏គួរឲ្យខ្លាចបំផុត អ្នកណាបានចូលហើយសឹងតែក្លាយជាមនុស្សឆ្កួត

អាមេរិក៖ ផ្ទះខ្មោចមួយកន្លែង មានទីតាំងក្នុងរដ្ឋ កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ត្រូវបានគេពិពណ៌នា ថាជាផ្ទះខ្មោច គួរឲ្យខ្លាច បំផុតនៅ លើពិភពលោក ដែលគ្មាននរណាម្នាក់ ឆ្លងផុត ក្នុងផ្ទះខ្មោចនោះ ដោយគ្មាន ភាពភ័យខ្លាចនោះទេ។Mckamey Manor ជាផ្ទះ ខ្មោចភ័យរន្ធត់ បំផុតមួយ នៅក្នុងទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា បានបង្កើត ឡើងដោយ លោក Russ Mckamey វ័យ៥៥ឆ្នាំ និង មិត្តស្រីរបស់គាត់ នាង Carol Schutz។ អ្នកទាំងពីរ ត្រូវបានដឹងថា ចំណាយលុយជាង ៥០០,០០០ ដុល្លារអាមេរិក ដើម្បីធ្វើឲ្យ កន្លែងនេះក្លាយជា ទីកន្លែងផ្ទះ ខ្មោចកំសាន្ត ដ៏គួរខ្លាចព្រឺ រន្ធត់ ជាងគេបំផុត លើលោក ដោយផ្តល់ឲ្យ អ្នកក្លាហានចង់ ចូលក្នុងផ្ទះ មិនចាំបាច់ ត្រូវចំណាយលុយនោះទេ។ Continue reading ផ្ទះខ្មោចលង ដ៏គួរឲ្យខ្លាចបំផុត អ្នកណាបានចូលហើយសឹងតែក្លាយជាមនុស្សឆ្កួត

ល្បីខ្មោច​ បំពេរកូនលងបន្លាច​ ប្រជាជននៅ​ អូរមួយក្បែរ​ភូមិ​ នៅខេត្តប៉ៃលិន

ខេត្ត​ប៉ៃ​លិន​៖ បើ​សិន​ជា​មាន​គេ​និយាយ​រៀបរាប់​រឿង​ខ្មោច​ព្រាយប​ិសាច​ប្រាប់​ដល់​ក្មេង​​តូចៗ​ដែល​កំពុង​ជួប​ជុំ​គ្នា​នៅ​កន្លែង​ណាមួយ​នោះ គឺ​ពួកគេតែង​តែ​អង្គុយ​ឬ​ឈរ​សម្ងំ​ចំហ​មាត់​ចាំ​ស្តាប់​យ៉ាង​ប្រុង​ប្រយ័ត្ន​ និង​យក​ចិត្ត​ទុក​ដាក់​បំផុត​ ទោះ​បី​ជា​រឿង​នោះ​ពិត​ឬជា​រឿង​និទាន​បែប​កុហក​ក៏​ដោយ​ ថែម​ទាំង​ធ្វើ​ឱ្យ​ពួកគេ​ម្នាក់ៗ​មាន​អារម្មណ៍​ថា​ភ័យ​ខ្លាច​រហូត​ព្រឺ​រោម​ដៃ​ជើង​ផង​ដែរ ។​ ទាក់ទិន​ទៅ​នឹង​បញ្ហា​ទាំង​នេះ​ មាន​អ្នក​ខ្លះ​ជឿ​ថា​ ពិត​ជា​មាន​ខ្មោច​ព្រាយ​បិសាច​មែន​ តែ​ក៏​មាន​អ្នក​ខ្លះ​ទៀត​អត់​ជឿ​ទាល់​តែ​សោះថា​មាន​ខ្មោច ព្រោះ​​មើល​អត់​ឃើញ​ ហើយ​ក៏​មាន​តែ​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ដែល​គេ​និពន្ធ​ឡើង​ប៉ុណ្ណោះ ។​ មិន​ដឹង​ថា​ អស់​លោក​អ្នក​មាន​យោបល់​បែប​ណា​ជុំ​វិញ​ការ​ផ្សាយ​ព័ត៌​មាន​ពី​ខ្មាច​ព្រាយប​ិសាច​នេះ ​​ ឡើយ​ ទោះ​បី​ជា​បែប​ណា នេះ​គ្រាន់​តែ​ជា​រឿង​ភ្ញាក់​ផ្អើល​ដែល​បាន​កើត​ឡើង​ប៉ុណ្ណោះ ។​ Continue reading ល្បីខ្មោច​ បំពេរកូនលងបន្លាច​ ប្រជាជននៅ​ អូរមួយក្បែរ​ភូមិ​ នៅខេត្តប៉ៃលិន

ដងវីថីដ៏មហាសែនគ្រោះថ្នាក់ និងល្បីថាមានវិញ្ញាណខ្មោចលងកាចសាហាវជាងគេបំផុតលើលោក

ធម្មតាផ្លូវថ្នល់គេបង្កើតឡើងដើម្បីឱ្អ្នកយដំណើរអាចធ្វើដំណើរបានងាយស្រួល តែក្នុងលោកនេះមិនមែនថាផ្លូវទាំងអស់សុទ្ធតែអាចឱ្យអ្នកធ្វើដំណើរបាននោះទេ។ តាមផ្លូវនៅក្នុងប្រទេសមួយចំនួនមានមនុស្សខ្លះមិនហ៊ានធ្វើដំណើរសោះឡើយ ហើយបើបានធ្វើដំណើរហើយអាចនឹងបានឃើញអ្វីដែលមិនគួរឃើញជាដើម។ Continue reading ដងវីថីដ៏មហាសែនគ្រោះថ្នាក់ និងល្បីថាមានវិញ្ញាណខ្មោចលងកាចសាហាវជាងគេបំផុតលើលោក

តាមពិត មូលហេតុ​ពិត​ប្រាក​នៅ​ពីក្រោយ​ខ្មោច​សង្កត់​គឺ​…

មាន​មនុស្ស​ច្រើនណាស់​ធ្លាប់​ឆ្លងកាត់​ហេតុ​ការចម្លែក​មួយ​នេះ​។ នៅពេល​អ្នក​កំពុងតែ​គេង​លក់ ឬ​ភ្ញាក់​ពី​គេង អ្នក​ពិតជា​ព្យាយាម​ប្រែខ្លួន ប៉ុន្តែ​បែរជា​មិនអាច​ធ្វើកើត​ទៅវិញ​។ និយាយ​ឱ្យ​ខ្លី​ទៅ​គឺ​មិនអាច​កម្រើក​សូម្បីតែ​ដៃ និង​ជើង​តែម្តង​។​ភ្លាមៗ​នោះ​អ្នក​ទំនង​ជាមាន​អារម្មណ៍​ថា មាន​អ្វីមួយ​ខ្មៅ​កំពុងតែ​ធ្វើ​ចលនា​។ វា​អាច​ចេញពី​ជ្រុង​នៃ​បន្ទប់ និង​ធ្វើដំណើរ​យឺតៗ​មកលើ​គ្រែ​របស់​អ្នក​តែម្តង​។ ពេលនោះ អ្នក​បាន​ព្យាយាម​កម្រើកខ្លួន និង​ស្រែក​ឱ្យគេ​ជួយ ប៉ុន្តែ​បែរជា​មិនអាច​ធ្វើបាន​ទៅវិញ​។ ពេលខ្លះ អ្នក​ប្រហែលជា​ចាប់ផ្តើម​មាន​អារម្មណ៍​ថប់​ក្នុង​ដង្ហើម​ដោយសារតែ​ដូច​ជាមាន​នរណាម្នាក់​ច្របាច់ក​ជាប់​អ​ញ្ជឹ​ង​។ Continue reading តាមពិត មូលហេតុ​ពិត​ប្រាក​នៅ​ពីក្រោយ​ខ្មោច​សង្កត់​គឺ​…

ដើមកំណើតព្រាយក្រឡាភ្លើង ដែលមានតំណាលយូរលង់ណាស់មកហើយដែលចាសៗនិយាយត៏ៗគ្នា(អានហើយព្រឺឆ្អឹងខ្នង)

ខ្មោច​ព្រាយ​ប្រភេទ​នេះ​គឺ សុទ្ធតែជា​ព្រាយ​មនុស្ស​ស្រី ហើយ​ត្រូវបាន​ចាត់ទុកថា ជា​ខ្មោច​ព្រាយ​ដែល​គួរឱ្យ​ភ័យខ្លាច​ជាទីបំផុត ជា​ខ្មោច​ព្រាយ​ដែល​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ការកើត​កូន ឬ​រំលូតកូន។ល។ នៅ​ក្នុងការ​បង្កើតកូន ឬ​ភាសា​គួរសម​ហៅថា “ឆ្លងទន្លេ” នោះ យើង​បានដឹង​ច្បាស់​គ្រប់គ្នា​ហើយ​ថា វា​ឈឺ​ចុកចាប់​ពើត​ផ្សា​ប៉ុនណា ហើយ​បើ​ក្នុងករណី​ដែល​ម្ដាយបង្កើត​ទារក​ចេញមក​ហើយ​ស្លាប់បាត់​បង់ជីវិត ឬក៏​ស្លាប់​មុនពេល​ឆ្លងទន្លេ​នោះ​គឺ​មានន័យថា ស្លាប់​ទាំង​ម្ដាយ​ទាំង​កូន យើង​ហៅ​ខ្មោច​ប្រភេទ​នេះ​ថា “ព្រាយ​ក្រឡាភ្លើង។ជា​ខ្មោច​ព្រាយ​ដែលមាន​លក្ខណ:គួរឱ្យ​ខ្លាចញញើត និង​គួរឱ្យ​អាណិត​សង្វេគ​ខ្លាំងណាស់ ។ អាច​ចាត់ទុក​ក្នុង​ពពួក​ខ្មោច​ព្រាយ​ដែល​មិនសូវ​ជាមាន​គ្រោះថ្នាក់​ប៉ុន្មាន​ឡើយ ចូលចិត្ត​អណ្តែត​ខ្លួន​ទៅតាម​ទីកន្លែងផ្សេងៗ ហើយ​ច្រើន​បង្ហាញខ្លួន​ឱ្យ​មនុស្ស​ឃើញ​នៅតាម​ទីស្ងាត់ៗ ។ Continue reading ដើមកំណើតព្រាយក្រឡាភ្លើង ដែលមានតំណាលយូរលង់ណាស់មកហើយដែលចាសៗនិយាយត៏ៗគ្នា(អានហើយព្រឺឆ្អឹងខ្នង)

មិនជឿ កុំប្រមាថ! ពេលថតរឿងខ្មោចម្តងៗ បើមិនសែនព្រេនច្បាស់ជាមានបញ្ហា…

ងាកទៅទស្សនាភាពយន្តកាលពីឆ្នាំ ២០០០ ដែលភាគច្រើនសុទ្ធតែរឿងខ្មោច ភ័យរន្ធត់ ផលិតករសម័យនោះហ៊ាន​ទៅថតនៅទីតាំងដែលកើតមានរឿងរ៉ាវពិតៗ ដើម្បីទទួលបានទិដ្ឋភាពរន្ធត់ និងធ្វើឱ្យកុននោះល្បី តែផលិតករមិនអាចភ្លេចទេរឿងសែនព្រេន បន់ស្រន់មុនទៅថតរឿង។តាមរយៈលោក ឧកញ៉ា ហេង តុលា ដែលជាផលិតកររឿងខ្មោចដ៏ល្បី ដូចជារឿង «ផ្ទះខ្មោចទិញ» រឿង «នាងនាថ» រឿង «ព្រាយកន្ទោងខៀវ» បានប្រាប់ឱ្យដឹងថា មុននឹងចាប់ផ្តើមថត ក្រុមការងាររបស់លោកត្រូវតែរៀបចំពិធីសែនព្រេន ហើយសូម្បីតែក្នុងកុនក៏បង្ហាញពីការសែនព្រេនទៅតាមជំនឿ និងតថភាពនៃសាច់រឿងផងដែរ ដើម្បីធ្វើឱ្យដំណើរការនៃការថតភាពយន្តមានភាពរលូន និងសុវត្ថិភាព។ Continue reading មិនជឿ កុំប្រមាថ! ពេលថតរឿងខ្មោចម្តងៗ បើមិនសែនព្រេនច្បាស់ជាមានបញ្ហា…

មិនធម្មតា!សណ្ឋាគារអាយុកាលជិត១០០ឆ្នាំនៅខេត្តកំពង់ធំល្បីខ្មោចលងសាហាវ…

បើតាមអ្នកស្រុកនៅខេត្តកំពង់ធំបាននិយាយតៗគ្នាថាមានអគារសណ្ឋាគារមួយមានអាយុកាលជិត១០០ឆ្នាំទៅហើយ ទីនោះគឺត្រូវបានគេបោះបង់ចោលឡើងស្ងាត់ជ្រងំគួរអោយខ្លាចជាយូរណាស់មកហើយ អ្នកស្រុកក៏មិនមាននរណាហ៊ានទៅរស់នៅទីនោះឬក្បែរនោះឡើយដោយល្បីថានៅទីនោះមានខ្មោចលងសាហាវ។ជាពិសេសនោះនាជុំវិញបរិវេណសណ្ឋាគារចំនាស់នោះសំបូរទៅដោយដើមឈើធំៗមិនដឹងមានតាំងពីជំនាន់ណានោះទេ ចំពោះបរិវេណខាងក្រោយគឺមានរោងលោកតា «ក្រហមក» ដែលអ្នកស្រុកគោរពបូជាសុំសេចក្ដីសុខតាំងពីយូរមកហើយ។ Continue reading មិនធម្មតា!សណ្ឋាគារអាយុកាលជិត១០០ឆ្នាំនៅខេត្តកំពង់ធំល្បីខ្មោចលងសាហាវ…

ញាក់សាច់… ទទួល​មរណភាព​ដោយ​សារ​​ទៅ​មើល​រឿង​ខ្មោចនៅ​ថៃ…

នារី​ម្នាក់​បាន​ភ័យ​លស់​ព្រលឹង​ជា​ខ្លាំង នៅ​ពេល​រឿង​បញ្ចាំង​ចប់ ហើយ​គេ​​ចាប់​ផ្ដើម​បើក​ភ្លើង​រោងកុន ក៏​ឃើញ​ថា​បុរស​ចំណាស់​ម្នាក់​បាន​ស្លាប់​បាត់​ហើយ។រឿង​ហេតុ​មួយ​បាន​ធ្វើ​កក្រើក​ទីក្រុង​ប៉ាតាយ៉ាង​ ប្រទេស​ថៃ នៅ​ពេល​ភ្ញៀវ​ទេសចរណ៍​អង់គ្លេស​ម្នាក់​ឈ្មោះ Bernard Channing វ័យ​៧៧​ឆ្នាំ បាន​ទទួល​មរណភាព​ ក្រោយ​ពេល​ទស្សនា​ខ្សែ​ភាពយន្ត​បែប​រន្ធត់ “Annabelle Comes Home”។តាម​នោះ​ដែរ រឿង​ហេតុ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ នៅ​ពេល​គេ​រក​ឃើញ​ថា លោក​តា​ខាង​លើ​បាន​ដាច់​ខ្យល់​រួច​ហើយ នៅ​ពេល​រោងកុន​បើក​ភ្លើង​ ពេល​រឿង​ចប់។ វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ថា លោក​បាន​ស្លាប់​មុន​ពេល​រឿង​ចប់​ទៅ​ទៀត។ មនុស្ស​ជា​ច្រើន​បាន​តក់​ស្លុត​ក្រោយ​ពេល​ដឹង​រឿង​នេះ ព្រោះ​នៅ​ពេល​លោក​ស្លាប់ ពួក​គេ​បាន​អង្គុយ​ក្បែរ​លោក តែ​ដោយ​សារ​តែ​ជាប់​មើល​រឿង ទើប​មិន​ដឹង​ថា​លោក​បាន​ទទួល​មរណភាព។គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​មិន​មែន​ជា​លើក​ទី​១​ឡើយ​ដែល​មាន​ករណី​ស្លាប់​ព្រោះ​មើល​រឿង​ខ្មោច ត្បិត​កាល​ពី​ឆ្នាំ​២០១៦ មាន​បុរស​ឥណ្ឌា​វ័យ​៦៥​ឆ្នាំ បាន​ស្លាប់​ដូច​គ្នា ក្រោយ​ពេល​មើល​រឿង “The Conjuring” ដែល​ស្ថិត​ក្នុង​ចក្រវាល​រឿង Annabelle ដូច​គ្នា៕ Continue reading ញាក់សាច់… ទទួល​មរណភាព​ដោយ​សារ​​ទៅ​មើល​រឿង​ខ្មោចនៅ​ថៃ…

ដឹងអត់ ចាស់ៗខ្មែរពីបុរាណ ​ប្រកាន់ត្រណមទាំងអស់នេះខ្លាំងណាស់

ជាការពិតណាស់ ​ចាស់ៗពីបុរាណយើងមានទំនៀមទម្លាប់ និងត្រណមច្រើនខ្លាំងណាស់ ​ដែលជំនឿមួយចំនួនត្រូវបានអនុវត្ត និងជឿស៊ុបរហូតដល់សព្វថ្ងៃ។ដូច្នេះថ្ងៃនេះ ​យើងខ្ញុំសូមលើកយកត្រណមមួយចំនួនរបស់ចាស់ៗពីបុរាណ ​ដែលដកស្រង់ចេញពីផេកហ្វេសប៊ុក ​សង្គមពណ៌ខ្មៅដូចខាងក្រោម #តំណមទីមួយ តំណមនៅក្នុងការសែនជំនាងផ្ទះ ហាមដាច់ខាតកុំអោយកំពប់ជេីងធូប រឺមួយក៏មានអ្នកណាមកដកជេីងធូបលេងអោយសោះ ព្រោះថាពួកគេនឹងធ្វេីអោយអ្នកជួបតែរឿងក្តៅក្រហាយ រឺមួយក៏ពួកគេអាចចេញមកលងបន្លាចអ្នកទាំងអស់គ្នាបាន ព្រោះជំនាងផ្ទះលង ខុសពីត្រូវខ្មោចលង ព្រោះគេនឹងចេញមកបង្ហាញខ្លួនអោយយេីងបានឃេីញស្រល់ៗនៅនឹងភ្នែកតែម្តង ។ Continue reading ដឹងអត់ ចាស់ៗខ្មែរពីបុរាណ ​ប្រកាន់ត្រណមទាំងអស់នេះខ្លាំងណាស់