ព្រលឹងខ្មោចស្រី ដែលស្លាប់ដោយសារសង្សារ រឹតកសម្លាប់ពេលនេះដឹងមូលហែតុហើយ…

អ្នកស្រីសេង សារ៉ាន់ អាយុ៤៨ឆ្នាំ រស់នៅផ្ទះលេខ១១៤៧ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានរៀបរាប់ទាំងទឹកភ្នែកថា គាត់កំពុងកាន់មរណទុក្ខកូនស្រីដែលស្លាប់ដោយការធ្វើឃាត ថ្ងៃណាក៏យំអាល័យកូនអភ័ព្វនេះដែរ។ គាត់មានកូន៤នាក់ សុទ្ធតែស្រីដែលកូនស្រីច្បងមាននិស្ស័យស្រលាញ់ភេទដូចគ្នា មិនសូវចូលផ្ទះ ឬគិតគូរដល់ម្តាយទេ ចំណែកកូនទី៣ និងទី៤ នៅតូចៗជាប់ក្នុងការសិក្សា។ ដោយឡែក កូនដែលស្លាប់នោះ ជាកូនទី២ ឈ្មោះកែវ បញ្ញា ហៅកូនមាន់ អាយុ២១ឆ្នាំ ជាកូនលុះដោយដំបូន្មាន តែងជួយរកស៊ីសម្រាលបន្ទុកគាត់ជាស្រីមេម៉ាយ និងជួយមើលការខុសត្រូវប្អូនៗ មិនគួរអកុសលអ្វីកូនស្រីនេះ ត្រូវគេធ្វើឃាតគ្មានមេត្តា។ Continue reading ព្រលឹងខ្មោចស្រី ដែលស្លាប់ដោយសារសង្សារ រឹតកសម្លាប់ពេលនេះដឹងមូលហែតុហើយ…

ប្រវត្តិដ៏គួរឱ្យរន្ធត់របស់វិញ្ញាណខ្មោចតៃហោង (ហាមអានបើអ្នកកំពុងគេងម្នាក់ឯង​)…

រឿងរ៉ាវដ៏រន្ធត់មួយនេះ គឺដកស្រង់ពីរឿងនិទានរបស់ប្រទេសម៉ិចស៊ិច “La Llorona” ។ នៅទីជនបទមួយនៃប្រទេសម៉ិចស៊ិច មាននារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ ម៉ារីយ៉ា តែជាកូនស្រីអ្នកក្រីក្រមួយដែលរស់នៅតំបន់ដាច់ស្រយាល។ គ្រាមួយ មានបុរសអ្នកមានប្រាក់ស្ដុកស្ដម្ភម្នាក់ធ្វើដំណើរកាត់តំបន់ដែលនាងរស់នៅ​ ចៃដន្យក៏បានជួបម៉ារីយ៉ាដែលគ្រានោះហើយដែលកំលោះម្នាក់នោះបានធ្លាក់អន្លង់ស្នេហ៍ស្រីស្អាតម៉ារីយ៉ា ហើយក៏ប្ដេជ្ញាថានឹងយកនាងធ្វើជាភរិយាអោយទាល់តែបាន។ Continue reading ប្រវត្តិដ៏គួរឱ្យរន្ធត់របស់វិញ្ញាណខ្មោចតៃហោង (ហាមអានបើអ្នកកំពុងគេងម្នាក់ឯង​)…

ទុកខ្មោចអគារ១ខ្នងចោលរាប់ឆ្នាំមក​ហើយដល់ពេលមកមើលនឺកស្មានមិនដល់មេន…

ខេត្តបន្ទាយមានជ័យ ៖ អគារសិក្សា​មួយ​ខ្នង​ដែល​សាងសង់​ពី​ថ្ម​ប្រក់​ក្បឿង ត្រូវ​គេ​ទុក​ចោល​ជា​យូរ​ឆ្នាំ​មក​ហើយ ដោយ​សារ​តែ​ការ​សាងសង់​គ្មាន​គុណភាព ដំបូល​មើលឃើញ​មេឃ ដោយសារ​តែ​ក្បឿង​ជ្រុះ​រប៉ាត់ រប៉ាយ ឯ​តាម​បន្ទប់​មាន​ស្នាម​ប្រេះ​រយះ​វែង​ៗ​ សិស្ស​មិនហ៊ាន​ចូល​រៀន​ ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់ ។សិក្សា​ខាងលើ​ស្ថិត​ក្នុង​បរិវេណ​អនុ​វិទ្យាល័យ​បន្ទាយ​មាន​ឫទ្ធិ ក្នុងភូមិ​បន្ទាយ​មាន​ឫទ្ធិ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ។ បើ​មើល​ពី​ចម្ងាយ​អគារ​មួយ​ខ្នង​នេះ​គ្រប់​គ្នា​ពិតជា​មិនដឹង​ថា ខូច​ឬ​ត្រូវ​គេ​បោះបង់​ចោល​នោះ​ទេ តែបើ​ចូល​ទៅ​ពិនិត្យ​ជាក់ស្តែង​ទើប​ដឹង​ថា ដំបូល​សាលា​មួយ​នេះ​ជ្រុះ​ក្បឿង​មើលឃើញ​មេឃ​ទាំង​៥​បន្ទប់ ហើយ​ជញ្ជាំង​អគារ មាន​ស្នាម​ប្រេះ​ជា​ច្រើន​កន្លែង សូ​ម្បី​តែ​ជណ្តើរ​ដើរ​ឡើង​ទៅ​បន្ទប់រៀន​ក៏​បាក់​ប្រេះ​ជា​បំណែក​ខ្លះ​ៗ​ទៀត​ផង ។ Continue reading ទុកខ្មោចអគារ១ខ្នងចោលរាប់ឆ្នាំមក​ហើយដល់ពេលមកមើលនឺកស្មានមិនដល់មេន…

រឿងពិតនៅកំពង់ធំ៖ ជិះកាណូតកាត់ពេលថ្ងៃជាព្រៃកប់ខ្មោច ស្រាប់តែមកវិញយប់ឡើងក្លាយជាផ្ទះអ្នកភូមិ

ខ្ញុំជាមន្រ្តីរាជការនៅក្រសួងសុខាភិបាល ខាងផ្នែកសុខភាពនិងអនាម័យសាធារណៈ ដូច្នេះហើយទើបខ្ញុំឧស្សាហ៍ចុះបេសកកម្មតាមខេត្តជាញឹកញាប់ ដើម្បីព្យាបាលនិងពន្យល់ណែនាំប្រជាជនយើងឲ្យគាត់ចេះរស់នៅមានអនាម័យ ហូបស្អាត ផឹកស្អាត ដើម្បីសុខភាពល្អ ។មានកាលមួយនោះ ខ្ញុំត្រូវចុះបំពេញបេសកកម្មនៅភូមិមួយដែលស្ថិតនៅកណ្ដាលទន្លេតែម្ដង ឆ្ងាយដាច់ពីគេ ពីឯង ក្នុងខេត្តកំពង់ធំ ។ អ្នកភូមិនោះ រស់តែនៅលើទឹក គ្មានផ្លូវគមនាគមន៍ទៅដល់ទេ ចង់ទៅណាមកណា ទាល់តែជិះទូក ហើយអ្នកភូមិទៀតសោតក៍មានជីវភាពក្រីក្រច្រើនដែរ ។ ខ្ញុំនិងសហការីមួយក្រុម បានធ្វើដំណើរតាមកាណូតធំមួយ ធ្វើដំណើរកាត់ផ្ទៃបឹងទន្លេសាបដ៍ធំល្ហល្ហេវបីដូចសមុទ្រ ត្បិតខែនោះគឺខែទឹកឡើងផង ។ Continue reading រឿងពិតនៅកំពង់ធំ៖ ជិះកាណូតកាត់ពេលថ្ងៃជាព្រៃកប់ខ្មោច ស្រាប់តែមកវិញយប់ឡើងក្លាយជាផ្ទះអ្នកភូមិ

ហេតុអ្វី​បាន​គេ​ការ​ពារ​សាក​សព មិន​ឲ្យ​ឆ្មា​សម្បុរ​ខ្មៅ​លោត​កន្លង…

កាល​បើ​មាន​បុគ្គល​ស្លាប់​ថ្មីៗ​នៅ​លើ​ផ្ទះ អាចារ្យ​យោគី​ត្រូវ​រក​ទឹក​មួយ​ក្អម​តូច និង​ថ្ម​មួយ​ដុំ​តូច ហើយ​អុជ​ធូប ៣ សរសៃ​យក​ទៅ​ដាក់​ចុង​ជើង​បុគ្គល រួច​ធ្វើ​ឧបកិច្ច​ការ​ពារ​កុំ​ឲ្យ​អសុរ​កាយ​វា​ចូល​ក្នុង​រូប​បុគ្គល​នោះ​បាន។ បើ​មិន​ដូច្នេះ​ទេ កាល​ណា​មាន​សត្វ​ឆ្មា​សម្បុរ​ខ្មៅ​លោត​កន្លង​បុគ្គល​នោះ​អសុរកាយ​នឹង​ចូល​ក្នុង​រូប​បុគ្គល​នោះ​បាន​ពុំ​ខាន។ បើ​មិន​បាន​ធ្វើ​ដូច្នេះ ត្រូវ​ព័ទ្ធ​សីមា។ បើ​បាន​ព័ទ្ធ​សីមា​ហើយ ទោះ​មាន​ឆ្មា​ខ្មៅ​លោត​រំលង​ក៏​មិន​មាន​ហេតុ​អ្វី​ដែរ។ Continue reading ហេតុអ្វី​បាន​គេ​ការ​ពារ​សាក​សព មិន​ឲ្យ​ឆ្មា​សម្បុរ​ខ្មៅ​លោត​កន្លង…

ព្រឺក្បាល​ឥតល្ហែ! មក​ស្ដាប់​​​ចាស់ៗ​​តាម​ភូមិ​​ដាច់​ស្រយាល ដំណាល​​ពី​​រឿង​ខ្មោច​​ចងក…

ទាក់ទងរឿងខ្មោចចងកនេះ មកដល់សព្វថ្ងៃមនុស្សមួយចំនួន ពុំសូវដឹងពីជំនឿរបស់ចាស់បុរាណ ដែលពួក​គាត់​បាន​ហាម​ប្រាម​កូន​​ចៅ​​មិន​​ឲ្យ​យក​មនុស្សស្លាប់ដោយសារចងក យកទៅកប់ និងធ្វើបុណ្យឡើយ។ចំពោះជំនឿនេះ អ្នកស្រុកនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅតែប្រកាន់ជាប់លាប់រហូតមកដល់សព្វថ្ងៃ​នេះ។ នៅ​ពេល​មាន​មនុស្ស​ស្លាប់ ដោយសារចងក គេមិនឲ្យយកខ្មោចនោះទៅធ្វើបុណ្យទេ គឺគេកប់នៅនឹងកន្លែងចងកនោះតែម្ដង។ Continue reading ព្រឺក្បាល​ឥតល្ហែ! មក​ស្ដាប់​​​ចាស់ៗ​​តាម​ភូមិ​​ដាច់​ស្រយាល ដំណាល​​ពី​​រឿង​ខ្មោច​​ចងក…

វិញ្ញាណខ្មោចស្រីម្នាក់សណ្ឋិតនៅក្នុងសាលារៀនមួយតាមលងបន្លាចមនុស្សគ្រប់គ្នានៅក្នុង

រឿងរ៉ាវចម្លែកៗបានកើតឡើងនៅក្នុងសាលារៀនកាតូលិកមួយដែលមានពាក្យចចាមអារាមថាសិស្សស្រីម្នាក់ឈ្មោះ អេរី (Eerie) ត្រូវបានធ្វើអត្តឃាតដោយគ្មានមូលហេតុ។ គ្មាននរណាម្នាក់ដឹងអំពីហេតុផលពីក្រោយការស្លាប់របស់នាងនោះទេ ព្រោះវាជារឿងដ៏អាថ៍កំបាំងមួយ។ មិនត្រឹមតែប៉ុណ្ណោះវិញ្ញាណតែលតោលរបស់នាងបានសណ្ឋិតនៅក្នុងសាលារៀនមួយនេះហើយពេលខ្លះបានលងបន្លាចសិស្សសាលា និងដូនជីផងដែរ។ Continue reading វិញ្ញាណខ្មោចស្រីម្នាក់សណ្ឋិតនៅក្នុងសាលារៀនមួយតាមលងបន្លាចមនុស្សគ្រប់គ្នានៅក្នុង

អានហើយបះរោមច្រាង! បើមិនជឿកុំប្រមាថ ក្រុមស្រាវជ្រាវមួយក្រុមជួបរឿងដ៏មិនគួរអោយជឿ…

កំពត៖ មួយរយៈមុនអគារសាសនាគ្រឹស្ត នៅលើភ្នំបូកគោបានធ្វើឱ្យកក្រើកដល់បណ្តាញទំនាក់ទំនងសង្គម ដោយសារតែក្រុមការងារថតរូប Pre-Wedding មួយក្រុមបានជួបប្រទះនឹងរឿងរ៉ាវប្លែកៗគួរឱ្យព្រឺសម្បុរ។តែមិនទាន់អស់ទេ ទឹកដីដែលសម្បូរទៅដោយអគារចំណាស់ៗ បន្សល់ពីសម័យអាណានិគមបារាំង បានបង្កប់នូវរឿងរ៉ាវជាច្រើនដែលយើងមិនធ្លាប់បានដឹង ដែលរឿងខ្លះប្រហែលជាធ្វើឱ្យលោកអ្នកភ្ញាក់ផ្អើល រហូតព្រឺសម្បុរបានទៀតផង។ Continue reading អានហើយបះរោមច្រាង! បើមិនជឿកុំប្រមាថ ក្រុមស្រាវជ្រាវមួយក្រុមជួបរឿងដ៏មិនគួរអោយជឿ…

ទំនាយ​ ៣០​ បែប​ដែល​អ្នក​​​តែង​សុ​បិ​ន​ឃើញ​​​បញ្ជាក់​ពីអ្វី​ខ្លះ​?

១)​សុបិន​ឃើញ​ឈាម​-​សុបិន​ឃើញថា​សម្លាប់​គ្នា រហូត​ហូរឈាម ឬ​ឈាម​សត្វ​ដែល​ត្រូវគេ​សម្លាប់​ដក់​ពេញ​ផ្លូវថ្នល់​។​*​ទំនាយ​បញ្ជាក់ថា​ នឹង​បានទទួល​ជោគ​លាភ​ឬ​មានសំណាង​ក្នុង​ផ្នែក​ការ​ផ្សងព្រេង​អ្វីមួយ​។​-​សុបិន​ឃើញ​មាន​ឈាម​ហូរ​ឬ​ឈាម​ហូរ​ចេញ​តាម​រាងកាយ​ខ្លួនឯង​។​*​ទំនាយ​បញ្ជាក់ថា​ នឹង​អស់​គ្រោះ​ឬ​បានទទួល​ដំណឹង​ល្អ​ពី​ចម្ងាយ​។​-​សុបិន​ឃើញថា​បាន​បរិភោគ​ឈាមស​ត្វ​។​*​ទំនាយ​បញ្ជាក់ថា​ នឹង​បានទទួល​ជោគ​លាភ​ពី​ការ​ផ្សងសំណាង​ឬ​លេងល្បែង​។​ Continue reading ទំនាយ​ ៣០​ បែប​ដែល​អ្នក​​​តែង​សុ​បិ​ន​ឃើញ​​​បញ្ជាក់​ពីអ្វី​ខ្លះ​?

បាត់​ខ្លួន​មួយ​រយៈ ព្រោះ​ត្រូវ​គេ​ខាប​ព្រលឹង​មិន​ឱ្យ​ទៅ​ផ្ទះ​វិញ​…

ពិត​ជា​មិន​អាច​បង្ខំ​បាន​ទេ​។ ទោះ​បី​យើង​អាច​បាន​ខ្លួន​ប្រាណ​គេ​មក​នៅ​ក្បែរ តែ​បើ​ចិត្ត​គេ​មិន​នៅ​នឹង​យើង ស្នេហា​មួយ​នេះ​ក៏​គ្មាន​ក្ដី​សុខ​បាន​ដែរ​។ ផាវី​ កូន​ស្រី​អ្នក​លក់​មាស​ត្រូវ​ក្រុម​គ្រួសារ​ប្រកាស​ដំណឹង​បាត់​ខ្លួន និង​តាម​ស្វែង​រក​ តែ​គ្មាន​បាន​ដំណឹង​អ្វី​សោះ​។ Continue reading បាត់​ខ្លួន​មួយ​រយៈ ព្រោះ​ត្រូវ​គេ​ខាប​ព្រលឹង​មិន​ឱ្យ​ទៅ​ផ្ទះ​វិញ​…