បើតាមជំនឿខ្មែរ អ្នកដែលត្រូវខ្មោចលងញឹកញាប់ ដោយសារមូលហេតុទាំងនេះ
រឿងខ្មោចលងនេះ ជារឿងមួយគួរឲ្យឆ្ងល់ដែលមានអ្នកខ្លះឧស្សាហ៍មើលឃើញខ្មោច ឬខ្មោចឧស្សាហ៍លងជាដើម។ មានមនុស្ស៣ ឬ៤នាក់ ដើរជាមួយគ្នានៅវេលាយប់កណ្ដាលអធ្រាត ជួនកាលក្នុងចំណោមមនុស្សទាំង ៣ ឬ៤នាក់នោះ មានតែម្នាក់ប៉ុណ្ណោះ ដែលបានមើលឃើញខ្មោច ឬពពួកភូតព្រាយបិសាចជាដើម ចំណែកអ្នកផ្សេងទៀត បែរជាមើលមិនឃើញទៅវិញ។ តើមូលហេតុអ្វី បានជាមានអ្នកខ្លះឧស្សាហ៍មើលឃើញខ្មោច ឬខ្មោចឧស្សាហ៍លង?អ្នកខ្លះមិនធ្លាប់មើលឃើញខ្មោច ឬខ្មោចលង រហូតដល់ធ្វើឲ្យអ្នកនោះជឿថា នៅលើលោកនេះពិតមិនមានខ្មោច ព្រាយបិសាចឡើយ។ ប៉ុន្តែសម្រាប់អ្នកដែលធ្លាប់ត្រូវបានខ្មោចលង គេជឿថា នៅលើលោកនេះពិតជាមានខ្មោចមែន។ Continue reading បើតាមជំនឿខ្មែរ អ្នកដែលត្រូវខ្មោចលងញឹកញាប់ ដោយសារមូលហេតុទាំងនេះ