តាមពិតចឹងសោះ! ចេះតែឆ្ងល់ ពេលមនុស្សស្លាប់ភ្លាមតើ វិញ្ញាញនឹងទៅណា?

មនុស្សគ្រប់គ្នារតែងតែឆ្ងល់នឹងចង់ដឹងថា តើពេលយើងស្លាប់ភ្លាមដួងប្រលឹងរបស់យើងទៅណា ទៅកើតថ្មីឬក៏ទៅចុះនរកឬក៏ទៅឋានសួគ៌? ១២នាទី បន្ទាប់ពីយើងស្លាប វាសំខាន់ណាស់ នៅពេលដែលយើងដាច់ខ្យល់ភ្លាម ចិត្តរបស់យើងហ្នឹងគិតទៅដល់រឿងអតីតកាល តាំងពីទើបកើតរហូតដល់ម៉ោងនេះ បើកាលនៅរស់យើងធ្វើអ្វីដែលអាក្រក់ៗយើងនឹងឃើញអ្វីដែលអាក្រក់ៗ បើយើងធ្លាប់ធ្វើអ្វីដែលល្អៗយើងហ្នឹងឃើញតែល្អ ព្រោះពេលនោះគឺចិត្តរបស់យើងកំពុងតែគិតទៅរកអតីតកាល ។ Continue reading តាមពិតចឹងសោះ! ចេះតែឆ្ងល់ ពេលមនុស្សស្លាប់ភ្លាមតើ វិញ្ញាញនឹងទៅណា?

តិចអត់ដឹង! តំបន់កម្សាន្តទាំងនេះ ជាកន្លែងដែលល្បីថាមានខ្មោចលងសាហាវ

បើនិយាយពីជំនឿ រឿងខ្មោចព្រាយបិសាចវិញនោះ ជឿជាក់ថាមនុស្សមួយចំនួន ប្រាកដជាយល់ថា វាជារឿងដ៏ហួសសម័យមួយ ដែលគ្រាន់តែជាការនិទានតៗគ្នា របស់មនុស្សចាស់សម័យដើមប៉ុណ្ណោះ។ប៉ុន្តែបើនិយាយឲ្យអស់ទៅ រហូតមកដល់សម័យនេះទៅហើយ អ្នកវិទ្យាសាស្រ្តល្បីៗ នៅតែមិនអាចបកស្រាយបាននៅឡើយ អំពីបាតុភូតចម្លែកៗ ដែលមនុស្សសម័យដើម ហៅថាខ្មោចព្រាយបិសាចនេះ។ ដូច្នេះហើយវានៅតែ ជារឿងរ៉ាវដ៏អាថ៌កំបាំង ដែលទាក់ទាញចិត្តឲ្យមនុស្ស ឲ្យចង់ដឹង ចង់ឃើញរហូតមកដល់បច្ចុប្បន្ន។ Continue reading តិចអត់ដឹង! តំបន់កម្សាន្តទាំងនេះ ជាកន្លែងដែលល្បីថាមានខ្មោចលងសាហាវ

ព្រឺខ្នងណាស់! លឺសូរថាសាលាល្បីមួយក្នុងក្រុងភ្នំពេញមានខ្មោចលង?

សំនួរនេះ គ្មានអ្នកណាហ៊ានចេញមុខអះអាងទេ ប៉ុន្តែខ្ញុំចង់និយាយបញ្ជាក់ថា កាលពីមុន នៅ RUPP ធ្លាប់មានអ្នកលោតសម្លាប់ខ្លួន ធ្លាប់មានអ្នកចង.ក និងធ្លាប់មានអ្នកខ្យល់គរស្លាប់ក្នុងអគារ មិនតិចជាង3នាក់ទេ។ ហើយបើនៅ IFL វិញ ក៏លឺសូរថាធ្លាប់មានអ្នកស្លាប់ក្នុងបន្ទប់ទឹក ស្លាប់ក្នុងបន្ទប់រៀន និងមានអ្នកលង់ទឹកស្រះខាងមុខស្លាប់ដែរ (តាមសារព័ត៌មាន និងការអះអាងតៗគ្នា)។ ហើយអ្នកខ្លះនិយាយថា ពួកគេធ្លាប់ឃើញ ស្ត្រីម្នាក់ស្លៀករ៉ូបក្រហម ឧស្សាហ៍ឈរ នៅលើស្ពាននាគ ហើយជួនកាល គេក៏លឺសូរសម្លេង សើច ចម្លែកៗ ចេញពីក្នុងបន្ទប់ទឹកផងក៏មាន។ Continue reading ព្រឺខ្នងណាស់! លឺសូរថាសាលាល្បីមួយក្នុងក្រុងភ្នំពេញមានខ្មោចលង?

និទានខ្មោច៖ ខ្មោចតៃហោងតាមផ្លូវ

តាមទម្លាប់ឱ្យតែមានពួកម៉ាកបង្កើតណាគេរៀបការ ខ្ញុំនៅចាំជួយគេរហូតដល់ចប់ចុងចប់ដើម រួចជូនកូនក្រមុំ និងកូនកំលោះពីហាងមកផ្ទះ។ម៉ោង១២យប់ល្មម ខ្ញុំហ្អើយ តែលតោលម្នាក់ឯងតាមផ្លូវ ត្រឡប់មកផ្ទះវិញ ព្រោះមិនទម្លាប់ គេងផ្ទះគេ ទាំងព្រឺក្បាលប៉ុនៗកញ្ជើ សមមនុស្សមហាខ្លាចខ្មោចផង ចេះតែនឹកឃើញគ្រប់យ៉ាងថា ខ្លួនកំពុងតែបើកបរកិនលើដានវិញ្ញាណខ្មោច ព្រោះថា មិនដឹងជា កន្លងមក មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ប៉ុន្មានរយនាក់ទៅហើយទេនៅលើផ្លូវថ្នល់ (អារម្មណ៍នេះ ចំជា ផ្តេសផ្តាសមែន ពេលណាមិននឹកឃើញ ម៉ោនឹកឃើញចំពេលហ្នឹង) រូបភាពគួរឱ្យភ័យខ្លាចទាំងប៉ុន្មាន បានប្រមូលផ្តុំគ្នាផុសចេញពីក្នុងអារម្មណ៍របស់ខ្ញុំក្នុងពេលតែមួយនោះផងដែរ ។ Continue reading និទានខ្មោច៖ ខ្មោចតៃហោងតាមផ្លូវ

តាមពិតចឹងសោះ! ចេះតែឆ្ងល់ ពេលមនុស្សស្លាប់ភ្លាមតើ វិញ្ញាញនឹងទៅណា?

មនុស្សគ្រប់គ្នារតែងតែឆ្ងល់នឹងចង់ដឹងថា តើពេលយើងស្លាប់ភ្លាមដួងប្រលឹងរបស់យើងទៅណា ទៅកើតថ្មីឬក៏ទៅចុះនរកឬក៏ទៅឋានសួគ៌? ១២នាទី បន្ទាប់ពីយើងស្លាប វាសំខាន់ណាស់ នៅពេលដែលយើងដាច់ខ្យល់ភ្លាម ចិត្តរបស់យើងហ្នឹងគិតទៅដល់រឿងអតីតកាល តាំងពីទើបកើតរហូតដល់ម៉ោងនេះ បើកាលនៅរស់យើងធ្វើអ្វីដែលអាក្រក់ៗយើងនឹងឃើញអ្វីដែលអាក្រក់ៗ បើយើងធ្លាប់ធ្វើអ្វីដែលល្អៗយើងហ្នឹងឃើញតែល្អ ព្រោះពេលនោះគឺចិត្តរបស់យើងកំពុងតែគិតទៅរកអតីតកាល ។ដូច្នេះបានជាមនុស្សស្លាប់ភ្លាមមានបងប្អូនសាច់ញាត្តិហៅលោកមកសូត្រមន្តនឹងចាក់មេក្រូស្មូតរផ្សេងៗដែលអប់រំល្អៗ ដើម្បីអោយខ្មោចដែលស្លាប់ទៅគិតតែរឿងល្អៗធម៌នាំមុខនឹងបានទៅកើតកន្លែងដែលល្អ បើយើងស្លាប់ភ្លាមចិត្តរបស់យើងគិតទៅរកតែអតីតកាលដែលអាក្រក់គឺយើងហ្នឹងធ្លាក់នរក បើយើងស្លាប់ភ្លាមគិតចង់សម្លាប់មនុស្សយើងហ្នឹងកើតជាសត្វតេរច្ឆានផ្សេងៗ៕ Continue reading តាមពិតចឹងសោះ! ចេះតែឆ្ងល់ ពេលមនុស្សស្លាប់ភ្លាមតើ វិញ្ញាញនឹងទៅណា?

មកដឹងពី​ប្រភេទ​ខ្មោច​លងសាហាវៗ​នៅ​ជុំវិញ​ពិភព​លោក​

​តើ​អ្នក​ធ្លាប់​កត់​សម្គាល់​ទេ​ថា​ខ្មោច​ជាច្រើន​នៅក្នុងខ្សែ​ភាពយន្ត​ភ័យ​រន្ធត់គឺជាស្រី​? ​ហេតុអ្វីបានជា​អញ្ចឹង​? សាក​ល្បង​រាយ​បញ្ជី​ឈ្មោះ​រឿង​ខ្មោច​នៃខ្សែភាពយន្តពីរបី​នោះ​អ្នកប្រហែល​ជានឹងទទួលបាន​​អ្វីមួយ​ដូចជា​ Samara ​ពី​ក្នុង​ “The Ring” ​និងស្ត្រី​ចំណាស់មកពី ​“The Shining”​ ​។​ ​ខ្មោចស្រី​សម្បូររឿងរ៉ាវ​ល្អៗជាងខ្មោចប្រុសដូចជា៖ ពួក​គេ​បាត់កូនៗ​ ​ពួកគេជាមនុស្ស​ដែល​សងសឹក​ពួកគេ​កំពុងយំ​សោក​ចំពោះ​ការបាត់បង់​សម្រស់​យុវវ័យ​ឬពួក​គេ​កំពុង​ព្យាយាម​រស់ឡើងវិញ​ដោយ​រួមភេទ​ជាមួយ​អ្នកនៅរស់​។​ ​តើ​អ្នកធ្លាប់​បានឃើញ​ប្រភេទខ្មោច​ស្រីៗ​ទាំង​នេះ​ដែរទេ​?​ Continue reading មកដឹងពី​ប្រភេទ​ខ្មោច​លងសាហាវៗ​នៅ​ជុំវិញ​ពិភព​លោក​

ប្រវត្តិដ៏គួរឱ្យរន្ធត់របស់វិញ្ញាណខ្មោចតៃហោង La Llorona (ហាមអានបើអ្នកកំពុងគេងម្នាក់ឯង ឬកំពុងងូតទឹក​)

រឿងរ៉ាវដ៏រន្ធត់មួយនេះ គឺដកស្រង់ពីរឿងនិទានរបស់ប្រទេសម៉ិចស៊ិច “La Llorona” ។ នៅទីជនបទមួយនៃប្រទេសម៉ិចស៊ិច មាននារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ ម៉ារីយ៉ា តែជាកូនស្រីអ្នកក្រីក្រមួយដែលរស់នៅតំបន់ដាច់ស្រយាល។ គ្រាមួយ មានបុរសអ្នកមានប្រាក់ស្ដុកស្ដម្ភម្នាក់ធ្វើដំណើរកាត់តំបន់ដែលនាងរស់នៅ​ ចៃដន្យក៏បានជួបម៉ារីយ៉ាដែលគ្រានោះហើយដែលកំលោះម្នាក់នោះបានធ្លាក់អន្លង់ស្នេហ៍ស្រីស្អាតម៉ារីយ៉ា ហើយក៏ប្ដេជ្ញាថានឹងយកនាងធ្វើជាភរិយាអោយទាល់តែបាន។ក្រោយមក គាត់ក៏បានម៉ារីយ៉ាធ្វើជាភរិយាមែនចំណែកឯគ្រួសារខាងស្រី ត្រេកអរជាខ្លាំង ដែលមានកូនប្រសារជាអ្នកមានស្តុកស្តម្ភ ប៉ុន្តែគ្រួសារខាងប្រុសវិញ បែរជាមិនសប្បាយចិត្តរឿងបានកូនប្រសារស្រីជាកូនអ្នកក្រីក្រទៅវិញ។ ក្រោយពីរៀបការ ដោយសារមានការមិនសូវពេញចិត្តពីគ្រួសារខាងប្រុស​ អ្នកទាំងពីរ ក៏បានចាកចេញពីផ្ទះទៅរស់នៅតែពីរនាក់រហូតដល់មានកូនពីរ ដោយសុភមង្គល។​ Continue reading ប្រវត្តិដ៏គួរឱ្យរន្ធត់របស់វិញ្ញាណខ្មោចតៃហោង La Llorona (ហាមអានបើអ្នកកំពុងគេងម្នាក់ឯង ឬកំពុងងូតទឹក​)

អ្នកណាមិនព្រឺ ! បើកំពុងតែធ្វើការសុខៗ ហើយស្រាប់តែខ្មោចមកឈរពីក្រោយខ្នងបែបនេះ !

វាពិតជាមានការភ្ញាក់ផ្អើល និង ព្រឺព្រួចគួរឱ្យខ្លាចយ៉ាងខ្លាំង នៅពេលដែលក្រុមអ្នកបច្ចេកទេសតបណ្តាញភ្លើងរបស់ក្រុមហ៊ុនអគ្គិសនីកម្ពុជា (EDC)កំពុងតែនាំគ្នាធ្វើការយ៉ាងមមាញឹកស្រាបតែមានខ្មោចលង ដោយមកឈរនៅពីក្រោយខ្នងធ្វើឱ្យពួកគាត់ភ័យប្រលឹងចុងសក់គ្រប់គ្នា ។ មិនថាតែពួកគាត់នោះទេ ដែលភ័យខ្លាចនោះ សូម្បីតែមហាជនដែលបានឃើញរូបភាពដែលគេបានបង្ហោះនេះ អ្នកណាក៏ភ័យបោះសក់ដែរ ព្រោះកំពុងតែឈរធ្វើការសុខៗស្រាប់តែមានខ្មោចមកលងបែបនេះ ។នៅលើគណនីហ្វេសប៊ុកមួយឈ្មោះ Chhay Vannak បានបង្ហោះរូបភាពនេះ ជាមួយការសរសេរសារថា « កំពុងតែធ្វើការនៅវេលាម៉ោង ៨យប់ មិនដឹងថា មានអ្នកឈរមើលទេ នៅកណ្តាលព្រៃភ្នំ ជិតបឹងក្របីងាប់ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិសាត់ »។ ទាក់ទងនឹងរឿងនេះ មានអ្នកលេងហ្វេសប៊ុកមួយចំនួនបានចូលទៅខំមិនថា រូបភាពនេះជារូបភាព ដែលគេកាត់ត ។ ដូច្នេះបើរឿងនេះ ពិត ឬ មិនពិតយ៉ាងណានោះ សូមបងប្អូនពិចារណាតាមការគួរ ៕ Continue reading អ្នកណាមិនព្រឺ ! បើកំពុងតែធ្វើការសុខៗ ហើយស្រាប់តែខ្មោចមកឈរពីក្រោយខ្នងបែបនេះ !

ប្លែក! យុវជន​ឥណ្ឌូនេស៊ី តែងធ្វើ​​ខ្មោច​បន្លាច​មនុស្ស​ ​កុំ​ឲ្យ​ពូកែដើរ​លេង​ក្រៅឆ្លងកូវីដ ១៩

យុវជន​ស្ម័គ្រ​ចិត្ត​មួយ​ក្រុម​នៅ​ភូមិមួយ​ឈ្មោះ Kepuh ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី បាន​នាំ​គ្នា​តុបតែង​ខ្លួន​ធ្វើជា​ខ្មោច ដើម្បី​លង​បន្លាច​មនុស្ស​តាមផ្លូវ ក្នុង​គោល​បំណង​ដើម្បី​ឲ្យ​ពលរដ្ឋ​ទាំង​អស់​ខ្លាច​រអារ​ចេញ​ក្រៅ ការពារ​ខ្លួន​ពី​វីរុស​កូវីដ ១៩។ក្រុម​យុវជន​ដែល​តែង​ខ្លួន​ធ្វើខ្មោច​ដើរ​លេងមនុស្ស​តាមផ្លូវ​ពេញភូមិនោះ និយាយ​ថា ការ​ធ្វើដូច្នេះ​ដើម្បី​ឲ្យ​មនុស្ស​ខ្លាច ហើយ​ពួកគេ​មិន​ហ៊ាន​ដើរ​លេង​ក្រៅផ្ទះ។ ក្រោយ​ធ្វើ​សកម្មភាព​នេះ​បាន​ប៉ុន្មាន​ថ្ងៃ ក្រុមយុវជន​ដដែល​ថា ការ​តែង​ខ្លួន​ធ្វើខ្មោច​នេះ ដូចបាន​ផល​គ្រាន់បើ ដោយ​ឃើញភូមិ​រាង​ស្ងាត់​អ្នក​ដើរ​លេង​ក្រៅជាង​ពីមុន៕ Continue reading ប្លែក! យុវជន​ឥណ្ឌូនេស៊ី តែងធ្វើ​​ខ្មោច​បន្លាច​មនុស្ស​ ​កុំ​ឲ្យ​ពូកែដើរ​លេង​ក្រៅឆ្លងកូវីដ ១៩

នារីម្នាក់ដេកស្លាប់ទាំងននលគោក ក្នុងបន្ទុប់ផ្ទះសំណាក់យីហោ អូយ៉េស សង្ស័យករណីឃាតកម្ម

ភ្នំពេញ៖ ករណីភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាបពីសមត្តកិច្ចចម្រុះចុះទៅត្រួតពិនិត្យមើល ទីតាំងផ្ទះសំណាក់ យីហោ អូយ៉េស ដែលស្ថិតនៅទុលមុខវត្តនាគវ័ន្ត ខណៈដែល នារីម្នាក់បានដេកស្លាប់ក្នុងបន្ទុប់ ទាំងននលគោក ហើយត្រូវបានគេសង្ស័យថា ជាករណីឃាតកម្ម ពីព្រោះនៅទីតាំងកើតហេតុ មានស្នាមកន្សែងពោះគោប្រឡាក់ឈាម ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់យីហោអូយ៉េស បន្ទុប់C២០ ជាន់ទី៣ ផ្ទះលេខ១៧ ផ្លូវ១៣២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។តាមចម្លើយបំភ្លឺរបស់សន្តិសុខឈ្មោះ កុសល បានឆ្លើយប្រាប់សមត្តត្ថកិច្ចថា នៅវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ គាត់ឃើញបុរសវ័យប្រហែល៣២ឆ្នាំម្នាក់ ស្លៀកពាក់ស៊ីវិល ពាក់អាវសាច់ក្រណាត់ដៃវែង ពណ៌ក្រហមក្រឡាការ៉ូ ខោពណ៍ខ្មៅជើងវែង បានមកជួលបន្ទុប់ផ្ទះសំណាក់ពីឈ្មោះ ហ៊ីប សៅហ៊ី ដែលជាអ្នកគ្រប់គ្រងរួច ក៏ឡើងទៅបន្ទុប់កើតហេតុខាងលើ ។ Continue reading នារីម្នាក់ដេកស្លាប់ទាំងននលគោក ក្នុងបន្ទុប់ផ្ទះសំណាក់យីហោ អូយ៉េស សង្ស័យករណីឃាតកម្ម